ប្រទេសថៃ ៖ បច្ចុប្បន្ន ខេត្តជាច្រើននៅប្រទេសថៃបានលិចទឹកធ្ងន់ធ្ងរបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលធ្វើឱ្យពលរដ្ឋថៃរងទុក្ខវេទនាយ៉ាងខ្លាំងដោយសារគ្មានការជូនដំណឹងពីឧតុនិយម ឬអាជ្ញាធរឱ្យត្រៀមខ្លួនជាមុន ។ ជាក់ស្តែង ខេត្តអយុធ្យាបានលិចរហូតដល់ដំបូលផ្ទះអស់រយៈពេល៣ខែ ខណៈបខេត្តផ្សេងទៀត ដូចជា សុងក្លា ប៉ាត់តានី យ៉ាឡា ណារ៉ាធិវ៉ាត និងសាទូន បានលិចទឹកបន្តគ្នា ក្នុងនោះខេត្តសុងក្លាលិចលង់ខ្លាំងជាងគេ ។ លើសពីនេះ ខេត្តត្រាំងនៅជាប់ខេត្តសាទូន មានទឹកហូរបុកខ្លាំងពីលើភ្នំបណ្តាលឱ្យបាក់ដី លិចលង់លំនៅឋានភ្លាមៗ ពលរដ្ឋជម្លៀសស្ទើរមិនទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ4GUE9ogpNfdkiOAunWOPQdTHkBONwnqNnHl9RY4lGY9mPOqD4mTIOuj3KT4mHXjlHCR365rZNSwWR3Ks0F_0Ra0yfPdcyZLxLuNKQHKeCaOlQrS5vOEahMV2m4T80lsvabjBh9PRo9n2mr7uKEJ5HmNIhqGwTPpUeKTbXp2zb1Es1zE2PWxdyacEStBa/s1477/image_2025-11-25_14-50-17%20(2).png
សារព័ត៌មាន Daily News រាយការណ៍ថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទឹកជ្រោះស្ថិតនៅឃុំប៉ាលៀន ស្រុកប៉ាលៀន ខេត្តត្រាំង មានទឹកហូរពីលើភ្នំយ៉ាងខ្លាំងធ្វើឱ្យទឹកជ្រោះក្លាយជាពណ៌ក្រហមខាប់ និងបាក់ដីលើភ្នំធ្លាក់មកក្រោមចំនួន៤កន្លែង ហើយទឹកនេះក៏ហូរមកកាន់ភូមិជាច្រើន ដូចជា ភូមិឃួនម៉ាយដាំ ភូមិម៉ាយហាន និងភូមិជាច្រើន ។ ភូមិទាំងនេះងាយនឹងលិចទឹកលឿនបំផុតដោយសារនៅជិតភ្នំ ហើយទឹកក៏បន្តហូរទៅតំបន់ទំនាបនៅផ្នែកខាងក្រោម ខណៈពលរដ្ឋបានឮសំឡេងខ្លាំងៗជាច្រើនកន្លែង និងសន្និដ្ឋានថា បាក់ភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3qZs43q55STxvH_VtDTI4nDetbsLQlRKTowubjLltRZS_VwcsqOrYTMmVQBge3gm9cgjsdKXUwN1vfsJlyojo_ZNKSjZ1ESMi9hvWkTN773LPQDi__gVS-IgKZR1g4MriYMkNXBmq1C5-dehSWp-6xkFeBYuHtToDU3UvUrQUySB4F1T-iOl1RnH7IVeU/s1024/image_2025-11-25_14-50-16%20(2).png

ប៉ុន្តែក្រោយមក ចៅហ្វាយស្រុកប៉ាលៀន លោក អាឌុល ម៉ឺនលឹក បញ្ជាក់ថា សំឡេងនេះមិនមែនជាការបាក់ភ្នំទេ វាជាសំឡេងបាក់ដីលើភ្នំបណ្តាលឱ្យទឹកហូរពីលើភ្នំចុះមកក្រោមយ៉ាងខ្លាំង ។ រីឯទឹកជ្រោះនៅភូមិ៦ ឃុំប៉ាលៀន និងទឹកជ្រោះមួយកន្លែងទៀត ក៏មានទឹកហូរខ្លាំងពីលើភ្នំដែរ ហើយទឹកបានហូរមកប៉ះគ្នានៅទ្វារបង្ហូរទឹកឃ្លងប៉ាលៀន ដែលហេតុការណ៍នេះធ្វើឱ្យពលរដ្ឋនៅស្រុកប៉ាលៀនរងផលប៉ះពាល់ខ្លាំង ស្មើ៨ឃុំ និង៤២ភូមិ ។ បើតាមការសន្និដ្ឋាន ទឹកជំនន់នឹងកើនឡើងបន្ថេមទៀតបណ្តាលឱ្យពលរដ្ឋរងផលប៉ះពាល់កាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyTt3scrPOVfGHPnEkTbwytdo5hGxrCKVCEVjguWvayFlwqZUsqnevhih2vTbRN4kT-z0tosZsF4cVZ_dvW0oVZVWQGuA7hkOMamz2ogTHFZoKjgCuqmzmPmrXUXq7SeacdgCX7UaMsODJ-Y-T5q9yh49zVH4f8f2hVqQbmlTHvvhF0qFUhuihdypapCjT/s750/image_2025-11-25_14-50-16.png

