ប៉ីប៉ី ឌី បានធ្វើឱ្យអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្តរបស់លោកក្រោយឃើញមួយរយៈចុងក្រោយនេះមានការចែករំលែកបង្ហោះសំណេរប្លែកៗទម្លាយថាមានជីវិតអាប់អួរតាំងពីឆ្នាំ២០២២ ពេលឃើញផ្សែងចេញពីខ្លួនលោកកុំយំស្តាយក្រោយ។
ដ្បិតថា ប៉ីប៉ី ឌី បានបង្ហោះរូបភាពដំណើរកម្សាន្តនៅខេត្តមណ្ឌលគិរី និងបានចេញវីដេអូមួយចំនួនប៉ុន្តែសកម្មភាពនិងទឹកមុខរបស់លោកពុំសូវស្រស់ថ្លាដូចមុននោះទេហាក់ដូចជាមនុស្សកំពុងមានកង្វក់នៅក្នុងចិត្ត។ លោកគឺមានអាជីវកម្មផ្ទាល់ខ្លួនដែលតម្រូវឱ្យមានទំនួលខុសត្រូវខ្ពស់ ចំណែកចុងក្រោយនេះទាក់ទងនឹងលុយមូលធិនិរងការចោទប្រកាន់ ច្រើន វាអាចនឹងជះផលប៉ះពាល់ដល់អារម្មណ៍តិចឬច្រើនជៀសមិនរួច។
.png)
ជាមួយគ្នានេះ ប៉ីប៉ី ឌី ក៏បានចែករំលែកនិងការបង្ហោះសំណេរសោកសៅជាហេតុធ្វើឱ្យអ្នកគាំទ្រមួយចំនួនសង្ស័យជាមួយនឹងការព្រួយបារម្ភសុខភាពរបស់លោក។ នៅលើបណ្តាញសង្គម Threads នាពេលថ្មីៗនេះ ប៉ីប៉ី ឌី បុគ្គលដ៏មានឥទ្ធិពលលើបណ្តាញសង្គមស្រាប់តែព្រលយសារថា «បើខ្ញុំប្រាប់ថា ជីវិតខ្ញុំអាប់អួរតាំងពីឆ្នាំ 2022 ជឿអត់? ខ្ញុំពូកែពេកហើយ ថ្ងៃមួយដែលគ្រប់គ្នា លែងឮសម្លេងខ្ញុំ លែងឃើញមុខខ្ញុំ ជាពិសេសឃើញផ្សែងចេញពីរូបកាយខ្ញុំ កុំយំអី វាហួសពេលហើយ។.png)
នៅលើបណ្តាញសង្គមហ្វេកប៊ុកវិញ ប៉ីប៉ី ឌី បានយកគណនីផ្ទាល់ខ្លួនបានចែករំលែកខ្លឹមសារមួយដោយបន្ថែមអត្ថន័យថា «ជួយសួរនាំ បារម្ភពីខ្ញុំផង កុំឱ្យមានវិប្បដិសារី»។ មិនទាន់អស់នោះទេលោកក៏បានចែករំលែកទាំងការលើកទឹកចិត្តឱ្យខ្លួនឯងរឹងមាំ រួមជាមួយនឹងការចែករំលែកអត្ថបទទាក់ទងនឹងអ្នកដែលកើតជំងឺ Depression និង Anxiety ។.png)
ឃើញការចែករំលែកនិងការបង្ហោះសំណេររបស់ ប៉ីប៉ី ឌី អ្នកគាំទ្រមួយចំនួនក៏បានផ្តល់ការលើកទឹកចិត្តមកកាន់រូបលោកផងដែរ៕










