ប្រទេសថៃ ៖ វិស័យឯកជនបានសំណូមពរឱ្យរដ្ឋាភិបាលថៃបញ្ចប់សង្គ្រា.មឈ្លានពា.នកម្ពុជា ពីព្រោះថៃខាតបង់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង១ពាន់លានដុល្លារក្នុង១ឆ្នាំដោយសារការបិទព្រំដែនជាច្រើនខែ ។ លើសពីនេះ ពលរដ្ឋថៃនៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជាបាត់បង់ចំណូលនិងការងារ ហើយការបិទព្រំដែនក៏ប៉ះពាល់វិស័យទេសចរណ៍ និងការវិនិយោគពីក្រៅប្រទេសផងដែរ ប្រសិនបើរដ្ឋាភិបាលថៃនៅតែប្រកាន់ជំហរររឹងរូសបន្តសង្គ្រា.ម នឹងធ្វើឱ្យកម្ពុជាឈប់នាំចូលទំនិញថៃជារៀងរហូត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSPhh2tPcKmmo2e8CGpvY5NviQhIRZ6XymKZJpvdcQFWsaoK2XI4ucK0Qq-6s7YY9BCzw-_dGXyy2haS6hAjA6oXcY9LsdRsSfdVUcSsr7s-Dh75gw16a4rT0E0Jmrrvu0fsxqQ03q40roUltA-dCPvP5RxUaQYivB6c9QFdsMuwwyBKh39O-gSlfkXzh/s1280/photo_2025-12-16_09-43-10.jpg
តាមការលើកឡើងរបស់វិស័យឯកជនថៃកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ការបិទព្រំដែនកម្ពុជា-ថៃរយៈពេល៧ខែ ធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីររាំងស្ទះ និងបាត់បង់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង៥ម៉ឺនលានបាតក្នុង១ឆ្នាំ (ឬជាង១,៥៨០លានដុល្លារ) ។ ការខាតបង់ចំណូលយ៉ាងច្រើននេះធ្វើឱ្យប៉ះពាល់អាជីវកម្ម និងការប្រកបរបររបស់ពលរដ្ឋនៅខេត្តចំនួន៦ ជាប់ព្រំដែនកម្ពុជា ខណៈរដ្ឋាភិបាលថៃពិបាកស្វែងរកទីផ្សារថ្មីសម្រាប់នាំចេញទំនិញ និងកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2FGGQtieMdOsuYZ7gvR_uPEG4P9A2XZMS_ifWDgvKjiErTjr5igouGrcQCnI8uXEvaONrULdqCi-YF1yFVrbJHRKAiSrVJAtIHlbsQXa0xjD88KnFR-PtyVv5KfoWqb_htUg1mCkZcEXUythtqCqEFiE-Odo0Sn3q_SjYiISyYOdPVMlZEzZpOhNkgk3U/s1280/photo_2025-12-16_09-43-22.jpg

ការនាំចេញទំនិញពីថៃទៅកម្ពុជា ស្មើទឹកប្រាក់ជាង៧ម៉ឺនលានបាតក្នុង១ឆ្នាំ ខណៈការនាំចូលទំនិញពីកម្ពុជាមកថៃ ស្មើត្រឹមតែ២ម៉ឺនលានបាតក្នុងឆ្នាំ ដែលធ្វើឱ្យថៃបាត់បង់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង៥ម៉ឺនលានបាតក្នុង១ឆ្នាំ (ឬជាង១,៥៨០លានដុល្លារ) ដោយសារការបិទព្រំដែនជាឯកតោភាគីរបស់កងទ័ពថៃ ។ ទោះជាផលប៉ះពាល់ទៅលើផលិតផលក្នុងស្រុកសរុប (GDP) ស្មើប្រមាណតែ០.២% ក្តី ប៉ុន្តែពាណិជ្ជកម្មព្រំដែនបានប៉ះពាល់ខ្លាំងបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwslPjcMvZnVeepG6K1L5ATQ8Q0WTNpQ_8fy5fbPm8tgXYMkBUICFT0ntJ2utzykMV0TbR_tnWGYbsh5mbfq_lh9fwzBREWh-Q1fDDJdyRB9A634ahZ_gOixU7-haSJMQDSrSLbfWNszriSWfZ9jkGgJl3ALbII_p6UAf0g25Htobv_Pj-WKxqicOOAJMJ/s1280/photo_2025-12-16_09-43-23.jpg

