ប្រទេសថៃ៖ នៅខណៈពេលដែលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ មិនទាន់ប្រកាសបើកជាផ្លូវការផងនោះ ប្រទេសថៃក្នុងតួនាទីជាម្ចាស់ផ្ទះ កំពុងប្រឈមការរិះគន់យ៉ាងខ្លាំងពីសាធារណជននៅក្នុងនិងក្រៅប្រទេស ដោយសារតែការធ្វេសប្រហែសមិនចេះចប់មិនចេះហើយនៅក្នុងការរៀបចំ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ បាននិយាយថា ប្រជាជនជាច្រើនកំពុងតែនាំគ្នារិះគន់ខ្លាំងចំពោះការងារប្រកបដោយភាពខ្វះចន្លោះរបស់គណៈកម្មាការរៀបចំព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៥នេះ ដោយចំណាយអស់ចំណាយអស់រាប់លានដុល្លារហើយនៅតែខ្វះមុខខ្វះក្រោយ សូម្បីតែអំពូលភ្លើងនៃកីឡដ្ឋានក៏ភ្លឺមិនគ្រប់។ ពួកគេចោទសួរដោយត្រង់ថា តើវាជាការសន្សំសំចៃអគ្គិសនីឬមួយយ៉ាងម៉េច? .jpg)
បន្ថែមលើភាពមិនសូវមានទំនួលខុសត្រូវដូចខាងលើ នៅអំឡុងពេលការប្រកួតវិញ្ញាសាបាល់ទាត់បុរសរវាង U22 វៀតណាម និង U22 ឡាវ កាលពីថ្ងៃទី៣ ខែធ្នូម្សិលមិញ ប្រទេសថៃក៏បានបង្កើតកំហុសដ៏ធំមួយចំនួនទៀត មានតាំងពីការភ្លេចចាក់ភ្លេងជាតិសម្រាប់ប្រទេសទាំងពីរនៅមុនការប្រកួត និងដាក់ឈ្មោះច្រលំប្រទេសជាដើម ដែលតម្រូវគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម របស់ប្រទេសថៃក្រោយមកបានចេញលិខិតសុំទោសជាផ្លូវការ ទៅកាន់ប្រទេសវៀតណាម និងឡាវ។.jpg)
មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនថៃនៅក្នុងបណ្ដាញសង្គមបាននាំគ្នាបង្ហាញការមិនពេញយ៉ាងខ្លាំងចំពោះការរៀបចំផ្ទាំងផ្សព្វផ្សាយព្រឹត្តិការណ៍សុីហ្គេមរបស់ប្រទេសខ្លួន ដោយវាមើលទៅសមជាផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលច្រើនជាង។
ក្រៅពីនេះ ក៏មានការប្រៀបធៀបជាច្រើនផងដែរថា កុំថាឡើយប្រៀបធៀបជាមួយកម្ពុជាដែលជាម្ចាស់ផ្ទះរដូវកាលមុន សូម្បីតែប្រៀបធៀបជាមួយថៃខ្លួនឯងដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពី៣០ឆ្នាំមុនដែលគ្មានបច្ចេកវិទ្យាទំនើប ក៏ល្អប្រសើរជាងនេះដែរ។ .jpg)
ក្នុងន័យនេះ ពលរដ្ឋថៃជាច្រើនបានបង្ហាញការយល់ឃើញរបស់ពួកគេថា បើទោះជាកំហុសបច្ចេកទេសនិងភាពខ្វះខាតទាំងនេះកើតឡើងដោយសារកត្តាគ្រោះធម្មជាតិ និងបញ្ហានយោបាយ ដែលរំខានដល់ការរៀបចំក៏ពិតមែនក្ដី ប៉ុន្តែប្រទេសថៃនៅតែត្រូវអាម៉ាសមុខចំពោះមុខអន្តរជាតិដដែល។
យ៉ាងណាក៏ដោយ មន្រ្តីនិងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមរបស់ថៃ នៅតែទទូចឲ្យពលរដ្ឋចូលរួមសាទរព្រឹត្តការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីចូលរួមលើកមុខមាត់ជាតិឡើងវិញ ជាពិសេសពួកគេស្នើសុំឲ្យប្រជាជនទាំងអស់មានការជឿជាក់ថាអ្វីៗនឹងដំណើរការទៅដោយរលូន ដ្បិតឥឡូវនេះកីឡាសុីហ្គេម នៅមិនទាន់ដល់ថ្ងៃបើកជាផ្លូវការនោះទេ៕.jpg)










