ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការវែកញែកយ៉ាងច្រើនបន្ទាប់ពីមានការបង្ហោះថាប្តីម្ចាស់ប្រ៊េនល្បីឈ្មោះមួយរូបលួចលាក់យក BA ខ្លួនឯងរហូតឈានដល់មានផ្ទៃពោះទាំងដែលប្រពន្ធខ្លួនឯងក៏មានផ្ទៃពោះផងដែរ។ រឿងរសើបនេះអ្នកមួយចំនួនបានបញ្ចេញមតិចោទថាជាប្តីរបស់ ស្រីណៃ ដែលជាប្រ៊េនល្បីឈ្មោះក្នុងវិស័យអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPuZr0I6f3o4nJCQN8R_jzpRH0XY91F7dni7yGM87DDPRaie6e0J8yPsjGqbgTOYrq313ZAsIhDSRbziyhq4RX9Hz37uQxNm3LtqHseymF0tSviP9QPBmx4pgX8ecR6Jc8dxUrwPbf3kSQzagPLntl0SjOBEQtW2U-1dC1D65vXEtUDbgT1Xo1J6lJw948/s1500/image_2025-10-30_09-57-26%20(2).png
មិនឱ្យមានការវែកញែកនិងមានការចោទប្រកាន់ ស្រីណៃ បានចេញមកអះអាងថាមិនមែនជាប្តីរបស់ខ្លួនឡើយ ថែមទាំងបញ្ជាក់ថាគណនីបណ្តាញសង្គមរបស់ប្តីទាំងអស់រូបនាងជាអ្នកកាន់។ ស្រីណៃ បានបញ្ជាក់ថា «មានមិត្តភក្តិផ្ញើឱ្យមើលដោយសារតែគេល្បីប្តី CEO ស៊ីកូនចៅខ្លួនឯង ហើយមានការខម្មិនថាជា ស្រីណៃ»។ ម្ចាស់ប្រ៊េនរូបនេះថា នាងមិនមានBA ច្រើនទេហើយនាងឃើញខម្មិននេះហើយគាំង។ ស្រីណៃ ថាមុននឹងខម្មិនអីគិតផងព្រោះប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្តីនាង កុំចេះតែវិភាគខុសមនុស្ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-YmUds8zVpQcDrQuasSvDxFeN4e0Mzr-riV9PrI1_O6lXy0dEp52CufOpAwZr6Ck2P6_GVl0ApC5iXnMWcPh3Vqnau5gZgc-OWL1GMNaMi4MFIol0cykVahYBSE4XafgyA4oJ69MC4PoD6h-OtZ62L74CTsB-ind47XGv0YHH1LusIAaz0Kzo5aQIb-z/s1440/image_2025-10-30_09-57-32.png

ជាមួយគ្នានេះ ស្រីណៃ ថែមទាំងបញ្ជាក់ថាគណនីបណ្តាញសង្គមប្តីរបស់នាង គឺនាងមានទាំងអស់មិនថាអ្នកណាឆាតមកគឺឆ្លងកាត់នាងដូចគ្នា។ អ្វីដែលកាន់តែច្បាស់ ប្តីស្រីណៃ ថែមទាំងមានរង្វាន់រហូតដល់១លានដុល្លារប្រសិនជាឃើញលោកនៅខាងក្រៅមិនល្អហើយផ្ញើឱ្យប្រពន្ធលោកចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi44C6xwbCpD9u_mdN0pS91EJV3bsf5M4r6SsSBowyzF30o9o52QpmpzH-v6fueoxnUb06Z6tmISBw2nmZ9tNmw6RPw_dvFTqFlECnnis0cOK9kySUEDJndyEq9y45REaYBonaqAHRu8oqUKurTdTIwMUg9Dr3oN31KuMDoIA9nDEhW9I47isME4jzYrZVM/s2048/image_2025-10-30_09-57-26.png

ជាមួយគ្នានេះដែរ ស្រីណៃ បានចេញវីដេអូមួយដោយបានលើកឡើងដែរថា អ្នកដែលបង្ហោះថាប្តីCEO លួចស៊ីកូនចៅខ្លួនឯងនោះមិនដឹងថាវាជារឿងពិតឬរឿងមិនពិតនោះទេ ព្រោះអ្នកខ្លះអាចតែងកំណាព្យដើម្បីវាយប្រហារនរណាម្នាក់ ដូច្នេះកុំចេះតែវិភាគ កុំចេះតែស្ករហៃអើរតាមគេបើសិនជាមិនដឹងរឿងពិតដើរចោទជាអ្នកនេះ ជាអ្នកនោះហើយសុំដកក្រុមគ្រួសាររបស់នាងចេញ៕