ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចិនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសជប៉ុន ក្រោយពីនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi និយាយថា ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ប្រសិនបើមានការវាយប្រ.ហារពីបរទេស ។ រដ្ឋាភិបាលចិនចាត់ទុកការលើកឡើងបែបនេះជាកំហុសដ៏ធ្ងន់ធ្ងរ និងស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីជាបន្ទាន់ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងនាពេលក្រោយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFPvkFraFbuc7a_eLMmlERrvsjRNtQT3Up7-ym8L05RHpnjMxj5GbAcrV6FKyoXzUOPHyxNiAIJZERZIaER4alTls_NCTd467LG_OVZNw7vai7UI4AiftEVgFjAMMqiE-227f4yusYxv-0hEC3LAGGysyad0xphn0VO7U0VSNnNQD6dbgpgrhc5oT50MRG/s620/photo_2025-11-15_15-44-17.jpg

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ចិនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសជប៉ុន ដោយបញ្ជាក់ថា ទំនាក់ទំនងរវាងចិន-ជប៉ុនកាន់តែធ្លាក់ចុះខ្លាំងដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីថ្មីជប៉ុន ដែលអាចធ្វើឱ្យពលរដ្ឋចិនប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ។ រដ្ឋាភិបាលចិនអះអាងថា តៃវ៉ាន់ជាទឹកដីរបស់ចិន ហើយចិននឹងប្រើប្រាស់កម្លាំងទ័ពដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ខណៈរដ្ឋាភិបាលតៃវ៉ាន់បដិសេធការលើកឡើងរបស់ចិនទាំងស្រុង និងបញ្ជាក់ថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិកំណត់អនាគតរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAgeDGAtPrPl5z8ptfzlCkAWM8KL0B-9zZHOmVfnNG7F3lH_4pDqtMCLPpHraEWES9GJqcvscQS9ibrHkvJx4OHb3HhEL4o7qrdbVl-sIOFKdm2U-7yLIlGiTOOl5Xox5aqXN-Z17fSEW6uhkhVOqJhOIxRa7x55oaRtYv-6vrTeC3dEmzE1Ur2Be7X6pV/s599/photo_2025-11-15_15-44-17%20(2).jpg

ស្ថានការណ៍តានតឹងរវាងចិន-ជប៉ុនកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយមកកាន់រដ្ឋសភាជប៉ុនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើចិនវាយប្រហារតៃវ៉ាន់ គឺនឹងគំរាមកំហែងដល់ជប៉ុនដែរ ហើយជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។ ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងពេលមន្ត្រីកុងស៊ុលចិនប្រចាំទីក្រុងអូសាកា បង្ហោះសារក្នុងបណ្តាញសង្គម X ថា ចិននឹងចាត់វិធានការដោយមិនស្ទាក់ស្ទើរ និងលុបសារចេញវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXB9lObVMWj93HGkKeVkPa17-pY2ShRY7rZoGptxvWHolD_-ur58f3FqJwl4y77gdS5DK4430RNzM9F_wEJeOgY5_Avq8j0GIiII2obaPZW99v6BuHtoZzZHcdrTqwkSACxwCcBGuVZ25AdQDVPeLCgc31oOAtt8i1rgRcQJ7bQ6uN4Zz7or7cnlt6WZfj/s960/image_2025-11-15_16-04-31.png
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន គឺខ្វះភាពទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ហើយលោកដាស់តឿន ប្រសិនបើជប៉ុនមិនសិក្សាពីប្រវត្តិសាស្ត្រ និងបញ្ជូនកងទ័ពមកជ្រៀតជ្រែតរឿងតៃវ៉ាន់ ជប៉ុននឹងបរាជ័យមិនខាន ។ ចិនចាត់ទុកការបញ្ជូនកងទ័ពជប៉ុនមកចូលរួមក្នុងជម្លោះតៃវ៉ាន់ជាការឈ្លានពាន និងបង្កើនជម្លោះការទូតដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន ។ ចិននឹងការពាអធិបតេយ្យនៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរលេងជាមួយភ្លើងទេ ពីព្រោះវាធ្វើឱ្យទំនាក់ទំនងរវាងចិន-ជប៉ុនដែលកំពុងតានតឹងកាន់តែធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLSffK-NgLfFmNNdFu-Moq3vvC1GE6pZxPZo3C4lzrrGpkN6DZ6APDSpOU5Vn39x-qbdOZlnIBPWg_-IXoCGhF17V3cUKxKiWn_k0nQHwSFqyT1jBem3aBp8X2EgsI2DNVZhZRrBY_NPSsxCJQb2vf2TwCSsQrwQQ7jOp-NxXTx6IH2gRySQdEmyx08I7H/s1560/image_2025-11-15_16-04-32.png

គួរបញ្ជាក់ថា ចិនបានកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនចង់បញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ដែលជាការកោះហៅលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ ។ ចិនក្តីបារម្ភយ៉ាងខ្លាំងទៅលើគោលជំហរសន្តិសុខរបស់ជប៉ុន ទាំងគោលនយោបាយមិនច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងត្រៀមប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoo2Qncup2PqvAJI9DioH9zBRVBwqfcIl7ZrnEGOv3_fqNQvyPOda5Q7MDOA8-oePjJ9S73l4EHxFd_klPIPGuP371xayRl1FPgPvVZio6EHisqvuW-wkyETeFUATdFF7GUYzCaY3eeuyEcMvDrT2bAtP8_7ZbUvwuSW4ntp5uXwaCTqQMohqdqNZyh7UO/s2560/image_2025-11-15_16-04-38.png