តើអ្នកធ្លាប់ទេ? នៅជុំជាមួយក្រុមមិត្តភក្តិ ប៉ុន្តែមានតែយើងម្នាក់គត់ដែលត្រូវមូសខាំ តាមពិតទៅវាមានហេតុផលជាច្រើន។ សូម្បីតែនៅចម្ងាយប្រហែល ១០ ម៉ែត្រពីមនុស្សក៏ដោយ មូសនៅតែអាចមើលឃើញកំដៅនៃរាងកាយមនុស្សបានដែរ។ កាបូនឌីអុកស៊ីត ក៏ដូចជាក្លិនពីអាស៊ីតឡាក់ទិក និងអាស៊ីតខ្លាញ់ដែលយើងបញ្ចេញ រួមផ្សំជាមួយកាយវិការងាយប្រតិកម្មរបស់អ្នក ជម្រុញឲ្យមូសតម្រង់ទៅអ្នកដោយផ្ទាល់តែម្ដង។ ជាពិសេសគឺមូសញី ដែលបឺតឈាមមនុស្ស ឬសត្វដើម្បីប្រើប្រូតេអ៊ីនសម្រាប់បង្កើតពង។ 
ខាងក្រោមនេះជា ហេតុផលវិទ្យាសាស្ត្រមួយចំនួនដែលមូសជ្រើសរើសជញ្ជក់ឈាមអ្នកជាអាហារ ក្នុងចំណោមអ្នកផ្សេងទៀត៖
១. ក្លិនខ្លួន និងញើស៖ គឺជាកត្តាចម្បងដែលមូសប្រើដើម្បីជ្រើសរើសរកអាហារ។ ការស្រាវជ្រាវបានបង្ហាញថាមូសត្រូវបានទាក់ទាញដោយសារធាតុគីមីមួយចំនួនដែលបញ្ចេញចេញពីរាងកាយ ដូចជាអាស៊ីតឡាក់ទិក និងអាម៉ូញាក់ ដែលជារឿយៗបណ្តាលមកពីការបែកញើស។.jpg)
២. កាបូនឌីអុកស៊ីត (CO₂) ទាក់ទាញមូសបានយ៉ាងល្អ៖ រាល់ពេលដែលយើងដកដង្ហើមចេញ រាងកាយក៏បញ្ចេញកាបូនឌីអុកស៊ីតផងដែរហើយមូសអាចរកឃើញឧស្ម័ននេះពីចម្ងាយរហូតដល់ ៥០ ម៉ែត្រ។ ហេតុនេះ មនុស្សដែលមានមេតាបូលីសថាមពលខ្ពស់ ដូចជាស្ត្រីមានផ្ទៃពោះ ឬមនុស្សដែលបញ្ចេញ CO₂ ច្រើន នឹងធ្វើឱ្យមូសច្រើនតែជ្រើសរើសខាំអ្នកមុន។
៣. ក្លិនស្បែកធម្មជាតិ និងបាក់តេរី៖ ស្បែករបស់មនុស្សម្នាក់ៗមានមីក្រូជីវសាស្រ្តស្បែកខុសៗគ្នាដែលប៉ះពាល់ដោយផ្ទាល់ដល់ក្លិនខ្លួន។ ក្លិនមួយចំនួនត្រូវបានមូសចូលចិត្តជាពិសេស ដូចជាក្លិនអាស៊ីតខ្លាញ់ជាដើម។
.jpg)
៤. សម្លៀកបំពាក់ និងពណ៌ដែលពាក់៖ មូសច្រើនតែចូលចិត្តពណ៌ខ្មៅ ខៀវចាស់ ត្នោត ព្រោះវាអាចមើលឃើញយ៉ាងច្បាស់នៅក្នុងពន្លឺភ្លឺតិចៗ។ ដូច្នេះ អ្នកដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅទំនងជាត្រូវមូសខាំច្រើនជាងអ្នកដែលស្លៀកសម្លៀកបំពាក់ពណ៌ស្រាលៗ ដូចជាពណ៌ស ឬពណ៌ផ្កាឈូក។
៥. គ្រឿងស្រវឹង និងអាហារមួយចំនួន៖ យោងតាមការសិក្សាមួយពីប្រទេសជប៉ុន អ្នកដែលផឹកស្រាបៀរ ឬភេសជ្ជៈមានជាតិអាល់កុលមួយទំនងជាត្រូវមូសខាំជាងអ្នកដែលមិនបានផឹក ពីព្រោះរាងកាយបញ្ចេញក្លិនតាមរយៈញើស និងដង្ហើម។ ក្នុងពេលជាមួយគ្នានេះ អាហារដែលមានជាតិផ្អែម ឬមានជាតិស្ករខ្ពស់ក៏អាចជំរុញឱ្យរាងកាយបញ្ចេញសារធាតុដែលមូសចូលចិត្តបានច្រើនផងដែរ។.jpg)
៦. កត្តាហ្សែន៖ អ្នកវិទ្យាសាស្ត្របានរកឃើញថា ហ្សែនប៉ះពាល់ដល់ក្លិនខ្លួន និងសមាសធាតុញើស ដែលជាហេតុផលមួយដែលមនុស្សមួយចំនួនត្រូវបានមូសខាំច្រើនជាងអ្នកដទៃ សូម្បីតែនៅក្នុងបរិស្ថានដូចគ្នា។
យ៉ាងណាមិញ វាមិនមែនជាបញ្ហាពិបាកឡើយ។ មានវិធីកាត់បន្ថយឱកាសនៃមូសខាំជាច្រើនដែលគួរអនុវត្ត ដើម្បីចៀសវាងធ្វើជាចំណីរបស់មូស៖
១ ជៀសវាងការស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ
២ ប្រើឡេ ឬ sprays បាញ់មូស ជាពិសេសផលិតផលដែលមានផ្ទុក DEET ឬប្រេងអឺកាលីបតូស។
៣ ងូតទឹកភ្លាមៗបន្ទាប់ពីហាត់ប្រាណ កុំឲ្យក្លិនញើស និងក្លិនដែលទាក់ទាញមូសជាប់ខ្លួន។
៤ ជៀសវាងការនៅជិតតំបន់ដែលមានទឹកលិច ជាកន្លែងដែលមូសបង្កាត់ពូជ៕










