ព្រះនាង ចេណ្ណា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីពិធីករ ជា វណ្ណារិទ្ធ បានបង្ហោះវីដេអូទ្រង់ឡើងបកស្រាយបទចម្រៀងជាភាសាអង់គ្លេសក្នុងពិធីអាវាហ៍វិវាហ៍មង្គលព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់ សូរិយា ដែលត្រូវជាម្ចាស់មីងរបស់ទ្រង់។ មិនត្រឹមតែបកស្រាយចម្រៀងជាភាសាអង់គ្លេសប៉ុណ្ណោះទេប៉ុន្តែទ្រង់ថែមទាំងបកស្រាយចម្រៀងជាភាសាចិន និងភាសាបារាំងថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnfUgr3Zp4wyEWhr_LbopwabXyhUpQqsVzbGm_ZnLz_MPHU2KsitNJ4lm7Jr-XVKw8fDAP4KWo6pWUmVCuao-OQUbS9dn-3Qg1DWOUpz1Z8-oZ3BKU0zETlemG3qDtAez1Wf1Od1O4l4vnGMDZjpktrr9iyMHK1mA2meOUfRCbR0joYqxOKrQgPN57b7sn/s2048/image_2025-11-28_09-07-28.png
ក្នុងពិធីអាវាហ៍វិវាហ៍មង្គលរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីវឈន់ បានប្រមូលផ្តុំព្រះញាតិវង្សានុវង្ស ភ្ញៀវធិបតី និងភ្ញៀវកិត្តិយសជាច្រើនចូលរួមយ៉ាងអធិកអធមប្រកបដោយសេចក្តីថ្លៃថ្នូរ។ ក្នុងពិធីមង្គលនេះទស្សនិកជនបានឃើញពីការរៀបចំតាមបែបប្រពៃណីខ្មែរយ៉ាងស័ក្តិសម លើកស្ទួយវប្បធម៌ខ្មែរបានយ៉ាងល្អឯក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqTvtpSrcRVBnxPi6rmLxZImAnP-9vyUFciPyQ0or_QMZRe8OsfgbjNhrKGhEnNFuaYvGhI8c1BvyPiINoEbH40Mx7zfxtU8ujj-RH4D14oWc6QdE4JRyfd5wH5Xilav0EFDZhIc5r7Lpo6OJajhNP7eAZjDgztHDWUvaXl2Rt6AMoEDLhTlC4t2QJBoBQ/s1908/image_2025-11-28_09-07-25.png

នារាត្រីថ្ងៃទី២៧ ខែវិច្ឆិកា អ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ព្រះនាង ចេណ្ណា ដែលបានឡើងបកស្រាយចម្រៀងជូនម្ចាស់មីង ពង្ស់ សូរិយា តាមរយៈបទចម្រៀងមានចំណងជើងថា «Young and Beautiful»។ តាមរយៈការបង្ហោះរបស់ពិធីករ ជា វណ្ណារិទ្ធ វីដេអូដែលព្រះនាង ចេណ្ណា បកស្រាយមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលខ្លីដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ចុច Like ។ ក្រៅពីបកស្រាយក្នុងពិធីអាវាហ៍វិវាហ៍មង្គលរបស់ម្ចាស់មីង ជាភាសាអង់គ្លេសប៉ុណ្ណោះទេប៉ុន្តែព្រះនាង ចេណ្ណា បកស្រាយចម្រៀងជាភាសាចិននិងបារាំងថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-QsYMmkUzUC-lWQokLknGBj8rciO_z1Rp8lQyU23u2Dkqi_iaUycD67I2xGfw0T61M6rOyIWPGhp6BYgPl0g0gaFU1Ft5bAmr3oE5LXpLTT_PYyEbMgdl0Ei8-7b7p1A0d90LWxl84B6uIJNxS_ylAu2Ur6zA93HbJdTBzcDbpSx36Q92wkLJL6yrCt6L/s2048/image_2025-11-28_09-07-34.png

គេចាំបានថា ក្នុងកម្មវិធី Proposal Engagement របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្ស់ សូរិយា កាលពីខែកុម្ភៈ កន្លងមកនេះព្រះនាង ចេណ្ណា បានសហការជាមួយនឹងតារាចម្រៀង អលជ្ជី នៃសមាជិកក្រុម Lacima បកស្រាយចម្រៀងមានចំណងជើងថា «សូរិយា (អេតាស៊ីវិល)» បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន៕