ប្រទេសថៃ៖ រដ្ឋាភិបាលថៃបានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផ្អាកការចរចាពន្ធគយរបស់ពួកគេភ្លាមៗ ដោយនិយាយថា ការសម្រេចចិត្តនេះមានភាពអយុត្តិធម៌ និងថែមរិះគន់លោក ដូណាល់ត្រាំ ថាបានយករឿងពីរដាច់ដោយឡែកមកលាយលំចូលគ្នាដើម្បីដាក់សម្ពាធលើប្រទេសថៃ។

នៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៥ សារព័ត៌មាន The Nation របស់ថៃបានចុះផ្សាយថា ក្រសួងការបរទេសបានថៃបានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយបានសង្កត់ធ្ងន់ថា រឿងពាណិជ្ជកម្ម និងបញ្ហាសន្តិសុខព្រំដែន គួរតែនៅតែជាបញ្ហាដាច់ដោយឡែកពីគ្នា។.jpg)
អ្នកនាំពាក្យរបស់ក្រសួង លោក Nikorndej Balankura បានទទូចថា ប្រទេសថៃបានចាត់ទុកបញ្ហាគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខដោយពីរផ្សេងគ្នា ហើយបានហៅសកម្មភាពរបស់សហរដ្ឋអាមេរិកថា ផ្ដល់ភាពអយុត្តិធម៌មកកាន់ថៃ និងធ្វើរឿងដែលមិនចាំបាច់។ បន្ថែមលើនោះ លោកនាយករដ្ឋមន្រ្តី Anutin Chanvirakul តាមរយៈទំព័រហ្វេសប៊ុកក៏និយាយរិះគន់សហរដ្ឋអាមេរិកដែរថា បានបិទភ្នែកនៅស្ងៀមនៅពេលដែលកម្ពុជាបង្កសកម្មភាពរំលោ.ភបំពានម្ដងហើយម្ដងទៀតលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែចេញមុខមកគាបសង្កត់ថៃ នៅពេលដែលថៃប្រកាសផ្អាកការអនុវត្តសេចក្ដីថ្លែងការណ៍រួមដើម្បីការពារឯករាជ្យភាពរបស់ខ្លួន។
.jpg)
គួររម្លឹកថា ប្រទេសថៃបានប្រកាសបង្កកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បន្ទាប់ពីឧប្បត្តិហេតុផ្ទុះមីននៅតំបន់ព្រំដែន ដោយថៃចោ.ទប្រកាន់ទាំងគ្មានមូលដ្ឋានថាជាស្នាដៃរបស់កម្ពុជា បើទោះជាកម្ពុជាខំបដិសេធយ៉ាងណាក៏ដោយ។ ក្រោយការសម្រេចជាឯកតោភាគីរបស់ថៃ សហរដ្ឋអាមេរិកក៏បានប្រកាសថា ខ្លួនក៏នឹងផ្អាកចរចាពីពន្ធគយជាមួយថៃដូចគ្នា រហូតដល់ថៃអនុវត្តឡើងវិញទៅតាមសេក្ដីថ្លែងការណ៍រួមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។
.jpg)
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា គឺជាបញ្ជាក់ឡើងវិញនូវឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសថៃ ព្រោះការមិនគោរពចំពោះកិច្ចព្រៀងសន្តិភាព គឺប្រៀបបាននឹងការមិនគោរពអាមេរិកដូចគ្នា ក៏ដោយសារតែកិច្ចព្រមព្រៀងនោះបានមកតាមរយៈការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់អាមេរិកបានហុចផលវិបាកយ៉ាងសំខាន់សម្រាប់ប្រទេសថៃ ដែលក្នុងនោះវានឹងផ្ដល់ការគំរាមកំហែងដល់វិស័យនាំចេញសំខាន់ៗជាច្រើនដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារអាមេរិក។ វាក៏ធ្វើឱ្យប្រទេសថៃស្ថិតក្នុងជំហរការទូតដ៏លំបាកមួយផងដែរ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់ពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាអានុភាពនៅក្នុងបញ្ហាសន្តិសុខអាស៊ីអាគ្នេយ៍៕










