បវរកញ្ញា ឆន ស្រីណេត បានចេញវីដេអូមួយបន្ទាប់ពីឃើញមានការកើនឡើងនៃការនិយមរាំបែកស្លុយល្បីសុះសាយនៅលើបណ្តាញសង្គម។ ជាមួយនឹងការព្រួយបារម្ភ ស្រីណេត បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនទៅលើចំណុចដែលកំពុងក្តៅគគុកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA7Fg7n09N-l6rU-N6rtxeo03u9nD5LOCQqVqwL5k3zFmIQk9mXqH-90PIWwG3MXUc3-51s_P2uG_jmU3RSKMCrQEXMa0RbKYE8SpWm41hebgd95wMSfq5pr32UOiq73W6RHMJubox703tCf_Ffoz5JwQKNpcnJJbeIJai0YSMI29wVWn8CBAnraOLFGMj/s2048/image_2025-12-02_14-02-01.png

នៅថ្ងៃទី១ ខែធ្នូ ឆន ស្រីណេត បានបង្ហោះវីដេអូភ្ជាប់មកជាមួយនឹងចំណងជើងថា «ពួកយើងគ្រប់គ្នាមានតួនាទីការពារព្រលឹងដូនតាជាតិខ្មែរទាំងអស់គ្នា»។ ក្នុងវីដេអូនេះ ស្រីណេត បាននិយាយថា មួយរយៈមកនេះនាងឃើញវប្បធម៌បែកស្លុយឡើងខ្ពស់ខ្លាំងចំណែកឯវប្បធម៌ខ្មែរមានការធ្លាក់ចុះ។ ការនិយាយនេះ ស្រីណេត ថាមិនមែនជាការរិះគន់ព្រោះនេះជាសិទ្ធិរបស់បុគ្គលម្នាក់ៗតែអ្វីដែលធ្វើឱ្យមានការព្រួយបារម្ភគឺខ្លាចមានការកើតឡើងនៅពេលអនាគត។ ក្នុងនោះ ស្រីណេត បានរំលេចថាចង្វាក់បែកស្លុយយុវជនឆាប់ចាប់បានលឿនខ្លាំងចំណែកឯចង្វាក់ប្រពៃណីខ្មែរមិនសូវឃើញមានច្រើនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwSGFHI_wdT4leK0de14ZuNeLcpr4n5d40LqWIP5EoYPGkPMbXi45CjHQycUyFc64A3t75nX2KfoW5nDX5ik5PcYVswjpwV2d4L5tGeMKMLgNA4oq4ydlg5caWWehe9PFC6lgnz1fz8omyzLepsrkPwXTCjwnWzpwYeNtsd4t7rXtwvP-V18HDVuTJHquk/s2048/image_2025-12-02_14-01-56.png

បវរកញ្ញាមានដើមកំណើតមកពីខ្មែរកម្ពុជាក្រោមរូបនេះបានបន្តទៀតថានាងមិនបានប្រៀបធៀបអ្វីនោះទេប៉ុន្តែក្មេងៗនៅកម្ពុជាក្រោមទាំងក្មេងទាំងចាស់ស្រលាញ់ចូលចិត្តនូវចង្វាក់ប្រពៃណីខ្មែរហើយចេះសឹងតែគ្រប់គ្នា និងថែរក្សាវប្បធម៌បានល្អ។ ការស្រលាញ់និងឱ្យតម្លៃអ្វីដែលខ្មែរកំពុងតែមាននៃវប្បធម៌ខ្មែរដែលមានព្រលឹងដូនតាស្ថិតនៅ នោះជាអ្វីដែលយើងត្រូវការថែរក្សា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSjaThcXbmBOob_XdRo9XleJ8Zjyt8MDVTBU4J5lVAk2xC9xBx18A9Zpez4CqQ0BoT9IO8oteGA7CcoIjY6t2iKitNwWj2hgXqaCEeLONmavSMu1Mv8pkByjLZXGvCEZjGroPQQh5LYoSF5C_hF0mDVz1rtsd4QqVblPf2ulITfJVCSHgXSGTuTGPJ-jT-/s2048/image_2025-12-02_14-01-55.png
ឆន ស្រីណេត បានលើកឡើងទៀតថាប្រសិនជានៅទឹកដីមួយភ្លេចវប្បធម៌ប្រពៃណី នោះព្រលឹងជាតិក៏បាត់ដូចគ្នាហើយការនិយាយនេះមិនមែនមានន័យថាខ្មែរក្រោមល្អជាងខ្មែរកណ្តាល ខ្មែរលើអ្វីនោះទេ ជាខ្មែរតែមួយត្រូវថែរក្សាទាំងអស់គ្នា។ TOP5 Miss Universe Cambodia 2024 បាននិយាយថាទំពាំងឥឡូវចាប់ផ្តើមវង្វេង ឆាប់ចាប់បានអ្វីដែលអាក្រក់ៗហើយមិនសូវឱ្យតម្លៃអ្វីដែលកំពុងមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNGX-KxlyVOkBB7AlNEHgkTzJSBe1Efh3v9aehLBopDbDbhQ112fBxC5xinZH4eiefVs5mr8kawOhiMWOs5c8APnSksxe5RYIGL4ZUR8LAQ2QwFKEIk2XgFMRsohNiG8Oc4t6iFJMLSQCCneXaqyWy4ZAtJ_7rEnAEKmchdXwvb1F2Rkm7IBKWxc3-5o69/s2048/image_2025-12-02_14-01-53.png

ជាមួយនឹងការព្រួយបារម្ភវប្បធម៌ខ្មែរមានការធ្លាក់ចុះ ស្រីណេត ក៏បានលើកឧទាហរណ៍ពីប្រទេសជិតខាងខំលួចចម្លងវប្បធម៌របស់ខ្មែរក៏ព្រោះគេឱ្យតម្លៃ ខណៈដែលយើងមានហើយបែរជាមិនសូវឱ្យតម្លៃទៅវិញ។ ការបញ្ចេញទស្សនៈនេះ ឆន ស្រីណេត សង្ឃឹមថាវប្បធម៌បែកស្លុយនឹងមានការកាត់បន្ថយហើយលើកតម្កើនអ្វីៗដែលល្អនៃវប្បធម៌ខ្មែរដូចជាចង្វាក់ប្រពៃណី ភាសានិយាយ។ បវរកញ្ញារូបនេះបានលើកឡើងទៀតថាមនុស្សប្រៀបដូចជាកោសិកា កាលណាដែលកោសិកាខូច១ហើយនឹងឆ្លងម្តងបន្តិចៗទៅកោសិកាផ្សេងទៀត ប៉ុន្តែបើរួមដៃគ្នាជុសជុលកែលម្អឡើងវិញវានឹងប្រសើរឡើង៕