អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ទៅកាន់តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ជុំវិញរឿងថៃឈ្លានពានទឹកដីខ្មែរដោយសកម្មភាពរបស់នាងពុំបានធ្វើមហាជនពេញចិត្តឡើយ។ ជាមួយនឹងមតិរិះគន់ទៅកាន់តារាស្រីរូបនេះអ្នកនាង ចន ច័ន្ទលក្ខណា បានលើកឡើងថាទង្វើរបស់ ស៊ីន យូប៊ីន មហាជនរិះគន់មិនខុសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMjAfc7gBcH4wBD86TXJ7TW2UYncSIaO_8IP9PoN5kEPJfFra6aaem6LeX6F0CFEl7x1oh9kyEfiB2iDD3Zw0yCImL04sS67FkCdb-ycEzVoQ-pbDico7uTnWOyzUMS-FEwOIHdJjBVoJti4o79P1BpZ0WWALLXMba8vqbFbbziK_6gpBYGuoZJRr-Xtvu/s2048/image_2025-11-26_08-53-02.png

តាមរយៈគណនីមួយបានបង្ហោះនៅលើបណ្តាញសង្គមថា «ឈប់តាមជាន់បង Yubin ទៅមិនមែនគាត់មិនចង់និយាយទេ តែមកពីមាត់គាត់វៀច យល់ !»។ ពាក្យសម្តីនេះអ្នកនាង ចន ច័ន្ទលក្ខណា ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរបានចែករំលែកបន្តភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា«ដំបូងខ្ញុំជឿថាផេកគាត់ខូចមែន ហើយខែមុនខ្ញុំឃើញគាត់បង្ហោះរូបស្លៀកឈុតរៀបការនៅកោះមួយ ខ្ញុំគិតថាផេកគាត់ដំណើរការវិញហើយ បន្ទាប់មកពេលសង្គ្រាមកើតឡើងម្តងទៀតផេកគាត់ក៏ស្ងាត់ម្តងទៀតដែរ មហាជនក៏ចេញរិះគន់គាត់ទៀត ហើយក៏ឃើញផេកគាត់លុបរូបនៅលើកោះចោលវិញ ទង្វើបែបនេះមហាជនរិះគន់អត់ខុសទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmzJvDrqPB1H5dGQ7aNYXpiDU9fyu_eCcxIRzPAip6l74UtHSeVrOh4xOb2VnyFep4ZkFc6ieSdKjxBvLgE-v-PagIyV88UBCJL39plysQbA9RzIMOzbA_AkyxGBSSZ6ysDckh3mmtP61N-ppP1Ra17bUO6zhdsIt6RCcGVPAU3KotP0Bwmx_SDYLJebSV/s2048/image_2025-07-25_16-21-14.png

គួរឱ្យដឹងថា តារាស្រី ស៊ីន យូប៊ីន បានរងប្រតិកម្មពីមហាជនជុំវិញសង្គ្រាមខ្មែរថៃដោយចោទប្រកាន់ថានាងពុំហ៊ាននិយាយពីការឈ្លានពានរបស់ថៃមកលើកម្ពុជាឡើយ។ ស៊ីន យូប៊ីន ធ្លាប់បានបញ្ជាក់ថាហ្វេកប៊ុករបស់នាងខូចដោយបច្ចុប្បន្ននាងបង្ហោះនៅលើតែទិកតុកនិង IG ។ ក្នុងពេលថៃឈ្លានពានកម្ពុជាជាលើកទី២នេះ ស៊ីន យូប៊ីន បានបង្ហាញវីដេអូដែលកុមាររត់ចេញពីសាលារៀន ប្រាសាទបំផ្លាញ និងសុំភាពយុត្តិធម៌។ យ៉ាងណាសំណេររបស់ ស៊ីន យូប៊ីន ត្រូវបានគេចង្អុលបង្ហាញថាពុំបាននិយាយចំៗពីថៃឈ្លានពានខ្មែរនោះទេ។ ក្រៅពីចេញវីដេអូនៅលើ iG ស៊ីន យូប៊ីន បានចេញវីដេអូមួយទៀតដោយបួងសួងឱ្យកងទ័ពជួរមុខសុខសុវត្ថិភាពនិងសម្តែងការដឹងគុណដល់កងទ័ពជួរមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhivX2-Jx4x6G1o6GlP7JPRweZp1nb9Q07GfvFBR2O_KjzNQ-_mrRJifkS7rtdP62cNahF2QmeHBht_O2wu_MIBMzEEfSV9Zxg9-93ucdqgP8G9fYfHVd3dE23YwRSoPDZMAJUnmdGaveaBC0kb0ATdMSa4je3r1VijsjyVGS8DgMxaWvF5amWvHR8g15AO/s864/image_2025-07-29_14-17-37.png

ជាមួយនឹងស្ថានភាពរសើបអ្នកលេងអ៊ីនធឺណិតបានជីកកាយការបង្ហោះតារាសម្តែងថៃម្នាក់កាលពីឆ្នាំ២០១៩ ដែលនិយាយថា ស៊ីន យូប៊ីន គឺជាកូនកាត់ ថៃ វៀតណាម និងកម្ពុជា។ នេះទើបជំរុញឱ្យមតិសាធារណៈកាន់តែរិះគន់នាងកាន់តែខ្លាំងដោយយល់ថានេះជាមូលហេតុនាងដែលនាងមិននិយាយពីការឈ្លានពានរបស់ថៃ។ ទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋាននិងសង្ស័យរបស់អ្នកលេងបណ្តាញសង្គមប៉ុន្តែការពិតនៅពីក្រោយយ៉ាងណានោះពុំទាន់មានអ្នកណាដឹងច្បាស់ឡើយ៕