ភ្នំពេញ ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៣៩១៨) ដែលជាមណ្ឌលកម្សាន្តចម្រុះឈានមុខគេមួយប្រចាំតំបន់ទន្លេមេគង្គ ថ្ងៃនេះសូមប្រកាសអំពីការដាក់បញ្ចូលរបស់ខ្លួនទៅក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង ១០០ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលវាយតម្លៃដោយស្ថាប័ន Fortune ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក។ មានចំណាត់ថ្នាក់លេខ៤៦ ណាហ្គាខប គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលស្ថិតនៅក្នុងបញ្ជីដ៏មានកិត្យានុភាពនេះដែលទទួលស្គាល់វប្បធម៌នៃកន្លែងធ្វើការគំរូប្រចាំតំបន់។ ស្នាដៃនេះ ធ្វើឱ្យណាហ្គាខបស្ថិតនៅអមជាមួយក្រុមហ៊ុនលំដាប់ពិភពលោកល្បីៗដូចជា Hilton Worldwide Holdings និង Marriott International ។

មានជាលើកដំបូងក្នុងឆ្នាំ២០២៥ បញ្ជីរបស់ស្ថាប័នFortune ត្រូវបានចងក្រងដោយសហការជាមួយស្ថាប័ន Great Place To Work® ជាស្ថាប័នសកលដែលវាយតម្លៃទៅលើវប្បធម៌កន្លែងធ្វើការដោយផ្អែកទៅលើមតិយោបល់របស់បុគ្គលិក។ ណាហ្គាខប ទទួលបានការបញ្ជាក់នេះបន្ទាប់ពីណាហ្គាវើលដ៍ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានទទួលការបញ្ជាក់ជាកន្លែងធ្វើការល្អបំផុតកាលពីខែសីហា ឆ្នាំ២០២៥ ដែលមតិរបស់បុគ្គលិកទាំងអស់បានធ្វើឱ្យក្រុមហ៊ុនទទួលបានពិន្ទុស្ទើរល្អឥតខ្ចោះ ៩៥% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8DgG5CmQGfKpK5jV6Io2s5t5EFNgfaGmX0eNDPpoiCWtVQ_hSV95SDNOFQ7tJ-Kmi2Kg0VjKG4FzqQ-p2AjgAXz6S3dY_DQvwrQ8GauRZ-bspIQlJFpkyePcqy0QvefWmSJf3sI516d6coHsJCA9wMuTCo-3i9peJQohEBcEhNl7YmYHngDJFmzX_zKp8/s2008/NagaCorp%20Logo_Gold%20Color%20(2).png
លោក Chen Yiy Fon អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប បានបញ្ជាក់ថា “ការទទួលស្គាល់លើកដំបូងដោយស្ថាប័ន Great Place to Work® ហើយឥឡូវនេះទទួលស្គាល់ដោយស្ថាប័នហ្វ័រឈូនជាក្រុមហ៊ុនល្អបំផុតមួយក្នុងចំណោមក្រុមហ៊ុនទាំង ១០០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាការទទួលស្គាល់ដែលផ្តល់ដោយស្ថាប័នឈានមុខគេដែលមានជំនាញវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ។ នេះគឺជាស្នាដៃដ៏ធំធេង ហើយយើងសូមថ្លែងអំណរគុណដល់ស្ថាប័ន Great Place to Work® និង Fortune ដែលទទួលស្គាល់ពីភាពរីកចម្រើននៃវប្បធម៌កន្លែងធ្វើការប្រកបដោយឧត្តមភាពក្នុងប្រទេសកម្ពុជាដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជូនចំពោះសមាជិកគ្រួសារណាហ្គាគ្រប់រូប ស្នាដៃដ៏ធំធេងនេះ គឺកើតចេញពីអ្នកទាំងអស់គ្នាដែលចង់ឱ្យក្រុមហ៊ុនរីកចម្រើន និងទទួលបានឧត្តមភាពនៅក្នុងគ្រប់កិច្ចការវិជ្ជាជីវៈ និងផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នា ហើយស្នាដៃដ៏អស្ចារ្យនេះគឺជារបស់អ្នកទាំងអស់គ្នា”។ “ក្នុងនាមជាអ្នកវិនិយោគដោយផ្ទាល់ពីបរទេសដំបូងគេបង្អស់ និងធំបំផុតមួយក្នុងប្រទេសកម្ពុជា យើងមានសំណាងដែលបានដើរតួឈានមុខគេក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសមានភាពប្រសើរឡើងក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ និងតទៅអនាគត។ ដោយអនុវត្តស្តង់ដារខ្ពស់នៅក្នុងអភិបាលកិច្ចផ្នែកធុរកិច្ច ការធ្វើពាណិជ្ជកម្មប្រកបដោយវិជ្ជាជីវៈ ការអភិវឌ្ឍធនធានមនុស្ស ការងារនិរន្តរភាព និងទំនួលខុសត្រូវសង្គម យើងអាចធ្វើឱ្យវប្បធម៌ការងាររបស់ក្រុមហ៊ុនល្អប្រសើរដើម្បីឆ្លើយតបទៅនឹងសេដ្ឋកិច្ចដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ។ ចក្ខុវិស័យយូរអង្វែងនេះ គឺជាសសរគោលនៃការចូលរួមរបស់យើងក្នុងការកសាងជាតិ បង្កើតការងាររាប់ពាន់កន្លែង បង្កើតកម្លាំងពលកម្មចម្រុះជាតិសាសន៍ និងបរិយាបន្ន និងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិជាគោលដៅវិនិយោគដ៏ទាក់ទាញ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgBpjoE1ThyOaNrXh3PLwTelV80QotrRelgbvjhphJTf1pFIivspBwjRz_etfiL1EDZAQEXSxIql0G-fx-HIjjUpY8e-oVeVdS-0hhSkpPLmS66yhaDeWTT7bza-B4McLMITzgZWIygQsYsxBInmeCycq-Hkh7lzkIFPnKpXTKE7d5QOAkKALNiMnlU_lf/s6917/Accolades_Best%20Companies%20to%20Work%20For%20-%202025%20-%20SEA.PNG

