ប្រទេសថៃ ៖ ទឹកជំនន់ដ៏ខ្លាំងក្លានៅស្រុកហាតយៃ ខេត្តសុងក្លា ប្រទេសថៃ បានស្រកចុះហើយតាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែអ្វីគួរឱ្យហួសចិត្តបំផុត គឺអ្នកស្រុកជាច្រើននាំគ្នាសម្រុកចូលហាងទំនិញដើម្បីលួ.ចអាហារ ភេសជ្ជៈ និងរបស់របរយ៉ាងអាណាធិបតេយ្យ ដោយមិនអាណិតអាសូរម្ចាស់ហាងទំនិញដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ឡើយ ។ រូបភាពមួយចំនួនត្រូវបានចែកចាយក្នុងបណ្តាញសង្គមនៅថ្ងៃទី២៨ ខែវិច្ឆិកា បង្ហាញឱ្យឃើញអ្នកស្រុកប្រជែងគ្នាយករបស់របរក្នុងហាង 7 Eleven និងហាងលក់ទំនិញផ្សេងទៀតដោយការគ្មានញញើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpjkFb3lzd_tatoPiIGDxMJ3Tsr9AK3WB4MDm-2CYBXFCkP6cIUi2ZINCh_WAv0ceWvGq_hVlWLkTFNdmrAMpOHFP298VgOygkCcwwWt85dmD_3WTAxs4fJPnrDogY29UDiFM9AqrO0wA7b3M2OGDGMvtNIUzXZEENvahLlAyV83TJYIwZx5JSqYFxN7ya/s1280/photo_2025-11-28_13-10-15.jpg

នៅថ្ងៃទី២៨ ខែវិច្ឆិកា លោក Kitrat Panphet អគ្គស្នងការនគរបាលថៃបានប្រកាសចាត់វិធានការតាមច្បាប់ចំពោះជនឆ្លៀតឱកាសចូលលួចរបស់របរក្នុងហាងទំនិញនានាក្រោយទឹកជំនន់ស្រក រួចហើយបង្ហោះរូបភាពដែលលួចពីហាងទំនិញក្នុងបណ្តាញសង្គម ។ នេះចាត់ទុកថា គឺជាការលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ និងមានទោសតាមផ្លូវច្បាប់ ដោយលោកសំណូមពរឱ្យពលរដ្ឋស្រុកហាតយៃ យល់ពីទុក្ខលំបាកគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះ ពីព្រោះជាជ.នជាតិថៃដូចគ្នា មិនគួរឆ្លៀតឱកាសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVblGnbz9t6QijQQPeR-uWzsO4sidbOPJhhNsBVWEOpzZAG6jt5sCaWxz48rXjf3XqzECioodKyIHwStGQe7n8Rwh2HgJ2_RRIRaUbyy3MLTxuiXKEEpE3EL_gyOftOzIPoN2GCryBbQruTSiapR0K1djjiUBusm2W7Lfl40hDTT1jzIQ5pENe3sotEUc/s1022/photo_2025-11-28_13-10-16.jpg

អគ្គស្នងការនគរបាលរូបនេះនិយាយថា មានជនឆ្លៀតឱកាសជាច្រើនសម្រុកចូលលួចរបស់របរក្នុងហាងទំនិញនៅស្រុកហាតយៃ ខេត្តសុងក្លា ពេលទឹកជំនន់ស្រកតាំងពីថ្ងៃទី២៧ មកម៉្លេះ ដោយដណ្តើមគ្នាលួចរបស់របរ អាហារ និងភេសជ្ជៈ ប្រមូលច្រកធំៗដោយគ្មានញញើត ថែមទាំងបង្ហោះរូបភាពអួតគ្នាក្នុងបណ្តាញសង្គម ។ ជនឆ្លៀតឱកាសទាំងនេះជាចោរលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវរង់ចាំពិនិត្យមើលថា តើម្ចាស់ហាងទំនិញនឹងដាក់ពាក្យប្តឹងដែរឬទេ? ប្រសិនបើម្ចាស់ហាងទំនិញដាក់ពាក្យប្តឹង គឺជនទាំងនេះនឹងខុសច្បាប់ព្រហ្មទណ្ឌ ហើយសមត្ថកិច្ចនឹងកោះហៅមកសួរនាំ ពីព្រោះពួកគេប្រព្រឹត្តខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSBjlwaYn70C6zRxsI8jLFV8Z3inDr-uJ3zIrav8OjS5FJNOYbiTo8_903vL7QGloSjR_hhR06eyFqPfGctrBbjmcvylSEmrQ8r4ypwFr3rOs5S1N8VD4NP8lKfC0CUZaTvl4qKb1Hac2ykNbl4bJxEXErf2BhQTyxgD6X_yLPIHQ5Z8EOBDa8q_FrcVLv/s1200/photo_2025-11-28_13-10-16%20(2).jpg

