ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបដិសេធព័ត៌មានពលរដ្ឋភាគខាងត្បូងស្លា.ប់ដោយសារទឹកជំនន់កើនឡើងរហូតដល់ជាង១ពាន់នាក់ ដោយលោកថា គ្មានការលាក់បាំងចំនួនមនុស្សស្លា.ប់ទេ រដ្ឋាភិបាលបង្ហាញចំនួនពិតប្រាកដផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ។ ការបដិសេធរបស់នាយករដ្ឋមន្ត្រីថៃបន្ទាប់ពីពលរដ្ឋចោទប្រកាន់ថា រដ្ឋាភិបាលលាក់បាំងចំនួនមនុស្សស្លា.ប់ដោយសារទឹកជំនន់ ដើម្បីកុំឱ្យរងការស្ទីបន្ទោសពីដំណោះស្រាយទឹកជំនន់យឺតយ៉ាវ ព្រមទាំងខ្វះខាតភ្នាក់ងារសង្គ្រោះ និងឧបករណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

នៅវិមានរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Anutin និយាយថា រដ្ឋាភិបាលមិនអាចលាក់បាំងចំនួនមនុស្សស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូងទេ រដ្ឋាភិបាលបង្ហាញចំនួនពិតប្រាកដផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាល មនុស្សស្លាប់ដោយសារទឹកជំនន់ត្រឹមតែខ្ទង់រយប៉ុណ្ណោះ មិនដល់ខ្ទង់ពាន់ទេ ។ មតិជាច្រើនថា មនុស្សស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងរហូតដល់ជាង១ពាន់នាក់ ប៉ុន្តែរដ្ឋាភិបាលលាក់បាំងព័ត៌មាន សូមបញ្ជាក់ថា រដ្ឋាភិបាលបានបង្ហាញចំនួនមនុស្សស្លាប់ពិតប្រាកដ ។ រីឯអ្នកចោទប្រកាន់ចំនួនអ្នកស្លាប់ស្មើជាង១ពាន់នាក់ គឺពួកគេអាចនិយាយបានដើម្បីឱ្យមានការផ្ទៀងផ្ទាត់ទិន្នន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieVWayT39hiTCdGCuIjB1_QyiYA9CE4i8uGT2v956jeFr57tCYSAfDkbaP3zhzmhbmmrfVCZTOxglnwvctd04PjbdmO74dOiEug2YlgxORRlBLmzG0y9MdRtxV5oZZae325rV-hOtW-uKhORCd5O38RA6cqqtznKuKcVBv4Jg0mpw_yhdJHuCmgbjpKfMx/s830/image_2025-12-02_11-42-05.png

ការបង្ហាញចំនួនមនុស្សស្លាប់ត្រូវតែផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាល និងបង្ហាញពីសាច់ញាតិសាកសព ពីព្រោះវាមិនចាំបាច់ដែលរដ្ឋាភិបាលត្រូវលាក់បាំងព័ត៌មានពលរដ្ឋទេ ។ នេះជាបញ្ហាគ្រោះធម្មជាតិ បើមានគ្រោះថ្នាក់អ្វីត្រូវតែបង្ហាញជាសាធារណៈដើម្បីទទួលបានមតិណែនាំពីពលរដ្ឋ រដ្ឋាភិបាលស្តាប់គ្រប់មតិណែនាំ បើមតិល្អនឹងអនុវត្តតាមដើម្បីបង្កើនកិច្ចសហការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuq6PSNLYxMUwBGrg2QLC4Pi2tkqH9PIbC135fPH_KrpcNzT7OjdIuvAtkL3FNhc-6yVrG85N-kGmVOeYKB9fQf9dgIhvi32x2sMQ9PRr_5oB1YNgCvL8PazGviWv6mynLqN7BwG0H8XOfTxhjD0N-T0GY0q1VZ4zvI_AQWbz6rU29kpvTAJAkOknC8UbU/s1280/photo_2025-11-28_14-00-29.jpg

ដូចគ្នានេះ កាលពីថ្ងៃទី២ ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ផាត់តាណា ប្រមផាន់ បានបដិសេធព័ត៌មានពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១ពាន់នាក់ ដោយលោកថា មិនមែនជាការពិតទេ ការលើកឡើងបែបនេះគ្មានភស្តុតាង ។ ចំនួនអ្នកស្លាប់ដោយទឹកជំនន់ពិតប្រាកដស្មើត្រឹមខ្ទង់រយប៉ុណ្ណោះ ហើយមានតែទិន្នន័យរបស់ក្រសួងសុខាភិបាលទេដែលពិតប្រាកដ និងអាចជឿជាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1LWjbQcuN58uNl6DjcKRJt3a-H4CixlVMjU7OpBcqyXqKhNk6FJsYmYlj_rGRZbN_-EBsrRMCo35CTevgvs1TX6OotMHqgXBz82P2IUuwBAv-fczfmMluoBvanjcqjrmXHd4TbL0Sj-w5q369VzZ-769GEmTnYlKtKWwvxhxhHpUEBaUUCil1ViSJ35H-/s900/photo_2025-11-27_12-09-24.jpg

បើទោះជាលោកនាយករដ្ឋមន្ត្រី Anutin និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ពីចំនួនពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់មិនដល់ជាង១ពាន់នាក់ក៏ដោយ ប៉ុន្តែចំនួនពលរដ្ឋស្លាប់នេះកំពុងតែចម្រូងចម្រាស់ខ្លាំងណាស់នៅប្រទេសថៃ ដោយពលរដ្ឋចោទប្រកាន់រដ្ឋាភិបាលថា លាក់បាំងការពិតពីចំនួនមនុស្សស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3UXzo8pMG9hdfYC3ZlrrUCN0nQkuFjQiKx1f-KyrPWaFTXxMHk7g8I5T54P7vyOF1YJmbC_gFWqPgV1vmrNVmx7_kcTflG3OQBjgUk7oFEkh_dv5NoPBhzdfYacdt74ut29LR3N_g9Xb6cvX9T4MbXF8BMhOlff3XCcWQnCVQ1TiP-Qb4NXX_zxAp2Rru/s900/photo_2025-11-27_12-09-25%20(3).jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ សភាពាណិជ្ជកម្មថៃបានលើកឡើងពីទឹកជំនន់នៅភាគខាងត្បូងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រហាក់ប្រហែលនឹងទឹកជំនន់កាលពីឆ្នាំ២០១១ ដោយសភាពាណិជ្ជកម្មវាយតម្លៃថា ថៃខាតបង់ថវិកាជាតិរហូតដល់ជាង៤ម៉ឺនលានបាត (ឬជាង១,២៥០លានដុល្លារ) ក្នុង១ខែ ដោយសារទឹកជំនន់ ខណៈវិស័យទេសចរណ៍ និងសេវាកម្មប៉ះពាល់ខ្លាំងបំផុត ។ ពលរដ្ឋ និងម្ចាស់អាជីវកម្មភាគខាងត្បូងត្រូវការប្រាក់សំណងជាបន្ទាន់ពីរដ្ឋាភិបាល និងចំណាយពេលរហូតដល់ជាង១ខែក្នុងការរៀបចំផ្ទះ ឬអាជីវកម្មឡើងវិញ ៕