តើថៃសំអាងអ្វីបានជាហ៊ានផ្គើននឹងការអំពាវនាវឲ្យឈប់បា.ញ់ពីសំណាក់ប្រទេសធំៗបែបនេះ? បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសឲ្យប្រទេសថៃនិងកម្ពុជាបញ្ចប់សង្គ្រាមហើយត្រឡប់មកគោរពកិច្ចព្រមព្រៀងសន្តិភាព ឥឡូវនេះប្រទេសចិនក៏បានចេញសេចក្ដីថ្លែងការណ៍ផងដែរ ដើម្បីជំរុញឲ្យភាគីទាំងពីររក្សាសន្តិភាពជាទិភាពខ្ពស់បំផុត។ តែទោះជាយ៉ាងណា គិតមកត្រឹមព្រឹកថ្ងៃអង្គារ ទី១៦ ខែធ្នូនេះ ភាគីថៃនៅតែបន្តផ្លោ.ងគ្រាប់ និងវាយប្រហារចូលទឹកដីកម្ពុជាដដែល។.jpg)
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបទេសចិន នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥ បានប្រកាសថា មហាអំណាចចិន ប្តេជ្ញាជំរុញឲ្យមានបទឈប់បាញ់រវាង កម្ពុជានិងថៃ ហើយចូលតុចរចាដើម្បីសន្តិភាព ហើយសង្ឃឹមថា កម្ពុជា និងថៃ នឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយចាត់វិធានការទាំងអស់ ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នា និងបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។.jpg)
លោក Guo Jiakun បានបន្ថែមថា ចិននឹងបន្ត ដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរ ក្នុងការធ្វើការឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការចរចាដើម្បីសន្តិភាព និងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើង ដើម្បីនាំមកនូវបទឈប់បាញ់ និងការស្តារសន្តិភាពរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានបង្ហាញឲ្យឃើញដែរថា អាទិភាពខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល។ លោកបានលើកឡើងពីគោលជំហប្រទេសចិន គឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់ការសន្ទនារ ឈានទៅកសាងសន្តិភាព ហើយចិន នឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួន ក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីកសាងសន្តិភាព។.jpg)
គួរជម្រាបថា ទាំងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបទេសចិន និងឯកអគ្គរដ្ឋទូតចិន ដូចខាងលើនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និង លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្រ្តីម៉ាឡេសុី ជំរុញឲ្យកម្ពុជានិងថៃវិលត្រឡប់ទៅអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដើម្បីបញ្ឈប់ការបង្ហូរឈា.មរបស់ទាហាន និងជនសុីវិល។.jpg)
តែទោះជាមានការជំរុញ និងអំពាវនាវយ៉ាងនេះក្ដី ប្រទេសថៃដែលជាអ្នកហែកចោ.លសន្តិភាពមុន មិនបានយល់ព្រមក្នុងការបញ្ចប់ជម្លោះជាមួយកម្ពុជាឡើយ។ បើតាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ វេលាម៉ោង៨៖៣០នាទី ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំ និងកម្លាំងថ្មើរជើង បា.ញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ។
ជាការឆ្លើយតប កម្លាំងកម្ពុជាបានបា.ញ់តបតទៅវិញយ៉ាងខ្លាំងក្លា មិនឲ្យពួកគេចូលមកឈរជើង និងកាន់កាប់ទីតាំងរបស់យើងបាននោះទេ។ ក្នុងន័យនេះគួរបញ្ជាក់ថា កម្ពុជាតែងចាត់ទុកសន្តិភាពជាទិភាពចម្បង ប៉ុន្តែការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ចំពេលមានការឈ្លានពានពីប្រទេសជិតខាង ក៏ជារឿងសំខាន់ដែលកម្ពុជាត្រូវតែអនុវត្តក្រោមច្បាប់ការពារខ្លួនផងដែរ៕