ចំណែកទឹកជ្រោះនៅភូមិ៤ ឃុំព្រោងចរ៉ាខេ ស្រុកយ៉ានតាក្វា មានទឹកហូរខ្លាំងពីលើភ្នំចុះមកក្រោមកាលពីថ្ងៃទី២៤ ខែវិច្ឆិកា រហូតធ្វើឱ្យបាក់ទំនប់នៅក្បែរនោះ ។ ទឹកធ្លាយពីទំនប់បានហូរមកកាន់តំបន់ខាងក្រោម និងជន់លិចលំនៅឋានពលរដ្ឋ ក៏ដូចជាលិចតំបន់សេដ្ឋកិច្ចសំខាន់នៅស្រុកយ៉ានតាក្វាជាលើកទី២ ដោយកម្លាំងទឹកហូរខ្លាំងលាយឡំជាមួយគ្រួស និងកម្ពស់រហូតកើនឡើងដល់៣ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bJk5_MgztX8d1r2YNMoPC0DteB85DxVMRcdbj2ej66AOFbvJJQunyjGVObpixcHlji-WZg-jy_D3UcYcPFKZrW7yh0HUdtLEr8CFWDJXPg0fV9otBDrv3Ai-2n1QnPQbgt4jpKdFNKga71RCac9ZAJ0f7sqAY6osENUmsaCqBrqhB-WqQppxzTzk0HFR/s1024/image_2025-11-25_14-50-17.png

ទឹកជំនន់បានលិចផ្លូវធំៗ និងលិចមុខផ្សារស្រុកយ៉ានតាក្វា ដែលពេលនេះ រថយន្តតូចៗមិនអាចបើកបរឆ្លងកាត់បានទេ ខណៈអាជ្ញាធរពង្រាយកម្លាំងនៅតំបន់ទឹកជំនន់ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋគ្រប់ពេលវេលា ។ ពលរដ្ឋដែលជម្លៀសចេញពីទឹកជំនន់ដោយប្រើប្រាស់កានប្រេងបណ្តែតទឹក រៀបរាប់ថា ទឹកបានលិចម្តងទៀតតាំងពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា វាគ្រោះថ្នាក់ណាស់ដោយសារទឹកលិចដល់ក្បាល ឬកម្ពស់ប្រមាណ៣ម៉ែត្រ ។ ពលរដ្ឋជាច្រើននាក់ជាប់លើអគារជាន់ទី២ ចេញពុំរួច ពីព្រោះទូកសម្រាប់ដឹកជញ្ជូនមានតិចតួច ខណៈទឹកជំនន់បន្តកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZBYvoOmeMXHlU8M9xYjfI9g1oeqRH_OgFnyskYqVVEp8KlZLYHPomzL9fOtUpchJrZsb0MnhRnjAHVpv52HASxaOxXl74jqlas7VzBFA_1jEp9_ceF3Rl8GBAHN-Omn6hzWbU5GgD-DAIQzE74leNuZ4qkDtyvKNMq6CASCPgUSeGWmgO5gG-IwYw-28/s1477/image_2025-11-25_14-50-18.png

គួរបញ្ជាក់ថា ស្ថានការណ៍ទឹកជំនន់នៅខេត្តត្រាំង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា គឺមាន៩ស្រុក, ៥៤ឃុំ, ២៨៣ភូមិ និង១២,៦៤៧គ្រួសារ បានរងផលប៉ះពាល់ ។ ក្រៅពីនេះ មានពលរដ្ឋស្លាប់២នាក់, ខូចខាតដំណាំកសិកម្មចំនួន១៣,៣១៤រ៉ៃ (ឬជាង២ពាន់ហិកតា), ងាប់សត្វជាច្រើនក្បាល, លិចវត្ត១០កន្លែង និងសាលារៀន២២កន្លែង ។ អាជ្ញាធរបានរៀបចំជម្រកបណ្តោះអាសន្ន១៦កន្លែងដើម្បីទទួលពលរដ្ឋស្នាក់នៅចំនួន១,១១៨នាក់ ដោយសារស្ថានការណ៍ទឹកជំនន់នៅថ្ងៃទី២៥ ខែវិច្ឆិកា ធ្ងន់ធ្ងរជាងថ្ងៃទី២៤ ៕