វិស័យឯកជនថៃបង្ហាញក្តីបារម្ភពីផលប៉ះពាល់ពាណិជ្ជកម្មព្រំដែនកាន់តែធ្ងន់ធ្ងរ បើស្ថានការណ៍ជម្លោះជាមួយកម្ពុជាអូសបន្លាយជាង៣ខែទៀត នឹងធ្វើឱ្យថៃបាត់បង់ចំណូលសេដ្ឋកិច្ចរហូតដល់៨ម៉ឺនលានបាតក្នុង១ឆ្នាំ (ឬជាង២,៥៣៧លានដុល្លារ) ហើយកម្ពុជាអាចនឹងបញ្ឈប់ការនាំចូលទំនិញថៃ និងនាំចូលទំនិញវៀតណាមជំនួសវិញ ។ ទន្ទឹមនឹងនេះ វិស័យការងារ វិនិយោគ និងទេសចរណ៍ ក៏ប៉ះពាល់ដោយសារការបិទព្រំដែនដែរ និងត្រូវរង់ចាំតាមដានស្ថានការណ៍មិនប្រាកដប្រជាយូរទៀត ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVzTwAHCHeQBUelEEn-rRm7IGA5RRNpDIGzWl6ibCmCkQZo-stoyeqdD-jq4nfs-kVH0i0CGrWDTQhox3crncb0Lm7WFkAVZNVoPv9h-6pZ1wgx6DUcSdjY9LsSIiHqTiejgWag97t2EYMhsXXuZ75hBSEWJC0uQTAaOJBGyiGeV5DIjB001BLLcBC99EU/s1280/photo_2025-12-16_09-43-24%20(2).jpg

    ពលរដ្ឋថៃនៅខេត្តចំនួន៦ជាប់ព្រំដែនកម្ពុជា បាត់បង់ចំណូលដោយសារជម្លៀសចេញពីលំនៅឋានម្តងហើយម្តងទៀត ពុំអាចប្រកបមុខរបរចិញ្ចឹមជីវិត រីឯវិស័យទេសចរណ៍បាត់បង់ចំណូលដោយសារការបិទព្រំដែនផង និងទឹកជំនន់នៅភាគខាងត្បូងផង ។ ហេតុនេះ វិស័យឯកជនស្នើឱ្យរដ្ឋាភិបាលថៃបញ្ចប់សង្គ្រាមឈ្លានពានដើម្បីឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃឡើងវិញ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចយូរអង្វែង ដោយសារប្រទេសនានាហាមពលរដ្ឋខ្លួនកុំធ្វើដំណើរមកក្បែរតំបន់គ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_QfNMIrkNVgmDW2e-dwvZGy-vo-NoFUu38j1Ke2SKHALvnzOOxdZaErLDVy4rvDVVB4u0jJn3XO7IO7FOjdMqSUKxBph6_enNqpr8vNIcMSKBnmUNf0F1jFaQBq2w50TPFD0SSM4BLBoS3V-NzDhEo3B76snHsOBYv9b0IfE7ASri2Zzlika2_WTPcOix/s1280/photo_2025-12-16_09-43-24.jpg

    លោក សរ៉ាថេត រ៉ូតផូចនារ៉ាត់ ទីប្រឹក្សាសមាគមសណ្ឋាគារ និងជាម្ចាស់ភោជនីយដ្ឋានថា ការបិទព្រំដែន៧ខែធ្វើឱ្យប៉ះពាល់ការនាំចេញទំនិញថៃទៅកម្ពុជា ដែលស្មើទឹកប្រាក់រាប់ម៉ឺនលានបាតក្នុង១ឆ្នាំ ខណៈថៃនាំចូលពីកម្ពុជាតិចតួច បញ្ហាសំខាន់ ការខ្វះខាតកម្លាំងពលកម្មដោយសារក្រសួងការពារថៃមិនបន្តសុពលភាពប័ណ្ណធ្វើការឱ្យពលករកម្ពុជា ។ រដ្ឋាភិបាលថៃគួរស្វែងរកពលករបរទេសមកធ្វើការដើម្បីកុំឱ្យប៉ះពាល់អាជីវកម្ម និងឧស្សាហកម្ម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwdvBss4zZvw_YMoTqmJV6ojXlLOdOw3EYv1JZ1bjIFmuEszZw-p8HgFYQCxaxOkwsRwk5243M-GGRuIB9apwGXHM3HdH_o3XC4USsFwfhMs2kyNRDYzGOGr1DUKcs3nDvfKCgzwimVHd8Xb9aBsebkohfTRt8R_OPBQidUX3nyPqnGhDhAZowvlfeQHKk/s1280/photo_2025-12-16_09-43-25.jpg

    ទោះជាវិស័យឯកជនទទូចឱ្យរដ្ឋាភិបាលថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាតាមរយៈការចរចាសន្តិវិធី ប៉ុន្តែនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ប្រកាន់នៅតែជំហររឹងរូសបន្តសង្គ្រាម បន្ទាប់ពីទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ។ ប្រទេសនានា រួមទាំងមហាអំណាចអាមេរិក មហាអំណាចចិន អំពាវនាវឱ្យរដ្ឋាភិបាលថៃបញ្ចប់សង្គ្រាមជាបន្ទាន់ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី១៦ ខែធ្នូ កងទ័ពថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារ និងបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioqzZlPmjBZiK2pB70BMPoSlVbIJbhwF2lpln76qUBs6_pcsY7wB1bH-u02LlWm6yI4wXSXGL8yoXAfQkCbvBuKqEcnb4poG1Ei_YFbLyhNq81ASJpvptAIAYotdckAp4TVb-kgxIlYt4kTskMCt4rda4-YMa4CVz6wUFLmbY2TFfpSnWWlI_-C9KvLZiI/s1280/photo_2025-12-16_09-43-26.jpg