ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានប្រើកម្លាំងយោធា បើលោកនីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) មិនចុះចេញពីតំណាងប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា។
.png)
លោក ត្រាំ បានស្នើឱ្យលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ចុះចេញពីតំណាង ដោយអនុញ្ញាតឱ្យនាំសមាជិកគ្រួសាររត់គេចខ្លួនបាន តែបើបដិសេធមិនចុះចេញពីអំណាចដោយខ្លួនឯង អាមេរិកនឹងប្រើកម្លាំងយោធា។
ការគំរាមឱ្យចុះចេញចេញពីតំណែងនេះ ក៏ព្រោះតែត្រាំ មើលឃើញថា លោក ម៉ាឌូរ៉ូ (Nicolás Maduro) ជាមេកើយនៅពីក្រោយ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលអាចបង្កជាភេរវកម្ម និងអសន្តិសុខដល់ប្រជាជាតិអាមេរិក។.png)
ប្រទេសវ៉េណេហ្ស៊ុយអេឡា បានធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ចាប់តាំងពីលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ចូលកាន់តំណាងពីឆ្នាំ២០១៣។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាត់ទុកលោកម៉ាឌូរ៉ូ គឺជាគីម ជុងអ៊ុន នៃទ្វីបអាមេរិកខាងត្បូង ក្រោយពីលោកកាន់តំណាងជិត១៣ឆ្នាំបានកែប្រែប្រទេសនេះទៅជារបរផ្តាច់ការ ដែលស្រដៀងគ្នាទៅនឹងប្រទេសកូរ៉េខាងជើង៕.png)










