ទោះខំនិយាយយ៉ាងណាក៏នៅតែមិនសមហេតុផល! ក្រោយយោធាថៃប្រកាសក្ដែងៗថា មីនដែលទើបរកឃើញនៅតាមព្រំដែន គឺជាមីនថ្មីដែលទាហានកម្ពុជាលួ.ចចូលមកដាំនៅក្នុងទឹកដីថៃ ពេលនេះស្រាប់តែត្រូវពលរដ្ឋខ្លួនចោ.ទសួរវិញថា ចុះតើពេលនោះទាហានថៃនាំគ្នាបាត់ទៅណា? ហេតុអ្វីបានជាបណ្ដោយឲ្យគេចូលមកបានតាមចិត្តដូច្នេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEmRHLvb5FYDcNcIGValnqXnxVh7GZ_zpIa28f0MFFxSqDa4jISB3YOoVovkd_zCnfzqfP7jCF8E_qQiN6WvkxlzQjNvccmc3cmM9PVtoLOe0SpZvjq3oIPLHkwLGS2OOFQHsXskjuNoVmYQVmwGzBkzy_nNAQifzlw3L7BQrcnmdqV_XzaTee79ll0jnm/s1280/photo_2025-11-26_14-06-07.jpg

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ កាលពីកន្លងទៅថ្មីៗនេះបានឲ្យដឹងថា កងទ័ពភូមិន្ទថៃបានធ្វើការច្រានចោលការបកស្រាយរបស់កម្ពុជា ថាគ្រាប់មីនដែលទាហានថៃបានដើរជាន់ផ្ទុះដា.ច់ជើងក្នុងពេលកន្លងមកគឺជាសំណល់យុទ្ធភណ្ឌចាស់ ដែលនៅសេសសល់តាមបណ្ដោយព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx0pW5GDsU-6nCa3TBbll2fbmZ4qVT-91Ev2fwbay3fWzG7DPZOOffc1AJynAG6jxaarDePbmYGWwCTRcWBVIhlfQntSbABzeYZSol758AWqKPyAOYBmtt5MCy3V9OS85-jdcMS-XcVoPGFtTLQ61BcrAGoNNwMuvm9_JdgFLRJO9otjb4KWfDyJ-5sp38/s960/photo_2025-11-26_14-06-08.jpg
ក្នុងនោះទំព័រហ្វេសប៊ុករបស់កងទ័ពភូមិន្ទថៃបានអះអាងថា លទ្ធផលត្រួតពិនិត្យរបស់មន្រ្តី TMAC របស់ថៃបានបង្ហាញថា គ្រាប់ទាំងអស់នោះគឺសុទ្ធសឹងតែជាមីនដែលទើបត្រូវបានគេដាក់ដាំថ្មីៗ។ កងទ័ពថៃថែមបានចោ.ទប្រកាន់ដោយគ្មានភ័ស្តុតាងទៀតថា មីនថ្មីដែលត្រូវបានរកឃើញទាំងនោះ គឺជាស្នាដៃរបស់ទាហានកម្ពុជា ដែលលួ.ចកាត់បន្លាលួសហើយចូលមកបង្កប់ក្នុងទឹកដីថៃ ក្នុងគោលបំណងគំរា.មកំហែងដល់សន្តិសុខ និងសុវត្ថិភាពទាហានថៃដែលដើរល្បាតតាមព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig_Yf81YkRCkI9qFMuOh4B86kTU5EjqwbLLneaJMGjt7R-tuUuoNoE2upSP9WuwSoNVnOjTjj52Um1S2F2PuX7Xlh3gUq8QG24l0weWdzqXMte3f6GuBhPweX4Ozm5yGvE5D-wkqDx_6DbCQtuMB1czHCGXH7-0Vk-yhceL3iI6OJ0yFVTxyJ0TZ3GdsV0/s1280/photo_2025-11-26_14-06-08%20(3).jpg
យ៉ាងណាមិញ ការលើកឡើងដែលថៃគិតថាមានលក្ខណៈសមស្របគ្រប់គ្រាន់ក្នុងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានេះ មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិប៉ុន្មានឡើយ។ តែផ្ទុយទៅវិញ វាបែរជាត្រូវបានពលរដ្ឋថៃមានការងឿងឆ្ងល់ និងយកវាមកធ្វើជាប្រធានបទសម្រាប់សួរដេញជើងមេបញ្ជារការយោធានៅតាមភូមិសាស្រ្តនីមួយៗថា ប្រសិនបើដូចការអះអាងនេះ ចុះតើក្នុងកំឡុងពេលដែលទាហានខ្មែរទាំងនោះចូលមកធ្វើសកម្មភាពបង្កប់មីន គ្មានទាហានថៃនៅប្រចាំការតាមគោលដៅទេមែនទេ? ហេតុអ្វីបានជាមិនដឹងថាគេចូលមកដាក់មីន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTInrbCaRjEHmTeMIFjlVkaF869byNtbKiAec13s-hJiOjbfOhjYCwysBCjpab6QTn11A-UyN802hiTe4AhsIHjBeunrZ3qrNvzULAnYy3Im_BmBiiRVUx-u9xKq5liR6A8RMWanw_ItwN-RlN52GaL6XqOjrFpa3h0XxOZJwdemO-9FhfCSefkeyM1I7h/s800/photo_2025-11-26_14-06-08%20(2).jpg

