បើនិយាយពីផ្លែឈើដែលសម្បូរជីវជាតិ និងមានសារសំខាន់ចំពោះសុខភាព បន្ទាប់ពីផ្លែប៉ោម នោះគឺផ្លែចេក។ ចេក ពោរពេញទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន ជាតិសរសៃ កាល់ស្យូម ជាតិដែក និងប៉ូតាស្យូម។ ប្រជាជនខ្មែរភាគច្រើនចូលចិត្តច្នៃវាទៅជាបង្អែម ឬនំ ដូចជា បង្អែមចេកខ្ទិះ ចេកចៀន ឬចេកឆាបជាដើម ចំណែកខ្លះយកចេកខ្ចីធ្វើជាថ្នាំ និងម្ជូរក៏មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-s28xKQMPEYFClX__l1eeDK0eFGJwMAWYkAVSG2UWrr7WIQgQqfssjB9GqHTsUc_uBm4Kb8oaT1SWLWSgCKFlGWGA-5jqYUMhh5WSJIok_B9OZjP4cR3xY0Win_RXkZtpm1siSkAhUZa9hnymWmDIw_5jonYhJoVDf_es4fk2W89UyWRNBpUAzNvUOci6/s750/photo_2025-10-29_13-30-33.jpg
យ៉ាងណាមិញ នៅពេលដែលចេកទុំពេក សំបករបស់វាក្លាយជាពណ៌ខ្មៅ ឬពណ៌ត្នោត មនុស្សភាគច្រើនគិតថាវាខូច រលួយមិនហ៊ានញាំ រួចយកបោះចោល។ តែពួកគេមិនដឹងទេថា ចេកកាន់តែទុំជោរកាន់តែផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ។ ពិតណាស់ ចេកទុំពេកមានផ្ទុកសារធាតុ tryptophan ច្រើន ដែលជួយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ។ ក្រៅពីនេះ ចេកទុំពេកក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកម្ចាត់ជំងឺជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7xcM6U69o7jumSGAVbtiYGD8d0_ZzoEAq6BjclhiDt055XcCHnDcJupE43NcWPSKTzW5n1nfXkXqVpH_6GuQC9eQjWcvq98tCy_RP_AE9hlXM6MMNCF6CR_C0eBI6gJs7I7CEF-9wvufUZVqoYrYx6ICMC7rao9gOez_EbGA338UJZBmf_LvzmA6zvqqM/s1280/photo_2025-10-29_13-30-28%20(2).jpg

ខាងក្រោមនេះជាហេតុផលដែលអ្នកមិនគួរបោះចេកទុំជោរចោល៖

១.ការពារកោសិកាពីការខូចខាត៖ ចេកទុំពេកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ នៅពេលអ្នកញ៉ាំវា នឹងជួយជំរុញភាពស៊ាំដែលការពារជំងឺជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ចេកទុំជោរក៏ជួយការពារកោសិកាពីការខូចខាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzEDjh3ct5SPbLFK4WYRW1Orz6gsh9Rwe-hZgpGe7cqxdy9R2RZIiOO5YdHqanx3p6LjXSL5Fsx25Qd_ewcVEargKTIdXKirlAlDf-mNU18TSnabe0OmP16vgAMpmOZU_sNzKygO1-1N7RMsCnxPkVhCFm_c6qeXpSvY2EkCos0MN9YLwbVqDSZBCDXUz/s600/photo_2025-10-29_13-30-28.jpg

២.មានប្រយោជន៍សម្រាប់សុខភាពបេះដូង៖ ចេកទុំពេកក៏មានប្រយោជន៍សម្រាប់សុខភាពបេះដូងផងដែរ! ពួកវាសម្បូរទៅដោយសារធាតុរ៉ែដូចជាប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយក្នុងការគ្រប់គ្រងសម្ពាធឈាម។ បន្ថែមពីនេះ កូឡេស្តេរ៉ុលក៏ត្រូវបានកាត់បន្ថយដោយការញ៉ាំចេកទុំជោរ ហើយ ហានិភ័យនៃជំងឺបេះដូងក៏កាត់បន្ថយផងដែរ។។

៣.ងាយរំលាយ៖ ម្សៅដែលមាននៅក្នុងចេកទុំពេកត្រូវបានបំលែងទៅជាជាតិស្ករសេរី ដែលធ្វើឱ្យវាងាយរំលាយ។ ដោយការញ៉ាំវា រាងកាយក៏ទទួលបានថាមពលភ្លាមៗផងដែរ ជាពិសេសអ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយគួរតែញ៉ាំចេកទុំច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI9zTNHYnOZteG0teKSXwr2PxvnKmBxbR6vP2kCZrUozWp-PV-Xg6vNlMZ2rBYYWFPjj-PBXeoYoVQ1DtjcQEkqipxr5zkRNCDT29UzrkG9HfYPsNYbjFHCKscsutF0DwOYCSI748hya9oMtvxznPHuBMChvim4_vdl2qjHab51CMm3MKzwnwlIhuDtzSy/s1280/photo_2025-10-29_13-30-30.jpg

៤.បំបាត់អាការៈក្រហាយទ្រូង៖ បញ្ហាក្រហាយទ្រូងអាចត្រូវបានដោះស្រាយផងដែរ ដោយការញ៉ាំចេកទុំពេក។ តាមពិតទៅ ពួកវាដើរតួជាថ្នាំបន្សាបអាស៊ីត។ លក្ខណៈសម្បត្តិដែលមាននៅក្នុងចេកទុំពេក គឺការពារស្រទាប់ខាងក្នុងនៃក្រពះពីអាស៊ីតដែលបង្កគ្រោះថ្នាក់។

៥.ការពារជំងឺមហារីក៖ សារធាតុពិសេសមួយប្រភេទត្រូវបានបង្កើតឡើងនៅក្នុងសំបកចេកទុំពេក ដែលត្រូវបានគេហៅថា កត្តាធ្វើឲ្យកោសិកាមហារីកងាប់(tumour necrosis factor)។ វាដំណើរការដោយការពារការរីករាលដាលនៃជំងឺមហារីក និងកោសិកាមិនប្រក្រតីផ្សេងទៀតពីការលូតលាស់។ ទោះជាយ៉ាងណា ការអះអាងនេះមិនទាន់មានការគាំទ្រពីអ្ននវិទ្យាសាស្ត្រនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKS89qBP7AS1O6bC6HKdt3-1BQLmQui1rGa2Vpoc7wZ3OGTYXMDzkmc-yRyihTXkTcTiMh7auz13Zc65qXMhFo4ol738LQk6-AIYjgDYc6PPbBaMMW-BtVZgQN4QB_6WcrJDffarGCuwRKM4EGR1g_8cIcZBWhvSQpzRxArlhJhMLU8nX0FMwOxrLACIyX/s1280/photo_2025-10-29_13-30-32.jpg

៦.បំបាត់ការឈឺចាប់សាច់ដុំ៖ ប្រសិនបើអ្នកមានបញ្ហាឈឺសាច់ដុំ អ្នកគួរតែទទួលទានចេកទុំឱ្យបានច្រើន ព្រោះវាសម្បូរទៅដោយប៉ូតាស្យូម ដែលជួយបំបាត់ការឈឺចាប់សាច់ដុំ និងរមួលក្រពើ៕