ជាការគាប់ជួន ប៉ុន្តែគួរឲ្យចាប់អារម្មណ៍! ត្រឹមរយៈពេលតែប៉ុន្មានម៉ោងមុនពេលនៃការមកដល់របស់ស្ដេចថៃនៅលើទឹកដីចិន រឿងរ៉ាវអាក្រ.ក់ផ្ទួនៗបានកើតមាន ដែលរួមមានការឆាបឆេះព្រះវិហារបុរាណអាយុកាលជាង ១,៥០០ឆ្នាំ និងការដួលរលំស្ពានថ្មីមួយដែលទើបនឹងសាងសង់រួច។ អ្នកលេងបណ្ដា្ញសង្គមកំពុងនាំគ្នាពិភាក្សាពីប្រធានបទនេះ ដ្បិតវារំលងរយៈពេលជាង៥០ឆ្នាំទៅហើយ ដែលស្ដេចថៃខានយាងមកប្រទេសចិន ប៉ុន្តែមកម្ដងស្រាប់តែកើតមានហេតុការណ៍បែបនេះទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2eLbU53jOoicdmUcwlF9ONUmY2_fFFlI7koUjNzGdnuLkoFwZgtQ2IBd88b1cEBpOYTpE8rrKdlnZd0J4bkcuwepmBgOVIX3EGqJpNHUjQ7bV68Yz7_NeNa3HDgbJNwlU-zoliAcNmIxJQ-kADtqH5H4673jRTpJ4PoRVfW1prNjqyuLvqfNoI_SmOFOx/s1080/photo_2025-11-14_16-07-46%20(4).jpg

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិននិងថៃ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ពីដំណើរយាងធ្វើទស្សនកិច្ចផ្លូវការរបស់ព្រះហាក្សត្រ មហាវជិរាលង្ករណ៍ ឬស្ដេចរាមា ទី១០ របស់ថៃ ទៅកាន់ប្រទេសចិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ដែលជាលើកដំបូងបង្អស់ក្នុងរយៈពេល ៥០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតទ្វេភាគីមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzsyM5AOL_4UZUiEkBtYadbt-X2mN4uCO0E0b8lTpdwJDczfNeGzQ1NkQ-d3_hg-0m5JLnULe9o2YHVuu8xNP5nwUjadBxAZDmXnbQKFXMnZBd3_YcMeoF4q-hG2VnfwZ73PXylLS5-tPgJG_chXmbfqpQA_dkC4VGnSLw4Ucom6-jrEoua4FuRXeKcS0l/s996/photo_2025-11-15_15-22-20.jpg

បន្ទាប់ពីការប្រកាសអំពីដំណើរយាងមកកាន់ប្រទេសចិនរបស់ទ្រង់ នៅបន្តិចក្រោយមកហេតុការណ៍ដ៏រន្ធត់នៃការបាក់រលំស្ពានថ្មីមួយនៅខេត្ត Sichuan ត្រូវបានផ្សព្វផ្សាយ។ តាមការបញ្ជាក់ស្ពាននោះ មានឈ្មោះថា Hongqi គឺផ្លូវដ៏សំខាន់សម្រាប់ឆ្លងកាត់ពីប្រទេសចិនទៅកាន់តំបន់ទីបេ ដែលនៅសុខៗវាស្រាប់តែមានស្នាមប្រេះ និងបាក់ស្រុតចុះភ្លាមៗក្នុងពេលមួយរំពិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEEsnrZO6FG1mg-VT7KSknOLn3eC0uUvOnfOjJVzLnbwceXiLtkfQq9VVUzkOq7cQgC57QUHFiH81g5GH38UxTEXK2asNJwivMhPMj-e32LuduXeruAti0q_BqidrZySdguPOD26dtGgHdsaXML0W0QI8HuYRY5u_kb7IqYByA3EtO8umNnA5rD7zQUQw5/s728/photo_2025-11-15_15-22-21%20(2).jpg

រំលងបានមួយថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី១២ ខែវិច្ឆិកា ហេតុការណ៍ដ៏មិននឹកស្មានដល់មួយទៀតបានកើតមាន នោះគឺគ្រោះថ្នាក់អគ្គីភ័យលើវិហារបុរាណដ៏ល្បីល្បាញមួយឈ្មោះវិហារ Yongqing នៅក្រុង Zhangjiagang ប្រទេសចិន។ តាមសេចក្ដីរាយការណ៍ ព្រះវិហារនោះមានអាយុកាលលើសពី ១,៥០០ឆ្នាំទៅហើយ ត្រូវបានភ្លើងឆាបឆេះអស់សល់តែគ្រោងឆ្អឹង បង្កជាការសោ.កស្ដាយយ៉ាងខ្លាំងសម្រាប់ប្រជាជនចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpXosJPm_Pkw7n_GYfUnfJt8DRko0mjnsjNaJyz4Srbt0mLin0tFSdYWb_IxXWbYlv4TSSYUKw-S51mdpJg9hv0CKiFGHKAZ_jP8dXM8h0F87yAqmVUlJXtjkudLD3R67Zqav-FYtXA0RFFB5VyNFQIfFG1vVENggBigQPiBqejTrFvpRiS6ClRIc7p_zj/s640/photo_2025-11-15_15-22-22.jpg

បើទោះជាហេតុការណ៍ទាំងពីរខាងលើមិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់ ឬមានរបួសស្នាមក៏ពិតមែន ប៉ុន្តែវាបាននាំមកនូវការភ័យខ្លាច និងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ អ្នកប្រើប្រាស់អុីនធើណេតមួយចំនួនបានបញ្ចេញមតិថា ទាំងនេះអាចជាសញ្ញាមិនល្អនោះទេ ជាពិសេសសម្រាប់ជនជាតិចិនដែលជាអ្នកមានជំនឿខ្លាំងទៅលើរឿងហុងស៊ុយ គួរតែពិនិត្យមើលពីបញ្ហាទាំងនេះឲ្យបានហ្មត់ចត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp6zR2mN2Upg9fnKSADYkNJAre-7GNNRiIDujPJ8Iqq-PzzTiLYTgufHC-hGhVDJnits5vrI4jbLDdp82MhPph_gNXay7rkDLQ73pYI_PomzfEEHTXpPtYQcGTISr6wRBcPjAH9T_zQUjDn2hDslfvJ-dkeo-gw7J456vkDBbqN9PD3tFwb9fID7JNfyXq/s1280/photo_2025-11-15_15-22-21.jpg

ក្នុងនោះក៏មានមនុស្សមួយចំនួនទៀតបានយករឿងរ៉ាវដែលបានកើតឡើងទាំងអស់មកបូកបញ្ចូលគ្នា រួចទាញចេញបានជាការសន្និដ្ឋានបែបអបិយជំនឿថា ហេតុភេទអាក្រ.ក់បណ្ដាក់គ្នាផ្ទួនៗបែបនេះ ហាក់ដូចជាបានកើតឡើងដើម្បីបង្ហាញការស្វាគមន៍ដល់ព្រះរាជដំណើរយាងមកដល់របស់ស្ដេចថៃ ដែលត្រូវបានអញ្ជើញឲ្យមកទស្សនៈកិច្ចនៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjraMJEsbbaNvUbe_xH1nlZCkHDrlptWpdAO454XujeVo_kNhJ5Yg4rZcG2spunVwjivWdK40g7Sco7HsssWEf89jIpFwAPp4Qpgzm0PgrG9ejse90QZKYAkZoRusiH1WczWP96MTHXV0RhFqA6MocEvjH_gIkPDUtaXgw5Ql8Zd_X9NhvQHW0oLcaMqmpd/s960/photo_2025-11-15_15-22-20%20(2).jpg

យ៉ាងណាក៏ដោយ ការសន្និដ្ឋានបែបនេះគឺធ្វើឡើងដោយផ្អែកទៅតាមបែបជំនឿរបស់មនុស្សម្នាក់ៗរៀងៗខ្លួន ហើយក៏មិនមានភ័ស្តុតាងបញ្ជាក់ផងដែរ ខណៈនៅជ្រុងម្ខាងទៀតមានអ្នកខ្លះក៏អះអាងថា គ្រប់យ៉ាងគឺគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះ។ ទាំងនេះ គឺជាការលើកឡើង និងជាការយល់ឃើញខុសៗគ្នារបស់មនុស្សនៅក្នុងបណ្ដាញសង្គម ចុះសម្រាប់អ្នកវិញតើយល់ឃើញដូចម្ដេចដែរ?