ខ្យល់ត្រជាក់រដូវរងាបានមកដល់បណ្ដើរៗហើយ ដូច្នេះគួរថែរក្សាសុខភាពឲ្យបានល្អ ព្រោះខែនេះងាយធ្វើឲ្យអ្នកឈឺយ៉ាងឆាប់រហ័ស ជាពិសេស គឺគ្រុនផ្ដាសាយតែម្ដង។ ក្នុងនោះ ការជ្រើសរើសភេសជ្ជៈត្រឹមត្រូវគឺជាវិធីដ៏ងាយស្រួល និងមានប្រសិទ្ធភាពមួយ ដែលជួយផ្ដល់ទាំងភាពកក់ក្ដៅដល់រាងកាយ រួមទាំងបង្កើនប្រព័ន្ធភាពសាំថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ញុាំភេសជ្ជៈក្ដៅឧណ្ហៗ ក៏ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្បែកភ្លឺថ្លាផងដែរ។ ថ្ងៃនេះ ខេប៊ីអិន បាននាំយកភេសជ្ជៈដ៏អស្ចារ្យចំនួន ៥ ដែលមានគ្រឿងផ្សុំងាយៗ សុទ្ធតែអាចមាននៅក្នុងផ្ទះរបស់លោកអ្នកស្រាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWl5iQUMDbkvoJJx5bhBeQxPGqpuhay5qL8uzhkHzRvEVkJsUk69F5_bO9TWqTWuQBxoQdJx0X-dXUFGSbmfJYLlvM-no0AHBqNIX3-wqiAtM98Uf7VkieFt4S87DYUv4eEif_Z0-rjUBxT71XkBW1_4FJ4CnS6l8zvcNcDPW2hJlVMKYuPR6lNf3gnSRL/s1280/photo_2025-11-21_13-24-24.jpg
១. តែខ្ញីក្ដៅ
តែខ្ញីគឺជាឱសថក្តៅ និងមានប្រជាប្រិយភាពយ៉ាងទូលំទូលាយ។ វាជួយជំរុញលំហូរឈាមបានល្អ ធ្វើឱ្យរាងកាយមានកម្ដៅយ៉ាងឆាប់រហ័ស។ អត្ថប្រយោជន៍ចម្បងរបស់ខ្ញីគឺ វាជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ និងជួយបញ្ចេញខ្យល់ផងដែរ។ លើសពីនេះ ខ្ញីក៏ជួយសម្អាតផ្លូវដង្ហើមផងដែរ នៅពេលអ្នកក្អក ឬឈឺបំពង់ក ដែលធ្វើឱ្យវាក្លាយជាភេសជ្ជៈដ៏ល្អមួយប្រឆាំងនឹងជំងឺផ្តាសាយក្នុងរដូវរងា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh1Sew9fsOAAnP4xuy4qDFnj6n79tsoHf_OUsT78yViAR6Woc7POJHd8JLujfnSNAQ7hcpELJuiuXOp0MvXkmNNcyjh4e_t7BricdG1_mkWTnLo1Apkr1tVihx4yrxDZIjhCXiRM69ePf3y_JAsgjxkQtP89qItvjnjRNO7KvZJMwHPdk3QXpYjBe8SZmz/s1280/photo_2025-11-21_13-24-24%20(2).jpg
២. តែក្រូចឆ្មាទឹកឃ្មុំក្តៅឧណ្ហៗ
ភេសជ្ជៈបុរាណនេះងាយស្រួលផឹក និងមានថាមពលជំរុញប្រព័ន្ធភាពស៊ាំ ព្រោះក្រូចឆ្មាជាប្រភពនៃវីតាមីន C។ ទឹកឃ្មុំជួយផ្តល់សំណើមដល់បំពង់កដោយធម្មជាតិ ដែលនៅពេលពួកវារួមបញ្ចូលគ្នា នឹងជួយពង្រឹងកោសិកាឈាមសឱ្យដំណើរការក្នុងប្រសិទ្ធភាពខ្ពស់បំផុត។ លើសពីនេះ តែក្រូចឆ្មាទឹកឃ្មុំក្តៅឧណ្ហៗក៏អាចជួយបំបាត់ការឈឺបំពង់ក ឬក្អកស្ងួតបានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwaq8xdCRgw6Nb7p9GUaxVfGzFo2QJZt9UnjvWCO37K2QHPX44sLzYMq3cIZtfxAjPtl6trP4Wrz0JyiZyA2r8dMSLFaA3_qaXJ4y2LUqgbcJ0Te8FcUMAClb_VvVrv_TOG62d-wWzwawlpYOZ5VNHk6nKpFedcSeKfR9W_sel0487EGLDMu79BoLcTptR/s1280/photo_2025-11-21_13-24-25.jpg
