ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទឹកជំនន់នៅខេត្តអយុធ្យាចាប់ផ្តើមស្រកចុះបន្តិចហើយបន្ទាប់ពីលិចជាច្រើនខែ ប៉ុន្តែចំនួនពលរដ្ឋបាត់បង់ជីវិ.តដោយសារទឹកជំនន់ក្នុងខេត្តនេះកើនឡើងរហូតដល់២០នាក់ ។ រីឯលំនៅឋានវិញបានលិចទឹកត្រឹមពាក់កណ្តាល និងខ្លះទៀតលិចរហូតដល់ដំបូល ពលរដ្ឋភាគច្រើននៅតែរស់នៅក្នុងលំនៅឋានព្រោះបារម្ភពីការខូចខាតទ្រព្យសម្បត្តិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIDsyb50WVSPF_cqWqoKcBya5WbrfYBprXAsPt4FUJ7h7ujvZEWuCBAcc5OIHFPACAcpYCbOzygDevRUfXpJdiwsUjBQHsTXImqO3TRr4x4ueAn8I9ERtEleXG6BSEXIvopD1A6eeLasYBBb8aJfbrgsXTWPlnOpVllIwU7pmNx4QYzDV7NGnZdMBDJ5Ft/s1024/photo_2025-11-19_15-20-03%20(2).jpg
ទោះជានៅថ្ងៃទី១៩ ខែវិច្ឆិកា ទឹកជំនន់នៅខេត្តអយុធ្យាបានស្រកចុះបន្តិច ប៉ុន្តែតំបន់ជាច្រើនក្នុងខេត្តនេះមិនទាន់ស្រកចុះនៅឡើយទេ ជាពិសេស នៅឃុំថាឌិនឌែង ទឹកលិចយ៉ាងខ្លាំង ដែលធ្វើឱ្យពលរដ្ឋរងទុក្ខលំបាកត្រូវរស់នៅជាមួយទឹកជំនន់ជាច្រើនខែ ។ ការធ្វើដំណើរចេញ-ចូលឃុំនេះ មិនថាទៅធ្វើការ ឬទិញម្ហូបអាហារ ត្រូវប្រើប្រាស់ទូកទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP1W633famdDDbMFCvqw1PtB4uvfX85CdkJSXRRKOn9DuPmyBxogtNqY6jv8o5XJzXn3EMV8SRQaUm1Dreh5VSyjxTSoLwokUwep5bV79XHLYxWDm8QftrVo1c-6tZ-9LVSKWOXLVeQ_XCUHCLvT_b_DxZRO-clCx93_VYi1ymdVnaTtCQxCPNeuwUUe3f/s600/photo_2025-11-19_15-20-03.jpg
ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តអយុធ្យាបានរាយការណ៍ពីទឹកជំនន់លិចស្រុកចំនួន១១ ស្មើ១៣៦ឃុំ និង៨៩៩ភូមិ ខណៈពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្មើ៦៣,១៧៦គ្រួសារ និងមានពលរដ្ឋស្លាប់រហូតដល់២០នាក់ ។ សាលារៀនដែលត្រូវទឹកលិចមាន៣៣កន្លែងបានផ្អាកការបង្រៀនសិស្សនៅសាលា និងផ្លាស់ប្តូរទៅបង្រៀនតាមអនឡាញ ។ ជាមួយគ្នានេះ វត្តចំនួន៣៨កន្លែង និងអគារមន្ត្រីរាជការ៨កន្លែង បានខូចខាតដោយសារទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxJc2FCBuDW-qV4hyxGPY0eiTOdnl-8xHsxnG6enxRoT7AN2Zhm4r7BZQN9AtieWgkq8Y-0cAfJ-qQcY-MW2bXpn6A6VQ6hD4b2UqB90ywTwYqYZRKoDbXWwwkbd_S9olnZSLBAgYH9qjQUm1_68aUe8DjdWccttRYSl_vS1pJlz8SjhetuqKa7K0sBoWG/s1024/photo_2025-11-19_15-20-04.jpg

