បាងកក៖ កាលរិយាល័យបសុសត្ចតំបន់៣ បានកំណត់តំបន់ជាច្រើននៅក្នុងសង្កាត់ចំនួន២ នៃទីក្រុងបាងកកថាជាតំបន់រាតត្បាតនៃជំងឺឆ្កែឆ្កួ.ត បន្ទាប់ពីមន្រ្តីជំនាញរកឃើញសត្វឆ្កែឆ្កួរច្រើនក្បាលនៅទីនោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Matichon នៅថ្ងៃទី២៨ ខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPm0D9DL9nYtYUEdHyAOke7OcgTol2AKHotPFukQgKpVRxDyN6kekdej0gxLAEiDmUYazrLGascFcXbBYuCYPBwqf75slvpAjaMiaiU5B6OZBTGR4X3kkkDRLra3f_MxyMKTDB6fw5Ih5Qj4DrKgRAd39eVdnaLaeRJ7w9z9Ixv-7HuTUzh1OeH1GY2qDL/s960/image_2025-11-28_16-08-25.png

តាមការឲ្យដឹងរបស់លោក Sayan Pongkhan មន្ត្រីបសុសត្វតំបន់ទី 1 និងតំបន់ទី 3 ស្តីទី បានបង្ហាញថា សង្កាត់ធំៗចំនួន២របស់ទីក្រុងបាងកក ដែលរួមមាន Bang Phli និង Bang Sao Thong ត្រូវបានដាក់ជាតំបន់រាតត្បាតជំងឺឆ្កែឆ្កួតបណ្តោះអាសន្នចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៦ខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGdsf8NirZ0otUwaRCRh_LZCpPKpGDkmu9inK_9bh3u3GrtcPFipczceXJhsEW2HeoTISPtdq8NKUjb5jbchoOhcUpmCQ_dTtD-kM0cBoE-qwfpuodZY3FSPJGej-m-IB8k4FwWNNFgfgU8ByBhQu6DzjUQyCf-vmwRQEFuQpWaDqqqOfeLDR4AKZxKM3/s702/image_2025-11-28_16-08-23.png

អាជ្ញាធរបសុសត្វ បានរៀបរាប់ថាតំបន់ដែលរកឃើញថាមានសត្វដែលឆ្លងជំងឺនេះ ថាមានដូចជាសង្កាត់ Saen Saep ខណ្ឌ Min Buri, សង្កាត់ Khlong Song Ton Nun, និង Thap Yao ក្នុងខណ្ឌ Lat Krabang ទីក្រុងបាងកក, ស្រុក Racha Thewa និង Si Sa Chorakhe Noi ខេត្ត Samut Prakan។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCh72AwAfhcZnT6ZQjj0IvBSo3DhErMoUa2tS6N02J9lgN_ujNmJHq5Xddz79IfjVCjaqlBZ7U5S9uGuTjZUnJRFBvOd3OLl4RAYIvWK8uPFE2h7BI7d6tFrQIxJLFiQPx1kys1t5ibfrBpFWvekv-C_po1h24hYE4bA-qQ1GHtxp4PMt7xCrTS8GxiYBZ/s1140/image_2025-11-28_16-08-24%20(2).png

ជាមួយគ្នានេះ អាជ្ងាធរក៏បានណែនាំឲ្យប្រជាពលរដ្ឋជៀសវាងការប៉ះពាល់ជាមួយសត្វវង្វេងនៅក្នុងតំបន់នោះផងដែរ។ លើសពីនេះ ប្រសិនបើត្រូវបានសត្វខាំ ឬប៉ះពាល់នឹងសត្វដែលសង្ស័យថាមានជំងឺឆ្កែឆ្កួត ត្រូវលាងសម្អាតមុខរបួសជាមួយសាប៊ូ ហើយស្វែងរកការព្យាបាលជាបន្ទាន់សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFXvzBERdEPbz-abNiPggrVawG9hxUo26amSv3toJP0rI6JcyCZVi8Jf7lqz-51k4UXNFpjj9UDVspxBeSKbWsr5cG0ZBxY-VsT4bAQ-HMG6GqDMRPzRGfgvYFbN3-PXGBG0HUko1zzK9FjG3N5yPCLjLpObqOgVpRApzIE_9vY30KQSpXorpi0XGCle46/s976/image_2025-11-28_16-08-24%20(3).png

មិនតែប៉ុណ្ណោះ អាជ្ញាធរក៏បានព្រ.មានចំពោះម្ចាស់សត្វចិញ្ចឹមទាំងឡាយឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអក្ការៈរបស់សត្វ និងហាមមិនឲ្យមានការផ្លាស់ទីសត្វចេញចូលពីតំបន់តាមអំពើចិត្តឡើយ។ ក្នុងករណីប្រព្រឹត្តិល្មើស និងបង្កជាបញ្ហា ម្ចាស់សត្វនោះនឹងត្រូវទទួលទោសជាប់ពន្ធនាគារអប្បបរមាមិនលើសពីពីរឆ្នាំ ឬពិន័យជាប្រាក់ប្រហែល ៤០,០០០ បាត ឬអាចទាំងពីរតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJw0IGhU6-635bQb11Bvrkl4SFDL0gp-SjaWIr6pWTYtMNI37U2ZtmMBEqYfYbbR8rY1WhKq_36O7_MwWFh8ycmJZ4epo2A664zjvbTxM-CJFsQFTcXsXMt0kx9W4_LrYSPayTfraGDXwfFgmbzhDCgqXrE6KOv70I16YHFBRADOtuveCFbRe42EwgHr5M/s1200/image_2025-11-28_16-08-24.png

គួររម្លឹកថា កាលពីខែកញ្ញាកន្លងទៅ ខ័ណ្ឌចំនួន៦ ក្នុងទីក្រុងបាងកក និងសូម្បីតែខេត្ត Samut Prakan ក៏ផ្ទុះជំងឺនេះផងដែរ ដោយក្នុងនោះមានសត្វជាច្រើនក្បាល ឈឺបណ្តាក់គ្នាជាបន្តបន្ទាប់។ យោងតាមតួលេខរបស់នាយកដ្ឋានគ្រប់គ្រងជំងឺថៃ បានបង្ហាញថា ឆ្នាំនេះចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្កែឆ្កួតបានកើនឡើង៣ដង ក្នុងនោះ៩០% នៃករណីទាំងអស់គឺត្រូវឆ្កែខាំ និង ១០% ត្រូវឆ្មាខាំ៕