ដ្បិតថាជាគ្រោះធម្មជាតិដែលមិនអាចទាយដឹងមុន ប៉ុន្តែក៏ពិបាកនឹងប្រកែកថាវាជាមិនជាប់ពាក់ព័ន្ធនឹងកម្មពៀ.រផងដែរ ក្រោយទិដ្ឋភាពដ៏សោ.កសង្រេងនៃពលរដ្ឋខេត្តសុងក្លា បាននាំគ្នាស្រែកយ៉ាងទ្រហឹងអឺងកងស្នើសុំការជួយសង្គ្រោះពីលើដំបូលផ្ទះក្នុងស្ថានភាពងងឹតស្លុបនាពេលយប់។ មនុស្សជាច្រើនយល់ឃើញថាទាំងនេះអាចជាផលក.ម្មក្នុងពេលកន្លងមក ដែលពលរដ្ឋថៃភាគច្រើនបានគាំទ្រឲ្យមានការចាក់សម្លេងរំខានពលរដ្ឋខ្មែរនៅតាមព្រំដែន ដើម្បីរំខានមិនឲ្យពួកគាត់រស់នៅសុខស្រួល។.jpg)
នៅពេលដែលប្រជាពលរដ្ឋមួយចំនួនត្រូវបានជួយសង្រ្គោះឲ្យចាកចេញពីផ្ទះរបស់ពួកគេទៅរកទីសុវត្ថិភាពគេចពីស្ថានភាពទឹកជំនន់ដ៏កា.ចសាហា.វរួចហើយ គេនៅឃើញមានពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតនៅតែជាប់ក្នុងផ្ទះរបស់ពួកគេនៅឡើយ ដ្បិតក្រុមជួយសង្គ្រោះមិនទាន់អាចចូលទៅជិតពួកគេបាន។
តាមរយៈវីដេអូមួយចំនួនដែលត្រូវបានចែកចាយនៅក្នុងបណ្ដាញសង្គម TikTok ក្នុងអំឡុងពេលដែលទូកសង្រ្គោះកំពុងធ្វើដំណើរបន្តប្រតិបត្តិការជួយជម្លៀសប្រជាជនក្នុងស្រុកហាតយ៉ៃ ខេត្តសុងក្លានៅពេលយប់ គេបានឮសម្លេងស្រែកសុំជំនួយយ៉ាងគ្រលួចចេញពីផ្ទះជាច្រើន ដែលកំពុងមានមនុស្សកំពុងជាប់នៅក្នុងនោះនៅឡើយ។
សម្លេងដង្ហើយរកជំនួយទាំងនោះ ហាក់បង្ហាញនូវភាពភ័យខ្លាចយ៉ាងគួរឲ្យសោ.កសៅចេញពីផ្ទះដែលគ្មានសូម្បីតែភ្លើងអគ្គិសនីប្រើប្រាស់។ តាមសម្ដីរបស់បុរសម្នាក់ដែលស្ថិតនៅលើទូកសង្រ្គោះនោះបាននិយាយទាំងស្រក់ទឹកភ្នែកថា មនុស្សច្រើនណាស់ស្រែកសុំឲ្យយើងជួយយកពួកគេចេញពីទីនោះ ប៉ុន្តែយើងមិនដឹងថាជួយអ្នកណាទុកអ្នកណាមុននោះទេព្រោះទឹកលេចគ្រប់ច្រកល្ហកអស់ហើយ។
តាមរបាយការណ៍របស់អាជ្ញាធរក្នុងខេត្តសុងក្លា កាលពីសប្ដាហ៍មុនបានឲ្យដឹងថា ខេត្តភាគខាងត្បូងរបស់ថៃកំពុងតែទទួលរងនូវសម្ពាធទាប ដែលនាំមកនូវភ្លៀងធ្លាក់ឥតឈប់ឈរបណ្ដាលឲ្យតំបន់ជាច្រើនដែលស្ថិតនៅដីទំនាប ត្រូវរងការជនលិចយ៉ាងខ្លាំងខ្លាដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៃជំនន់ទឹកភ្លៀង ហើយតំបន់ជាច្រើនត្រូវបង្ខំចិត្តកាត់ផ្ដាច់ចនរន្តអគ្គិសនីទាំងស្រុងដើម្បីជៀសវាងគ្រោះថ្នាក់។
.jpg)
ទន្ទឹមនឹងស្ថានការណ៍ដ៏តានតឹងនេះ រដ្ឋាភិបាលថៃមិនទាន់អាចរកវិធីរំដោះទឹក ឬជួយសង្រ្គោះប្រជាពលរដ្ឋបានសមស្របឡើយ ដោយអះអាងថា ផ្លូវថ្នល់ជាច្រើនត្រូវបានទឹកកាត់ផ្ដាច់ រីឯតំបន់មួយចំនួនពិបាកក្នុងការធ្វើដំណើរចូលទៅជួយ គួបផ្សុំនឹងមធ្យោបាយជួយសង្រ្គោះនៅមានកម្រិតផងដែរ។ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា កងទ័ពេជើងទឹក និងអាកាសរបស់ថៃ បានប្រកាសពីការត្រៀមយកនាវា និងយន្តហោះ មកប្រត្រិបត្តិការជួយសង្រោះពលរដ្ឋ។.jpg)
តែទោះជាយ៉ាងណា ការជួយសង្រ្គោះគឺនៅតែត្រូវការពេលវេលាដដែល ព្រោះតំបន់ខ្លះមិនសមស្របសម្រាប់ទូកធំៗចូលបានឡើយ ចំណែកទូកតូចៗខ្លះក៏មិនមានសុវត្ថិភាពក្នុងការចូលទៅជម្លៀសប្រជាជនដោយផ្ទាល់ផងដែរ។ ដូច្នេះមានតែតម្រូវឲ្យប្រជាជនមានការអត់ធ្មត់រស់នៅក្នុងផ្ទះដែលលិចទឹក និងគ្មានអគ្គិសនីប្រើប្រាស់នោះជាបន្តសិន៕










