ប្រទេសថៃ ៖ មេដឹកនាំថៃចង់ឱ្យកម្ពុជាសុំចរចា និងប្រកាសឈប់បា.ញ់មុន ទាំងដែលកងទ័ពថៃបានបើកការវាយប្រ.ហារបង្កសង្ក្រា.មមុនមកលើកម្ពុជា ខណៈវីរកងទ័ពកម្ពុជាអត់ធ្មត់ខ្លាំងបំផុតរហូតដល់រយៈពេល២៤ម៉ោងក្រោយ ទើបវាយតបតវិញដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតពលរដ្ឋស្លូតត្រង់ ។ ហេតុអ្វីត្រូវស្នើសុំថៃចរចាមុន កម្ពុជាពុំបានបង្កសង្ក្រា.មទេ កម្ពុជាគោរពបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងសន្តិភាពរហូតមក ខណៈថៃព្យាយាមបង្កជម្លោះ រករឿងចោទប្រកាន់ និងទម្លាក់កំហុសរឿងគ្រាប់មីនម្តងហើយម្តងទៀតដើម្បីយកលេសឈ្លានពា.នជាថ្មី ។
លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃចាំផ្ទះ ធ្លាប់តែប្រកាសដាច់ខាតថា គ្មានបទឈប់បា.ញ់ គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរជាមួយកម្ពុជាទៀតទេ បន្ទាប់ពីបើកដៃឱ្យកងទ័ពវាយប្រ.ហារកម្ពុជាជាថ្មីយ៉ាងធ្ងន់ធ្ងរ ដោយប្រើប្រាស់សព្វាវុ.ធគ្រប់ប្រភេទ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក F-16, Gripen ពេលនេះ លោក Anutin ហាក់បន្ទាន់ឥរិយាបថ បែរជាទាមទារឱ្យកម្ពុជាចូលតុចរចាគ្នាបញ្ចប់សង្គ្រា.ម ប៉ុន្តែថៃត្រូវតែគ្រប់គ្រងភ្នំ៣៥០ (ឬទួល៣៥០) នៅក្បែរប្រាសាទតាក្របី ជាមុនសិន ។ លើសពីនេះ ថែមទាំងកំណត់លក្ខខណ្ឌចំនួន៣ និងឱ្យកម្ពុជាប្រកាសឈប់បា.ញ់មុន ទាំងដែលការពិត ថៃបា.ញ់មុន ។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សភូមិចៃថៃ លោក Anutin បាននិយាយនៅចំពោះមុខសារព័ត៌មានថា កម្ពុជាគួរតែស្នើការចរចាជាមួយថៃនៅពេលនេះ ប៉ុន្តែថៃត្រូវតែគ្រប់គ្រងភ្នំ៣៥០ នៅក្បែរប្រាសាទតាក្របី ជាមុនសិន ។ លោកបន្តថា កន្លងមក រដ្ឋមន្ត្រីការពារជាតិ លោក Natthaphon Narkphanit បានបញ្ជាក់រួចហើយ គឺកងទ័ពថៃនឹងបន្តវាយប្រហារកម្ពុជាមួយរយៈទៀត ប៉ុន្តែមិនយូរទេ សង្គ្រាមនឹងបញ្ចប់ ។
កងទ័ពថៃបាននិងកំពុងសម្រុកវាយប្រហារកម្ពុជានៅតាមគោលដៅផ្សេងៗ ប៉ុន្តែលោក Anutin មិនអាចកំណត់ពេលវេលាបញ្ចប់សង្គ្រាមពេលណាច្បាស់លាស់ទេ គ្រាន់តែថា សង្គ្រាមនឹងបញ្ចប់ឆាប់ៗ ប៉ុន្តែថៃត្រូវតែទទួលបានផលប្រយោជន៍ច្រើនបំផុតពីសង្គ្រាមលើកនេះ ដូចជា ៖ គ្រប់គ្រងភ្នំ៣៥០ ស្ថិតនៅបរិវេណប្រាសាទតាក្របី ។ រីឯការវាយដណ្តើមយកតំបន់អានសេះ គឺលោកមិនអាចនិយាយលម្អិតបានទេ ទុកតួនាទីឱ្យកងទ័ពប្រកាសលម្អិត ពីព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពកងទ័ព និងពលរដ្ឋ ។
