ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានចោទប្រកាន់ការរកស៊ីរបស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត គឺជាករណី Scam បន្ទាប់ពីលក់ប្រអប់អាថ៌កំបាំងមួយប្រអប់ចំនួន៣៥ដុល្លារ។ ឃើញមានការចោទប្រកាន់បែបនេះ ទេព បូព្រឹក្ស បានពន្លះចាស់ដៃព្រោះតែមានការលាបពណ៌តាំងពីចម្រៀងរហូតមកដល់ការរកស៊ីរបស់ខ្លួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdXT23NrawPyyGIzyfjSiXWtgePIQKJjl88HsqjqGkijnIz7uPTEgRe7cHYhy-l0In3e1JO1VcXp0hiP9GxijMMabebLT3xoUTqnhP0M6_tpgoJiKTF_C6C8Hj_BMdbG59H5R4LymBrSIMzUTePiw10vnU33IzLfpZuAqLabMUd3U8zNR7gHDjOOzkNIK4/s2048/image_2025-12-01_14-13-50.png

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ តារាចម្រៀង ទេព បូព្រឹក្ស បានចែករំលែកការបង្ហោះមួយជុំវិញមានអ្នកចោទប្រកាន់ថានាងនិង ជី ដេវីត រកស៊ី Scam អ្នកដទៃទាំងមានបំណងចង់ឱ្យកាដូអ្នកគាំទ្រនិងចង់ឱ្យសាធារណជនស្គាល់ផលិតផលរបស់ខ្លួនឱ្យបានកាន់តែច្រើន។ បង្ហោះសារទាំងហួសចិត្ត ទេព បូព្រឹក្ស បានរៀបរាប់ថា «ហ៊ឹមគិតទៅ… រៅឆានតាំងពីរឿងរកស៊ីឡើង គិតថាអ្នកទិញហ្នឹងគេល្ងង់មែន ហើយឯងក៏មើលងាយជីវភាពពួកយើងម្ល៉េះ..ពួកអស់នេះលាបពណ៌តាំងពីចម្រៀងរហូតឥឡូវមកតាមដល់រឿងរកស៊ីទៀត ទេវាអាមិចហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpQbxpQgOE1uWNbBzLTV0IwQkBvz3zgC8l38DjzIdAx9BYw-pJ51tQCaFS6x01GrPggv3EDPUVYeR2oCXEJKEDJnDl4AozkrWWQXWNejSRLHexbIksSeQnHqPJYBtpGwOBnjmX-KV-JALKOZpygUZKdktwiAziAm4EwANNhsO2Em1pY6tCHK03Hz9EBI9C/s2048/image_2025-12-01_14-13-48.png

ទេព បូព្រឹក្ស បានបញ្ជាក់ទៀតថា «ទឹកអប់របស់ខ្លួនមួយដប 35$ សាប៊ូ 15$ ចឹងក្នុងប្រអប់កំណប់ហ្នឹងបងប្អូនខ្លះបើកមក មាន២មុខ៣មុខ គេទិញរាល់ថ្ងៃប្រើរាល់ថ្ងហើយ តែចង់ដាក់កាដូឱ្យហ្វេន ជាការអរគុណ និងចង់ឱ្យបងប្អូនស្គាល់ផលិតផលនេះកាន់តែច្រើន ហើយពួកឯងនឹងមិចលាបពណ៌ដល់ពេលណា ២០២៦ហើយអាក្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx6SLIMOPTfGaTyRX-Yu32DqKf_lZPSgamZq_v-t_ATn5FJmbZ_nQ-B8thlJ4ty5EBxA7e8XCXlHGQdK7b1J7xItXgBpzPj7hfKNxbY65atREJpLEJQeG5OXGXC2sbbDt3QbCy3_-oIe1j94WrWSBmbOCkClnf1-uo2RPexqRCxxnDjcu5smCE1h4rIxIX/s739/image_2025-12-04_13-27-09.png

គួរឱ្យដឹងថា ទេព បូព្រឹក្ស និង ជី ដេវីត មិនត្រឹមតែផ្តោតលើអាជីពសិល្បៈប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរខិតខំរកស៊ីមានមុខរបរផ្ទាល់ខ្លួនថែមទៀត។ អ្នកទាំងពីរបានបង្កើតទីផ្សារដោយលក់ប្រអប់អាថ៌កំបាំងផ្តល់រង្វាន់ជាម៉ូតូ មាស ធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងសូម្បីអ្នកតាមបណ្តាខេត្តក៏បានមកតម្រង់ជួរទិញផងដែរ។ លើសពីនេះទៀតមិនត្រឹមតែសាធារណជនប៉ុណ្ណោះទេ អ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួនក៏បានមកផ្សងសំណាងដូចគ្នា៕