គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជូនអត្តពលិកទៅចូលរួមសុីហ្គេមលើកទី៣៣ នៅប្រទេសថៃ ស្របពេលដែលថៃកំពុងវាយប្រហារឈ្លានពានកម្ពុជា។
នាព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២៥នេះ ប្រភេទកីឡាចំនួន៣ តេក្វាន់ដូ ជឺជីតស៊ូ និងហែលទឹកបានចាកចេញពីកម្ពុជា ឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងចាប់ផ្ដើមជាផ្លូវការ នាថ្ងៃទី៩ ខែធ្នូ។
ស្របពេលដែលនៅក្នុងថ្ងៃតែមួយនេះ នៅវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ។
បន្ទាប់មក ថៃបន្តបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក។.png)
ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា៕










