រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានយោធាថៃបើកការបាញ់ប្រហារភ្លាមៗបណ្ដាលឲ្យស្លា.ប់១នាក់ និងរបួសធ្ងន់ ៣នាក់។ ក្រោយការធ្វើកំណត់ហេតុ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា យោធាថៃបានបើកការបាញ់ប្រហារដោយគ្មានមូលហេតុ ខណៈពលរដ្ឋកម្ពុជាបានដើរនៅលើខ្នងប្រឡាយជាទីតាំងដែលពួកគាត់តែងតែធ្វើដំណើរជាធម្មតា។.jpg)
យោងតាមដំណើរសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបើក ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រសួងការពារជាតិបានឲ្យដឹងថា៖
នៅវេលាម៉ោង១៥៖៥០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា មានប្រជាពលរដ្ឋកម្ពុជាចំនួន៣នាក់ បានដើរនៅលើខ្នងប្រឡាយជាទីតាំងដែលពួកគាត់តែងតែធ្វើដំណើរជាធម្មតា ខណៈវត្តមានកងកម្លាំងកម្ពុជាមិនប្រដាប់ដោយអាវុធក៏កំពុងអង្គុយនៅទីតាំងនោះ ចម្ងាយប្រមាណជា១០ម៉ែត្រពីប្រជាពលរដ្ឋ ដើម្បីបំពេញភារកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដូចសព្វដង ផងដែរ។ ប៉ុន្តែ បន្តិចក្រោយមក ទាំងទាហាន និងពលរដ្ឋកម្ពុជា បានលឺសូរផ្ទុះអាវុធពីខាងភាគីថៃ បានបាញ់សំដៅមកលើប្រជាពលរដ្ឋកម្ពុជាចំនួន៣នាក់ ដែលកំពុងធ្វើដំណើរលើខ្នងប្រឡាយនោះ បណ្តាលឱ្យពលរដ្ឋខ្មែរចំនួន២រូបរងរបួស។
បន្ទាប់មក កងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធក៏បានធ្វើអន្តាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ។ ពេលនោះផងដែរ ក៏ត្រូវបានកងកម្លាំងយោធាថៃបាញ់ប្រហារសំដៅមកលើពួកគាត់ថែមទៀត។ លើសពីនេះទៅទៀត យោធាថៃបានបាញ់ប្រហារលើគោលដៅផ្សេងទៀត ដោយសំដៅលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលកំពុងអង្គុយជុំគ្នាលេងនៅខាងក្រោយ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរ១នាក់ទៀតរងរបួស ខណៈ១នាក់ទៀតត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។.jpg)
លុះរហូតដល់ម៉ោង១៧៖៥៤នាទីថ្ងៃទី១២ ខែវិច្ឆិកា កងកម្លាំងយោធាថៃបានបើកការវាយប្រហារជាលើកទី២ ដោយបានបាញ់កាំភ្លើងចំនួន៥គ្រាប់មកលើកងកម្លាំងកម្ពុជាបន្ថែមទៀត។ លោកស្រីអ្នកនាំពាក្យក្រសួងកាពារជាតិបានបញ្ជាក់ថា ក្នុងគ្រានោះកងកម្លាំងកម្ពុជា គឺបានមិនតបតអ្វីឡើយ។ ពោល គឺកងកម្លាំងកម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ដោយប្រកាន់ភ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំងគោលការណ៍បានឯកភាពគ្នាភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវសមស្របច្បាប់អន្តរជាតិ និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ៕.jpg)










