រាជធានីភ្នំពេញ៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យមានការបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីធ្វើការស៊ើបអង្កេតលើការបំពេញតួនាទី-ភារកិច្ចរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ដក្រចេះ ជុំវិញអំពើពុករលួយជាពិសេសពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6FQcXRecqeA04F8AvDrrj51f3G8kHdHrwSs3aLfxw_adF-JQE_Bwq3ce8Uq9Tc3ZkXscOBPMyYa_-F9fDQHbIND4TF5ePZcSedeOerxdauQTxG-e1cy9yidojoWfRmnMv0IZppBGjcLN5vCda1lOiq-2p9uhsgx8EjJnCLNlrtMKg89ww4wBJOECey1Fh/s768/photo_2025-11-28_09-11-29%20(3).jpg
ក្រោយសេចក្ដីសម្រេចរបស់ នាយឧត្ដមសេនីយ៍ សៅ សុខា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមការងារចំពោះកិច្ចមួយត្រូវបានបង្កើតឡើង ដើម្បីធ្វើអធិការកិច្ចនិងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្ដិតួនាទី-ភារកិច្ចរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ដក្រចេះ ក្រោយមានការផ្សព្វផ្សាយថា មេអាវុធហត្ថរូបនេះ មានជាប់ជំពាក់នឹងរឿងពុករលួ.យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVBohzYw1ZDqjc524ePO3cIc6AW5Dy8XPk67qZxAyQwMYtMsnVpXOU1MxEArXbR7rt1zVSAaxBMDH_bX97p8L6vNrYGPG4x0ZiMFPMBXERu8rl4ZcB8Oe1hzlQK2eYeRnGkk51rIJ-6gD-93hn6GhZuieOR2tZEBRfc1PdZign0bG5XHma-y-fzpDXPjGa/s1280/photo_2025-11-28_09-11-29.jpg

ការផ្សព្វផ្សាយនោះ គឺត្រូវបានចែកចាយតាមរយៈការបង្ហោះវីដេអូឃ្លីបរបស់ប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិ លោក តាន់ គីមសួរ នៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពេលដែលោកបានតាមទាន់ករណីរថយន្ដដឹកឈើខុសច្បាប់ រួចលោករាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្ដែបែរជាត្រូវលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ឱ្យកូនចៅមកសួរនាំរកលិខិតបេសកកម្ម និងចង់ហៅរូបលោកទៅសាកសួរទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihoOO7usviGdII9fETsjcjSub1b6wfXp7GmtgAZdzXrBGqUzWDzIkuB35pDiRzjvfi15P5gX8kCJuvpuVI6LB4hePSkAe4CFn5L3qhyphenhyphenNVusw-za7noLPeGBEbtvmb8Mb9nzpVWL1aWwmDGgzXBEkpQGsZNcoKrJmoTYCxuf_u42aP6nUVyo08C_DxRJ-hy/s1080/photo_2025-11-28_09-11-29%20(2).jpg

បើតាមលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារចំពោះកិច្ចនេះ មានភារកិច្ចត្រួតពិនិត្យនូវសកម្មភាព មិនប្រក្រតី នៃការប្រតិបត្តិតួនាទី ភារកិច្ច របស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។ ក្នុងសេចក្ដីសម្រេចបង្កើតក្រុមការងារចំពោះកិច្ចនេះ លោក សៅ សុខា បានសង្កត់ធ្ងន់ថា៖ «ក្រុមការងារ មានសិទ្ធិជួបពិភាក្សា ជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាព ដែលមានការពាក់ព័ន្ធ និងចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ព្រមទាំងអ្នកដែលមានការពាក់ព័ន្ធមកសាកសួរ បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្ដែង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGeyOvEB7MkuLZvyyAJMWlmqqE8PiMX4SbGaNJh6yhFpJT74H-ReMc3zwdcZfVel05rs4qhbOTpnT9kMDaSe4qpgYNN_IX-6JJ3_FbLb959bUv9kvv2yAgjIiNAWU5WzSxuH6_VTHxUCQY-n9MaDuY9H2O3f-mEQGMrIgmuRZEI_VVsD3pdy-40bNbH_f0/s1280/photo_2025-11-28_09-11-30.jpg

បើតាមលោក តាន់ គីមសួ ដដែលបានបង្ហើបថា កាលពីខែឧសភាកន្លងទៅ លោកបានដាក់លិខិតប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ស្នើសុំបើកការស៊ើបអង្កេតទៅលើលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ម្ដងរួចមកហើយ ដោយបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រីរូបនេះ មានទំនាក់ទំនងជាមួយមេឈ្មួញឈើដ៏ល្បីឈ្មោះម្នាក់ឈ្មោះ ហាច ស្ថិតនៅឃុំហានជ័យ ស្រុកឆ្លូង ខេត្ដក្រចេះ ក្នុងការចរាចរផលអនុផលព្រៃឈើខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-i6mIO6f6IKPHCNAH8DeEI-_5IY_APL6FAK3X4_rQtxyjsLbUnet5S8GYm5G3v9J3gnBW1kdirwRpKjfvEUC92t9WPnNjJLrkkcx1-hoLI_kRfnsLnzBaXQSZ6uisDWWqeVXAYm-SsAMZsLgYYoxmkGfublWx3QQffTvkGUFXiurB8fNPVWMmwu-1IzNJ/s950/photo_2025-11-28_09-11-30%20(2).jpg

តែទោះជាយ៉ាងណា ជុំវិញសំណុំរឿងនេះ ACU មិនអាចផ្ដល់ព័ត៌មានលម្អិតពីដំណើរការស៊ើបអង្កេតបានឡើយ ព្រោះកំពុងស្ថិតក្នុងនីតិវិធី។ នេះបើតាម ការបញ្ជាក់របស់លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យ ACU ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះ៕