៣. តែបៃតងក្តៅៗ
តែបៃតងគឺជាភេសជ្ជៈដែលញាំហើយស្រស់ស្រាយខ្លាំង និងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ វាមិនត្រឹមតែជួយបង្កើនភាពកក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មកំហាប់ខ្ពស់ផងដែរ។ តែបៃតងសម្បូរទៅដោយ EGCG (Epigallocatechin Gallate) ដែលជួយជំរុញប្រព័ន្ធភាពស៊ាំ និងប្រឆាំងការខូចខាតកោសិកានៅក្នុងរាងកាយ ព្រមទាំងកាត់បន្ថយហានិភ័យនៃរ៉ាឌីកាល់សេរីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVIupC1C1ImHyxrX2qwcB1nQlDL-7wWr_dC6Ntct_crk5ftGYWo25-gVk5NIfWGJUiAQ9EE7wY2Y9INNso2IcFcpSsN6nu9gnFFqOmVM3jOFNmsUjnsVMfQJaM0MD8k4_MAf_NGijMTl0xhomAt3UGnGzgWPYZjyyPGUs3kritVKUD8Ht3nuN8nNUK39jY/s640/photo_2025-11-21_13-24-25%20(3).jpg
៤. សូកូឡាក្តៅ
សូកូឡាក្តៅគឺជាភេសជ្ជៈដែលផ្ដល់ទាំងភាពរីករាយ និងកម្ដៅដល់រាងកាយ។ កាកាវសុទ្ធ ១០០% ឬសូកូឡាខ្មៅ (៧០% ឬច្រើនជាងនេះ) ផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid កម្រិតខ្ពស់ ជួយដល់ចរន្តឈាម និងអារម្មណ៍ល្អស្រស់ស្រាយ។ ទោះជាយ៉ាងណា ប្រសិនបើញាំវាលាយជាមួយទឹកដោះគោ និងស្ករច្រើនពេក អត្ថប្រយោជន៍នឹងថយចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdIXluNuDYhCs_rHJVFVJ-9ltD2rQS-lpUeOoCLn-tVYb3L5FnC2Bc9VsR2Y9V8g2YxTaz3VHNZYYL0Vwj7rqZzXiVWCtzkpC3CjyMayFnIsFLnmT-QzgOW0FbqlL2yRwHlkc0Rrw78QurBCdEQyFcrcPvXDwAvntQ9vP-yauo7dDadH0aLcQiwLvpsUdl/s1200/photo_2025-11-21_13-24-26%20(2).jpg
៥. ទឹកសណ្តែកក្តៅៗ
សម្រាប់អ្នកដែលចង់បានភេសជ្ជៈដែលញាំឆាប់ឆ្អែត និងទទួលបានសារធាតុចិញ្ចឹមពេញលេញ ទឹកសណ្តែកគឺជាជម្រើសដ៏ល្អបំផុត ជាពិសេសប្រសិនបើអ្នកញាំវាសាបៗ ដោយគ្មានជាតិស្ករទាល់តែសោះ។ ទឹកសណ្តែកគឺជាប្រភពនៃប្រូតេអ៊ីនសំខាន់ៗ និងខ្លាញ់ល្អ ដែលជួយឱ្យរាងកាយរបស់អ្នកទទួលបានថាមពលគ្រប់គ្រាន់ដើម្បីរក្សាភាពកក់ក្តៅ។ វាក៏សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលជួយចិញ្ចឹមឆ្អឹង និងជួយការពារស្បែកពីការស្ងួតដោយសារអាកាសធាតុត្រជាក់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHDTy8HdnW7-SYvrMe6SclzCjIZ-4Q8_nfas54Wri5IvRsuAPrRAlNuJtHXt1N6wHKN3PHKrMfSSW0PpR59yfW4Lehut0ylXccxYtFuoCqc1qeakuVWmYQ4rDRimtzNvfubrT8m8wZV18gcmBPW0VT6aaNl9befKJMIyl4QRkNGu0ucjE2Auz58kZY5JaD/s1000/photo_2025-11-21_13-24-26.jpg