ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង បានបង្ហោះសារហាក់ដូចជាអន់ចិត្តនៅពេលអ្នកលេងបណ្តាញសង្គមមើលមិនឃើញពីការខិតខំរបស់នគរបាល ខណៈដែលនារីឧក្រិដ្ឋជនក្លាយជាជនរងគ្រោះ។ សំណេររបស់លោកស្នងការត្រូវបានបវរកញ្ញា ឆន ស្រីណេត បញ្ចេញមតិថាគ្មាននរណាអាណិតស្រ្តីជាជនល្មើសនោះប៉ុន្តែការធ្វើទង្វើអសីលធម៌ទៅលើរូបរាងកាយរបស់មនុស្សស្រីវាមិនសម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKhszwVblSLJoufrNeOJZrvnQxTOJbBWRUeath0aM9nofBUNClt_SFhbvYPx4W-pTSwLUIKbKKPyJkUw0IWccgynuYOHpRghCMvimF8l1sp-VPjWX9zdm-XJ_VoDmepMWNYQLvozoE5dZ4UH5EWB4LPEcQTonF6JQpZeHHRgKt_tVmBC2Nz-533KhG_Qzv/s2048/image_2025-11-19_15-01-55.png
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបង្ហោះសំណេរយ៉ាងដូច្នេះថា «ស្រ្តីម្នាក់យកកាំភ្លើងឱ្យឧក្រិដ្ឋជនបាញ់កងកម្លាំងគ្មានអាសូរ តែចំថ្ងៃរាសីខ្ពស់គេចទាន់កុំអីមុខកូនប្រពន្ធលែងបានឃើញ បំណុលជំពាក់គេទុកឱ្យម៉ែអ្នកសងជួស។ មន្ត្រីនគរបាលក្លាហានលះបង់ជីវិតតាមចាប់គ្មានគិតពីការស្លាប់ឬរស់ មិនដឹងក្នុងឡានឧក្រិដ្ឋជនមានអាកាមានបេឬមានគ្រាប់បែកអត្តឃាតឬអត់? ទីបំផុតចាប់បានជោគជ័យ១០០ភាគរយប្រកបដោយមោទនភាព ។ ដល់ម៉ោងនេះ ពេលនេះ នារីសហចារីឧក្រិដ្ឋជនក្លាយជាជនរងគ្រោះដោយអំពើអសីលធម៌មួយចំនួន ហើយភាគច្រើនលើបណ្តាញសង្គមសម្តែងការអាណិតអាសូរនិងជេរប្រមាថនគរបាល ប៉ុន្តែជាក់ស្តែងគឺមិនមែននគរបាលឡើយដែលគ្មានសីលធម៌សុជីវធម៌នោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-kupyA0wjNbG82hhiXzyxc5oqFuNu7xqYD-f-Sd8DXq_Jumrwt5tJ-wHeqd9d9Uld-E56QuHBm8gC4NybThg2_iQVDDLK9BaJRFyESKFCTY5osQndY5nqDgd-bJOe97x_TpYix09eBfO3dLuqNAI5nRVTzDuKPshoIxA0t9G9xrXC6B6sX2yc2kkvEfX9/s2048/image_2025-11-19_15-01-50.png

លោកស្នងការព្រៃវែងបានបន្តទៀតថា «គិតៗទៅហ្វេសប៊ុកសាហាវមែន ខ្ញុំតាមអត់ទាន់ទេ មួយរយៈនេះនគរបាលយីអ៊ុនដាក់អារក្សធ្វើណាស់ ខ្ញុំមើលទៅមានតែទៅស្រោចទឹកខ្លះហើយ ខ្លាចដល់វេនខ្ញុំម្តង»។ សំណេររបស់លោកស្នងការព្រៃវែងដែលសម្តែងហាក់ដូចជាអន់ចិត្តដូចនេះទទួលបានមតិប្រតិកម្មចម្រុះ ខណៈបវរកញ្ញា ឆន ស្រីណេត មានដើមកំណើតខ្មែរកម្ពុជាក្រោយក៏បញ្ចេញមតិផ្ទាល់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqYn3ynGhObP6dmwYJYp1tso0depFEMKWUub8C6HJehlMTSti3s92LQEZhX6X31Q2SyialYPLk0iCpwmWZnQbO05HBrs800r0uT1-MKLc_L7zp71-1tB7mUUKPQLhg8tzzX5ImD0kMMPsvYortPtyvBkLfWJdmy7b3UCRIBa7A7ewn248-wlqrKsJVKIwo/s2048/image_2025-11-19_15-01-51.png

កញ្ញា ឆន ស្រីណេត បានចែករំលែកការបង្ហោះរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដោយភ្ជាប់មកជាមួយនឹងសំណេរថា «គ្មានណាគេអាណិតម្នាក់ស្រីនុងទេ សំខាន់ទង្វើអសីលធម៌ទៅលើរូបរាងកាយរបស់មនុស្សស្រីវាមិនសម។ ខុសយកដាក់គុកទៅចាំអីមកប៉ះថ្ពល់ ប៉ះមុខគេ វាមិនសម … ត្រូវចេះទទួលស្គាល់កំហុសខុសឆ្គងផង គោរពសិទ្ធិគេជាស្រ្តីផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglYIFrJhlbOqF1NBNdaz8m_iJ-ILE25EAr_0gyKgUZTdU6mXAlkhkSC1lu9ULeRUnd4yjNvuicm_TTqvchMu6vG6bSsv4plE5UQTKWDTvuQFz-Br286VOCIrBAKE_2kpzMtCmQsmNvVy_xnSUOVnBot2RZwvNt23AZNOqJs4CNKssEPJWRMwmKuzLDn64f/s2048/image_2025-11-19_15-01-54.png

គួរបញ្ជាក់ផងដែរថា ក្រោយពីមហាជនប្រតិកម្មក្រសួងព័ត៌មានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលដែលជាអ្នកកាសែតអនឡាញម្នាក់ ក្រោយបុគ្គលនេះបានប្រព្រឹត្តកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ តាមរយៈការយកដៃទៅប៉ះពាល់រាងកាយ និងប្រើពាក្យសម្ដីមិនសមរម្យលើស្រ្តីជាជនសង្ស័យម្នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDNIRCGHwX2EVdRhZQRTMheaO-UYmQB3-DIRKKI1eDSTGzzHPtCv2C2_mo9F25_cBr1aDwdKhKLua1LFeVeNp7QdBVFV590CbAmFtffEK2-Cz4k7pSmUdg79P8FEbgOirX-BtzqmBUO70tmprjrxCTIKxGybnUhph_sQlLOlFdtJIopDwo6YAUkc-o_jkQ/s828/image_2025-11-19_15-01-48.png