ស្ថានការណ៍ពេលនេះ លោក Anutin ចង់ឱ្យកម្ពុជាសុំចរចាជាមួយថៃដើម្បីបញ្ចប់សង្គ្រាម ហើយសង្គ្រាមអាចនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២៥ឬយ៉ាងណានោះ គឺស្ថិតនៅលើការសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon Narkphanit ។
ភ្នំ៣៥០ (ឬទួល៣៥០) ដែលវីរកងទ័ពកម្ពុជាកំពុងគ្រប់គ្រង គឺជាគោលដៅសំខាន់ដែលកងទ័ពថៃចង់បានខ្លាំងបំផុត ។ លោក Anutin បាននិយាយថា ចង់ឱ្យកម្ពុជាសុំចរចាបញ្ចប់ជម្លោះព្រំដែនជាមួយថៃ ប៉ុន្តែថៃត្រូវតែគ្រប់គ្រងភ្នំ៣៥០ បើលោក Anutin ចង់បានសន្តិភាពមែន ហេតុអ្វីទាមទារយកភ្នំ៣៥០? ចម្លើយ គឺដើម្បីយកប្រាសាទតាក្របីបាន ថៃចាំបាច់ត្រូវដណ្តើមកាន់កាប់ភ្នំ៣៥០ ជាមុន ដោយសារភ្នំនេះមានទីតាំងភូមិសាស្ត្រអំណោយផលអាចពិនិត្យមើលទីតាំងឈរជើងកងទ័ពកម្ពុជានៅទីទាបយ៉ាងច្បាស់ ទើបថៃព្យាយាមវាយសម្រុកខ្លាំងទាំងកាំភ្លើងធំ ទាំងយន្តហោះទម្លាក់គ្រាប់បែក F-16 នៅតំបន់នេះ ។
មេដឹកនាំថៃចង់ឱ្យកម្ពុជាសុំចរចាបញ្ចប់សង្គ្រាម បន្ទាប់ពីថ្មីៗនេះ មហាអំណាចចិនបានអំពាវនាវជាថ្មីឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃ ដោយភារកិច្ចបន្ទាន់បំផុត គឺបញ្ចប់ការបាញ់ប្រហារ និងការពារជនស៊ីវិល ។ ចិនសង្ឃឹមថា ភាគីទាំងពីរចាប់ផ្តើមសកម្មភាពដោយឈរលើផលប្រយោជន៍នៃការរក្សាសន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន ការពារផលប្រយោជន៍របស់ប្រជាជនទាំងពីរ រក្សាភាពអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាត់វិធានការទាំងអស់ដែលអំណោយផលដល់ការសម្រេចបាននូវបទឈប់បាញ់ សម្រេចឱ្យបាននូវស្ថានការណ៍បន្ធូរបន្ថយឱ្យបានឆាប់ ។ ចិនកំពុងខិតខំបន្តប្រឹងប្រែងដាស់តឿន និងជំរុញចរចាឱ្យមានការឈប់បាញ់ និងស្តារសន្តិភាពឡើងវិញរវាងកម្ពុជា-ថៃតាមរបៀបរបស់ខ្លួន ។
គួរបញ្ជាក់ថា ថៃបានទាមទារឱ្យកម្ពុជាយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន ចំនួន៣ ទើបថៃបញ្ចប់សង្គ្រាមឈ្លានពាន រួមមាន ៖
១-កម្ពុជាត្រូវប្រកាសឈប់បា.ញ់ជាមុន
២-ការឈប់បាញ់ត្រូវតែកើតឡើងជាក់ស្តែង និងបន្តបន្ទាប់
៣-កម្ពុជាត្រូវផ្តល់កិច្ចសហការបោសសម្អាតមីនដោយភាពហ្មត់ចត់ និងស្មោះត្រង់ ៕










