ការឈឺខ្នងបានក្លាយជាការត្អូញត្អែរដ៏ញឹកញាប់បំផុតសម្រាប់មនុស្សចាស់ ប៉ុន្តែបច្ចុប្បន្ននេះសូម្បីមនុស្សអាយុម្ភៃក្រាស់ក៏មានបញ្ហានេះច្រើនដែរ ដែលជាធម្មតាបណ្តាលមកពីការតឹងណែនសាច់ដុំ ឬបញ្ហាឆ្អឹងខ្នង រួមទាំងឥរិយាបថមិនល្អក្នុងការដេក ឈរ ឬអង្គុយជាដើម។ ទោះជាយ៉ាងណា ជួនកាលវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរជាងនេះដូចជាគាំងបេះដូង ឬជំងឺតម្រងនោមជាដើម នេះបើយោងតាមកាសែត Times of India។

ការឈឺចាប់ដែលកើតចេញពីសាច់ដុំ ឆ្អឹង ឬសរសៃប្រសាទអាចលេចឡើងនៅកន្លែងណាមួយតាមបណ្តោយឆ្អឹងខ្នង ជារឿយៗនៅផ្នែកខាងក្រោមខ្នង ឬកំប៉េះគូថ។ ជាធម្មតាមុនដំបូងវាឈឺចុក និងរឹងនៅពេលព្រឹក ប៉ុន្តែវានឹងថយចុះនៅពេលអ្នកធ្វើចលនា ឬការផ្លាស់ប្តូរឥរិយាបថ។ ប៉ុន្តែនៅពេលមានការឈឺចាប់ទាក់ទងជាមួយបញ្ហាបេះដូង ឬតម្រងនោម នោះទីតាំងឈឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយវានឹងខុសគ្នាយ៉ាងខ្លាំង។ ដូច្នេះតើធ្វើយ៉ាងណាទើបអាចដឹងបានថា ការឈឺខ្នងមួយណាទាក់ទងបញ្ហាបេះដូង និងមួយណាតម្រងនោម?.jpg)
ខណៈពេលដែលការឈឺចុកចាប់ទ្រូងគឺជាសញ្ញាសម្គាល់នៃការគាំងបេះដូង មនុស្សមួយចំនួន ជាពិសេសគឺស្ត្រី តែងជួបប្រទះនឹងការឈឺខ្នងផ្នែកខាងលើជំនួសវិញ។ ការឈឺចាប់នេះមានអារម្មណ៍ដូចជាសម្ពាធ ឬតឹងណែននៅផ្នែកខាងលើខ្នង ហើយអាចមកជាមួយនឹងការដកដង្ហើមខ្លីៗ វិលមុខ ចង្អោរ ឬបែកញើសត្រជាក់ខ្លួន។ វាអាចកើតឡើងតែមួយរោគសញ្ញា ឬពេលខ្លះរួមជាមួយនឹងភាពមិនស្រួលក្នុងទ្រូងតែម្ដង។
.jpg)
ចំណែកបញ្ហាតម្រងនោមវិញ ត្រូវបានមនុស្សជាច្រើនយល់ច្រឡំថា វាជាការឈឺខ្នងធម្មតាទៅវិញ ដោយសារតែតម្រងនោមស្ថិតនៅជិតខ្នង។ ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់ក្នុងតម្រងនោមជាធម្មតា អ្នកជំងឺអាចមានអារម្មណ៍ឈឺនៅចំហៀងខ្លួន តំបន់រវាងឆ្អឹងជំនីរខាងក្រោម និងត្រគាក ហើយអាចរាលដាលដល់ចំហៀង ឬពោះផ្នែកខាងក្រោម។ ជាធម្មតាវាប៉ះពាល់ដល់ផ្នែកម្ខាងនៃរាងកាយប៉ុណ្ណោះ ប៉ុន្តែក៏អាចលេចឡើងនៅទាំងសងខាងផងដែរ នេះបើយោងតាម Healthline។ បន្ថែមពីនេះ វាមកជាមួយសញ្ញាផ្សេងទៀតរួមមាន គ្រុនក្តៅ ចង្អោរ ក្អួត នោមញឹក និងការផ្លាស់ប្តូរពណ៌ ក្លិន ឬភាពថ្លានៃទឹកនោម។ .jpg)
យ៉ាងណាមិញ ស្ថានភាពដូចជាគ្រួសក្នុងតម្រងនោម ការឆ្លងមេរោគ ឬជំងឺតម្រងនោមរ៉ាំរ៉ៃក៏អាចបណ្តាលឱ្យមានរោគសញ្ញាបែបនេះផងដែរ។ ដូច្នេះប្រសិនបើមានការសង្ស័យ ចំពោះបញ្ហាឈឺចុកចាប់ខ្នងជាប់រហូត អមដោយសញ្ញាព្រមានខាងលើនេះ គួរតែស្វែងរកការព្យាបាល ឬពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ជៀសវាងមើលរំលងចំណុចទាំងអស់នេះ ហើយទុកវាយូរក្លាយទៅជាធ្ងន់ធ្ងរ ពិបាកព្យាបាលទៅថ្ងៃក្រោយ ខាតទាំងពេលវាលា និងថវិកា៕.jpg)










