ប្រទេសថៃ៖ ក្រុមហ៊ុនប្រេង PTT ដ៏ធំរបស់ថៃ បានបង្ហាញពីការខាតបង់របស់ខ្លួនថាមានការធ្លាក់ចុះពី ៥០% ទៅ ៦០% ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងប្រកាសថាខ្លួននឹងវេចបង្វេចចាកចេញពីប្រទេសកម្ពុជាក្នុងពេលឆាប់ៗ ប្រសិនបើស្ថានភាពនៅតែមិនប្រសើរឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-IZr7cc5HBqrUDSh0sGwB6ZFVvymi7C69NdCFSHZjeGIBiisCptEfPBeU7jkUlQ4wmJzKNpvPUkod1vGepQJhgtjCrXfKBedBmc7gleQksBhGxajteNXgUv9BZ92-nOA-74oOgqL3z5PejsfhZBD4sPAoXYqtQ1pw_6nxZyfIjbcu7fbZRS265DwewfYs/s1567/image_2025-11-28_16-02-41.png
បន្ទាប់ពីបានធ្វើការវា.យតម្លៃលើការលក់សរុបរបស់ក្រុមក្រុមហ៊ុន PTT នៅក្នុងរយៈពេលចុងក្រោយនេះ លោក Peekthong Thongyai នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានលើកបង្ហាញថា ការលក់ប្រេង សាំងរបស់ PTT នៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះពី ៥០-៦០% ចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះកាលពីចុងខែកក្កដាឆ្នាំ ២០២៥ មក ដោយក្នុងនោះមានចំនួនសាខានៃស្ថានីយ៍ប្រេងឥន្ធនៈ បានថយចុះមកត្រឹមតែ១៥០ ប៉ុណ្ណោះ។ ដូច្នេះលោកចាត់ទុកកម្ពុជា គឺជាតំបន់ដែលមានហានិភ័យខ្ពស់បំផុតសម្រាប់ទីផ្សាររបស់ខ្លយន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFQCdMH2cluf1lPi7ZFTS7tsQ0-f7EogJ3dIhKE0tksa01yB4ajcA_e0LpIHmxzWO0YkRSc0ZKMykozZJUaTEenkUpyXNl5fYUpKbJ63NyvwTkVmXLfgw3OXuw5C1dtQxgB8krvLR1RlpZGdeOK7GFGSGatnquheQqtKSNWhBCGbDwkM3XqZxCdWu7svbG/s1567/image_2025-11-28_16-02-40.png

បន្ថែមលើនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនរូបនេះក៏បានបង្ហើបឲ្យដឹងផងដែរថា ពួកគេអាចនឹងត្រូវដកខ្លួនពីការធ្វើពាណិជ្ជកម្មនៅកម្ពុជាទាំងស្រុងនៅពេលខាងមុខ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhihXa-AhTXX_5XHhNteC9mBnxafCHQU9d4WyutdFJsrkAg5fTWM4TzaR0-HlaqNJkQxTxfo6T5qaQuRHYXeB1E3KKzhzMnV8N-4hTUmSQ8j6rQq_ly61kLXSjARKkrpwI6effW3lQkFYjdix2wGgtRFJvK7ZyxBht_46LQW_Ei1fl1498KYnXS82jcxYH_/s1477/497542856_989408816735602_5931358319695465947_n.jpg
យ៉ាងណាមិញ លោក Peekthong បាននិយាយយកល្អជុំវិញការប្រកាសត្រៀមដកខ្លួនចេញនេះថា ជាការផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារ ដោយ «កាត់បន្ថយ» ការធ្វើអាជីវកម្មលើតំបន់គ្មានប្រសិទ្ធភាព ជាជាងការទទួលស្គាល់ថាការចាកចេញរបស់ខ្លួនគឺដោយសារខាតបង់ខ្លាំងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6X-79i33T6nSTxH5nUD_7tE9hdQZYJ36dH8S05xBebESnSGnZFFDpDASg2F2SYOrdDfp23_HZEEEquJfjIgE2ioUYlLA9FAYWlp7eX0Qzdw73SMhk6QUKFeM45dM8KHVLM3wJk2YDWzmsLoCdx_EIrEszetWLb_a8dXkXNzVDkCjq1f47nnCzYWAq_Oov/s1280/522702534_1043277161348767_3942461368873728426_n.jpg

គួរជម្រាបថា ហេតុផលស្រដៀងគ្នានេះក៏ធ្លាប់ត្រូវបានលើកឡើងផងដែរកាលពីពេលថ្មីៗនេះ នៅពេលដែលក្រុមហ៊ុន ORC Coffee Passion Group (ORCG) ដែលគ្រប់គ្រងលើហាង Café Amazon និងស្ថិតនៅក្នុងសម្ព័ន្ធតែមួយជាមួយក្រុម PTT នេះ បានប្រកាសបិទហាងកាហ្វេរបស់ពួកគេទាំងអស់នៅក្នុងប្រទេសវៀតណាម ដោយសារតែប្រកួតប្រជែងមិនឈ្នះទីផ្សារក្នុងស្រុក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRqxm5oqxh5depsV5_VDp0n___qOOxFuDGqPmPAbtwEaKE3EoziuJwnvM8VrBiXTXBLJTs4E_nedB3WIeq7EAYUkm0GYQ3ZR9oDQGH9Dv5LQ4_r3IgE1AjvgHhQP32wCFvqtpsQoRzOqXV7boI1QIYQBiqykQW2J2Fr49h-RVpUqfEwmABTYhWieSOZMD/s1080/579440731_1137717471904735_3342787125236160571_n.jpg

យ៉ាងណាមិញ សម្រាប់របាយការណ៍លក់ប្រេង សាំងរបស់ក្រុមហ៊ុន PTT ថាមានការដាំក្បាលចុះដូចខាងលើនេះ ត្រូវបានគេមើលឃើញថាមិនមែនមានតែក្នុងប្រទេសកម្ពុជាតែមួយនោះទេ ក្នុងនោះប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ក៏កំពុងផ្ដល់ហានិភ័យខ្ពស់ដល់ក្រុមហ៊ុននេះផងដែរ៕