មីយ៉ាន់ម៉ា និង ថៃ៖ ប្រតិបត្តិការបង្រ្កាបឧក្រិ.ដ្ឋ.កម្មឆបោ.កតាមអនឡាញដោយការបំផ្ទុះគ្រាប់របស់យោធាមីយ៉ាន់ម៉ានៅតំបន់តាមព្រំដែន បានផ្លោ.ងជ្រុលទៅប៉ះចំផ្ទះរបស់ប្រជាពលរដ្ឋថៃបណ្ដាលឲ្យខូចខាតចំនួន ៥ខ្នង។ ក្រោយហេតុការណ៍នេះ អាជ្ញាធរថៃបានត្រឹមផ្ញើសេចក្ដីជូនដំណឹងពីការខូចខាតទៅឲ្យមីយ៉ាន់ម៉ា និងស្នើសុំឲ្យក្រុមយោធាបន្ធូរដៃក្នុងការបង្រ្កាបតែប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន ប៉ុស្តិ៍លេខ៧ របស់ថៃនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា សកម្មភាពបង្រ្កាបមជ្ឈមណ្ឌលឆបោ.កតាមអនឡាញ “KK Park” របស់យោធាមីយ៉ាន់ម៉ា ដោយប្រើប្រាស់គ្រឿងផ្ទុះដើម្បីបំផ្លាញអគារគឺជាបញ្ហាសំខាន់ៗ បានប៉ះពាល់ដល់ផ្ទះពលរដ្ឋថៃចំនួន ៥ខ្នងនៅក្នុងស្រុកម៉ែសូត ខេត្តតាក ប្រទេសថៃ។.jpg)
តាមរបាយការណ៍របស់អាជ្ញាធរក្នុងតំបន់ ផ្ទះទាំងនោះត្រូវបានរងការខូចខាតយ៉ាងតំណម ដោយដំបូល ពិដាន និងកញ្ចក់ទ្វារ បង្អួច បែ.កបា.ក់ខ្ទេចខ្ទីយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែក៏ជាសំណាងល្អ ដែលម្ចាស់ផ្ទះ និងមនុស្សម្នារនៅជុំវិញនោះមិនមានអ្នករងគ្រោះថ្នាក់។
.jpg)
ភ្លាមៗនោះភ្នាក់ងារសន្តិសុខថៃក៏បានចុះមកធ្វើការស៊ើបអង្កេត និងជូនដំណឹងដល់យោធាមីយ៉ាន់ម៉ាអំពីផលប៉ះពាល់ផងដែរ តែទោះជាយ៉ាងណាក៏ដោយ ភាគីថៃមិនទទួលបានការឆ្លើយតប ឬកិច្ចសហប្រតិបត្តិការគ្រប់គ្រាន់ពីមីយ៉ាន់ម៉ានោះទេ។.jpg)
លើសពីនេះ បន្ទាប់ពីសកម្មភាពបង្ក្រាបដោយហិង្សារបស់យោធាមីយ៉ាន់ម៉ាដូចខាងលើនេះ ក្រុមឧក្រិដ្ឋជន រួមទាំងពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនបាននាំគ្នារត់ប្រសាចចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ និងក្រោយមកត្រូវបានទាហាន និងមន្ត្រីរដ្ឋាភិបាលមូលដ្ឋានខេត្តតាក បានស្ទាក់ចាប់បានមនុស្ស ៣៦នាក់ ខណៈពួកគេព្យាយាមឆ្លងដែនទៅខេត្តសាមុតសាខន និងក្រុងបាងកករយៈច្រករបៀងស្រុកម៉ែរ៉ាម៉ាត។ ។
.jpg)
គួរជម្រាបថា ការវាយប្រហា.រទៅលើក្រុមឧក្រិដ្ឋជនរហូតរាលដាលដល់ទឹកដីថៃបែបនេះ មិនមែនទើបកើតមានជាលើកទី១នោះទេ។ កន្លងមក មានមនុស្សជិត២០០០នាក់ ដែលមានចម្រុះជាតិសាសន៍បាននាំគ្នារត់គេចខ្លួនចូលទឹកដីថៃ បង្កឲ្យមានការតាមចាប់ខ្លួនយ៉ាងអាណាធិបតេយ្យ។.jpg)
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃមិនដែលហ៊ានធ្វើការឆ្លើយតបដោយហិង្សា ឬចេញសេចក្ដីប្រកាសតឹងរឹងទៅកាន់យោធាមីយ៉ាន់នោះទេ ពួកគេបានត្រឹមតែផ្ញើសេចក្ដីជូនដំណឹង ដើម្បីរៀបរាប់ពីផលប៉ះពាល់ និងស្នើសុំឲ្យយោធាកាត់បន្ថយការប្រើប្រាស់អាវុ.ធប៉ុណ្ណោះ ដែលទង្វើនេះបានបង្ហាញឲ្យយើងឃើញថា ថៃហាក់ក្រែងរអានឹងរបបដឹកនាំដោយយោធារបស់មីយ៉ាន់ម៉ា៕