លើសពីនោះ ពួកគេក៏បានបង្ហាញអារម្មណ៍ខកចិត្តចំពោះកម្លាំងការពារជាតិថៃសព្វថ្ងៃផងដែរថា «បើគ្រាន់តែបន្លាលួសក៏ការពារមិនបានផងនោះ តើការពារទឹកដីថៃដែលកម្ពុជាកំពុងកាន់កាប់នោះបានដោយរបៀបណាទៅ? »

សំណួរចាក់ដោត ដែលសម្ដែងពីការបាត់បង់ទំនុកចិត្តរបស់ពលរដ្ឋមកលើកងកម្លាំងថៃដូចខាងលើ បានជំរុញឲ្យមេបញ្ជាការថៃគ្រប់តំបន់ទាំងអស់ ជាពិសេសតំបន់ភូមិភាគទី២ ដែលជាអ្នកប្រកាសថារកឃើញមីន នាំគ្នាបិទមាត់ស្ងាត់ជ្រៀប ព្រោះមិនដឹងបកស្រាយបន្តដូចម្ដេច បានត្រឹមតែអំពាវនាវឲ្យពលរដ្ឋមានជំនឿចិត្តលើទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព ដោយសន្យាថានឹងអនុវត្តភារកិច្ចរបស់ខ្លួនដោយការតាំងចិត្តខ្ពស់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNhaHygun5MyEqRe2HlwWq7QamGM3EptLArPvxpp_8jbAzxsGiBf8131V1ctymEYbE1qY8qRWfu_EvDKyushbiCZemYEHXqs7XXpKJdqdS2ny9a46YSy4bAkeRVmnFAf5M13RyJ3heYDmE7fVZqCMyqaijLmorFbbn-DpD86yjmlRJBuILv3PMeRSnrhoA/s767/photo_2025-11-26_14-06-08%20(4).jpg
គួរជម្រាបថា បញ្ហាគ្រាប់មីនថ្មីតាមព្រំដែន គឺជាបញ្ហាដែលយោធាថៃតែងប្រឌិតឡើងដើម្បីជាការបង្កើតស្ថានការណ៍បង្កហេតុដាក់កម្ពុជាយ៉ាងពិតប្រាកដ ព្រោះបើគ្រាន់តែគិតឲ្យងាយយល់ ក្នុងករណីមីននោះជាមីនចាស់របស់កម្ពុជា នោះវាបង្ហាញថាទាហានថៃបានដើរល្មើសអធិបតេយ្យចូលទឹកដីកម្ពុជា។ ប៉ុន្តែបើថៃអះអាងថានោះគឺជាមីនថ្មី ដូច្នេះនោះច្បាស់ណាស់ថាវាជាមីនរបស់ថៃខ្លួនឯង ព្រោះគ្មានទាហានកម្ពុជាណាម្នាក់អាចចូលទៅលួចដាក់ក្នុងទឹកដីថៃបានទេ៕