លោកសំណូមពរឱ្យពលរដ្ឋស្រុកហាតយៃ យល់ពីទុក្ខលំបាកគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនេះ ពីព្រោះជាជ.នជាតិថៃដូចគ្នា មិនគួរឆ្លៀតឱកាសទេ ។ ពលរដ្ឋបានបាត់បង់ទ្រព្យសម្បត្តិដោយសារទឹកជំនន់ ឬត្រូវទឹកជំនន់ហូរគួចរថយន្ត និងសម្ភារៈផ្សេងៗទៅបាត់ ដែលជាការខាតបង់ប្រាក់យ៉ាងច្រើន គួរតែយល់ពីទុក្ខលំបាករបស់ម្ចាស់ហាងទំនិញ គឺខាតបង់ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivm3Db9nGKzwHoaYco0aDgHyvFEudw4Rk2lVhAI60pQStzL2rzDe8O4ImPmMPJoTQqblA8J5STHPcBS_AFI7TODxj8obSKso9pGpiskvOmUx9n1w98jB69GQdheY7572otHgUfVL1ZqcsbV4vETTD9QIc0DwxqO8_S48ubgT4YFvN-NtU0usBAP4mn_u53/s1280/photo_2025-11-28_13-10-15%20(2).jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ពលរដ្ឋស្រុកហាតយៃបានដណ្តើមគ្នាយកចំណីអាហារ និងរបស់របរផ្សេងៗដែលភ្នាក់ងារសង្គ្រោះដឹកតាមរថយន្តយកមកចែក ដោយសារតែពួកគេស្រេកឃ្លានខ្លាំងពេកអស់រយៈពេលជាច្រើនថ្ងៃ ខណៈនៅក្បែរនោះមានទាំងសាកសពមិនទាន់ត្រូវបានប្រមូល និងគំរាមសំរាមពាសពេញ ។ សភាពបែបនេះ គឺដូចគ្នានឹងស្រុកហាតយៃ រងគ្រោះដោយរលកយក្សស៊ូណាមិ មនុស្សម្នាទើបរួចពីសេចក្តីស្លាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSdp2CKLY2tqWRxSd6R-CdnWT1YKiS0uUhduX5cj5DiV5v9vbJsZD-I-qixQvM_lqw6j3pdpEAzLwh8Y3ta_wQ5JaduB_3c8gtuiSjvhnkkfN3xpwtcgcDeuXsnoYsg9PU3aLVrAsYqS9uhi5pCWDrdw8takqWDkrTbaalOk_CAQ9wYHm5YSX9-hMBUEAt/s800/photo_2025-11-28_15-20-56.jpg
យោងតាមទិន្នន័យកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ប្រទេសថៃមានស្រុកចំនួន១០៥ស្រុករងផលប៉ះពាល់ដោយសារទឹកជំនន់ រួមទាំងស្រុកហាតយៃផងដែរ និងមាន៧០៨ឃុំ, ៥,២៤៣ភូមិ ដែលស្ថិតនៅខេត្តភាគខាងត្បូងទាំង៩ រួមមាន ៖ សុរ៉ាជថានី, ណាខនស្រ៊ីថាំម៉ារ៉ាជ, ត្រាំង, ផាត់ថាលុង, សាទូន, សុងក្លា, ប៉ាត់តានី, យ៉ាឡា និងណារ៉ាធិវ៉ាត ៕