ឃុំថាឌិនឌែង ស្រុកផាក់ហៃ ខេត្តអយុធ្យា គឺជាតំបន់លិចទឹកខ្លាំងជាងគេ ពីព្រោះនៅជិតទន្លេណយ និងប្រឡាយ ដែលក្នុងឃុំនេះមាន៨ភូមិ និងពលរដ្ឋជាង៦០០គ្រួសារ ។ កម្ពស់ទឹកនៅឃុំថាឌិនឌែង គឺចាប់ពី៣ម៉ែត្រ ទៅ៤ម៉ែត្រ ហើយលំនៅឋានភាគច្រើនត្រូវបានទឹកលិចត្រឹមបង្អួច ដែលធ្វើឱ្យអ្នកភូមិរៀបចំកន្លែងសម្រាកនៅទីខ្ពស់ និងចម្អិនអាហារក្នុងលំនៅឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2QacdVwXBnx-4OH-ZLdPteDMQhqgoFmX3J7Dvm-mUhAzxiCxhVNA156zCq6aRckKORH6gRlvRzTva3G7Y3UsVE5VYY6qmpU0B0cnahdLpZwtPaujOE06bui-7eVeVyw-MXrT64UAAHYBjODXPPMwmF7Y_Ex-UHRh0iUPCFxI_6lphWqtL0JDNVtoqMteU/s600/photo_2025-11-19_15-20-14%20(2).jpg
ពលរដ្ឋភាគច្រើននៅឃុំថាឌិនឌែង ជាពិសេស មនុស្សចាស់នៅតែបន្តរស់នៅក្នុងលំនៅឋានទោះជាមានទឹកជំនន់ជាច្រើនខែក្តី ដោយសារបារម្ភពីការខូចខាតទ្រព្យសម្បត្តិ ។ ពួកគេធ្វើដំណើរតាមទូកទៅផ្លូវធំដែលទឹកមិនទាន់លិច និងជិះទូកទៅធ្វើការរោងចក្រ ឬទិញអាហារ ។ ស្ថានការណ៍ទឹកជំនន់នៅឃុំថាឌិនឌែង មិនទាន់ស្រកចុះនៅឡើយទេ ដែលធ្វើឱ្យភូមិជាច្រើនក្លាយជាកោះអណ្តែតទឹក ដែលត្រូវបង្កើនការប្រុងប្រយ័ត្ន និងជួយសង្គ្រោះយ៉ាងដិតដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNKp6K69hfV0G0T2Qho6b2GJ0T2Qr5mzSxm76w98iqq8RDRbgudb8ExndyvtsMYeSdfNw6jt4xqz-oDgTNPtNHshrU7bdod_3W8F8o14q6EEchJ9bladU63fjhJWbUlSY37Cr0QVPN7jDvLf0jtnJO_4TNvTSys_N0p4VBcG0HKSGcbb0XttZcSjqeEFMq/s600/photo_2025-11-19_15-20-14.jpg

ពលរដ្ឋខេត្តអយុធ្យាប្រាប់ថា ទឹកជំនន់បានលិចប្រមាណជា៣ខែហើយ រហូតដល់ពលរដ្ឋទម្លាប់នឹងការរស់នៅជាមួយទឹក ។ ទោះយ៉ាងណា ឆ្នាំនេះទឹកមិនលិចខ្លាំងដូចឆ្នាំ២០១១ ទេ ប៉ុន្តែអ្នកភូមិជម្លៀសចេញពីលំនៅឋានទៅរស់នៅតាមផ្លូវ ឬផ្ទះសាច់ញាតិ ទោះជាលំបាកក៏ដោយ ក៏ត្រូវអត់ធ្មត់ដែរ ។ ពលរដ្ឋថៃសំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ពីព្រោះបើទឹកនៅតែលិចបែបនេះ មិនអាចដាំបន្លែបាន និងចង់ផ្លាស់ប្តូរទីលំនៅទៅខេត្តផ្សេង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOgdg6gdjEaxT_78zxiQS_bhZbTw-m9sjsQTeOlNBJadK3vQoqL4Bufpyy9-j5EBN23kVSlvIFiwY5KTrcfXZ6ZlFX23x-4E_IaR4g4LtrKRbnESykowR8GyPi7QdcYIp61kotae9eVINxHWN4zv8ZIQcEtYcwQZnM-bGkDFSKoKFgSMFsSglJVc4a4_oS/s600/photo_2025-11-19_15-20-15.jpg