ការទទួលស្គាល់របស់ស្ថាប័នFortune គូសបញ្ជាក់ពីការផ្តោតជាយុទ្ធសាស្ត្ររបស់ណាហ្គាខបទៅលើបុគ្គលិក សហគមន៍មូលដ្ឋាន និងសង្គមកម្ពុជាដែលបម្រើជាគ្រឹះដើម្បីទទួលបានឧត្តមភាព និងឥទ្ធិពលសង្គម។ សសរស្តម្ភសំខាន់ៗនៃយុទ្ធសាស្ត្រនេះ រួមមាន ៖

• ប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុតនៃអភិបាលកិច្ចផ្នែកធុរកិច្ច ៖ ក្រុមហ៊ុនរក្សាក្រមសីលធម៌ម៉ឺងម៉ាត់ និងគោលនយោបាយប្រឆាំងអំពើពុករលួយជាមួយស្តង់ដារវិជ្ជាជីវៈខ្ពស់។ ក្រុមហ៊ុនប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្របខណ្ឌនៃការលាងសម្អាតប្រាក់ដោយមានការត្រួតពិនិត្យឯករាជ្យ ការបណ្តុះបណ្តាលបុគ្គលិក និងការគ្រប់គ្រងផ្ទៃក្នុងយ៉ាងតឹងរ៉ឹង។ តម្លាភាព និងគណនេយ្យភាពបន្តបន្ទាប់ បានបង្កើតឱ្យមានការជឿទុកចិត្តពីម្ចាស់ភាគហ៊ុន និយ័តករ និងវិនិយោគិនបរទេស។

• ការវិនិយោគក្នុងសហគមន៍មូលដ្ឋាន ៖ តាមរយៈគំនិតផ្តួចផ្តើមរបស់ផ្នែកការងារទំនួលខុសត្រូវសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ក្រុមហ៊ុនបានរៀបចំសកម្មភាពជាង ១.១៦០ ចាប់តាំងពីឆ្នាំ២០១៤ ដែលបុគ្គលិកបានស្ម័គ្រចិត្តជាង ៥៨.០០០ ម៉ោងដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាជិត ៩០០.០០០ នាក់។

• គាំទ្រការលើកកម្ពស់ការអប់រំយុវជន ៖ គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន បានទៅដល់សាលារៀន និងអង្គការក្រៅរដ្ឋាភិបាលជាង ១៦០ ។ ក្រុមហ៊ុន បានឧបត្ថម្ភសម្ភារសិក្សាជាង ១៨០.០០០ និងកុំព្យូទ័រ ២៣០ គ្រឿងដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សជាង ២៤០.០០០ នាក់ដើម្បីឱ្យពួកគេមានអនាគតកាន់តែភ្លឺស្វាង។
• លើកកម្ពស់និរន្តរភាពបរិស្ថាន ៖ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តយូរអង្វែងដើម្បីគាំទ្រដល់គោលដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា និងបង្កើតអនាគតកាន់តែបៃតង។ កូនឈើប្រមាណ ៣២.០០០ ដើមត្រូវបានដាំនៅខេត្តចំនួន ១១ ខណៈសិក្ខាសាលាស្តីពីការគាំពារបរិស្ថានចំនួន ៣៥ ត្រូវបានរៀបចំឡើងនៅសាលារៀន និងអង្គការក្រៅរដ្ឋាភិបាលចំនួន ៦៤ ដែលទាំងនេះគឺជាកម្មវិធីដែលដឹកនាំដោយបុគ្គលិកគឺ “កម្ពុជាបៃតង ៖ កម្មវិធីដាំកូនឈើ” ដែលបានដំណើរការតាំងពីឆ្នាំ២០១៨ ។

• គាំទ្រដល់កេរដំណែលវប្បធម៌របស់ប្រទេសកម្ពុជា និងមោទនភាពជាតិ ៖ នៅក្នុងឱកាសអបអរខួបលើកទី៣០ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ចំនួន ២៨ ពេញមួយខែដែលមានគោលបំណងពីរ ៖ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋជាង ១៨០.០០០ នាក់នៅក្នុងកម្មវិធីអភិវឌ្ឍសហគមន៍ (ក្រោមប្រធានបទ ៖ បង្កើតឥទ្ធិពលទូទាំងប្រទេស លើកកម្ពស់វិស័យអប់រំ ការថែទាំសុខភាព ការគាំពារបរិស្ថាន និងសហគមន៍) និងលើកកម្ពស់ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដោយបង្ហាញកេរដំណែលវប្បធម៌របស់ប្រទេសកម្ពុជាទៅដល់ភ្ញៀវជាង ៧.០០០ នាក់។