ប្រទេសថៃ ៖ ក្រោយរងការចោ.ទប្រកាន់កេងបន្លំប្រាក់មូលនិធិរាប់រយលានបាតដែលពលរដ្ឋថៃផ្ញើចូលគណនីធនាគារទុកចំណាយលើការងារព្រំដែនកម្ពុជា-ថៃ ថែមទាំងប្រាក់មូលនិធិពាក់ព័ន្ធនឹងផលប្រយោជន៍របស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីកសិកម្ម លោក ថាំម៉ាណាស់ ព្រំផៅ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កាន់ ចមផ្លាំង Influencer ថៃបានបកស្រាយនៅចំពោះមុខមហាជន និងបង្ហាញបញ្ជីចំណូល ចំណាយ ។ បុគ្គលនេះនិយាយទាំងទឹកភ្នែកថា បានប្រឹងប្រែងលះបង់ដើម្បីជាតិ បែរជារងការចោទប្រកាន់យកប្រាក់មូលនិធិមកទិញរថយន្តទំនើប និងបន្លំគណនីធនាគារ ចាប់ពីពេលនេះ ឈប់ធ្វើសកម្មភាពនៅព្រំដែនហើយ និងសូមទោសរដ្ឋមន្ត្រីកសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qYvpTOMJn_EPdvOH7Mz_SdJVZUk8g_Wni7mpRm-RT-TL8fUxgyaVw6q1fDWQfa8TpXRZNz38CJoadOtkNRAG-TA6H_MDQRhBMeax3XBpJdtd9hUBozpOj26eWvzIm2XqrVhNcY46_ZLY3pl2DPo9vfAfDDmTlJJyfmSmTPoD56ZajsBwNq4Bha_MYx66/s1280/photo_2025-10-25_11-36-30.jpg

ពេលមកក្រសួងមហាផ្ទៃដើម្បីដាក់លិខិតសុំការត្រួតពិនិត្យឯកសារ «ប្រាក់មូលនិធិ កាន់ ចមផ្លាំង» កាលពីថ្ងៃទី២៤ ខែតុលា កាន់ ចមផ្លាំង និយាយថា ក្រោយបកស្រាយពីប្រាក់មូលនិធិនៅមុខមហាជន ខ្លួនមានអារម្មណ៍ធូរស្រាលដោយសារបានបង្ហាញបញ្ជីចំណូល ចំណាយ មិននិយាយតែមាត់ ដោយឯកសារបានបង្ហាញរួចរាល់ដើម្បីភាពច្បាស់លាស់ និងតម្លាភាព ។ នៅថ្ងៃទី២៤ ខែតុលានេះ ខ្លួនដាក់លិខិតនៅក្រសួងមហាផ្ទៃដើម្បីសុំការត្រួតពិនិត្យ និងព្រមសហការជាមួយក្រសួង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEA7p3H7CNFRiczZNwweFSIq5KNriW40ovjdo7T2w7YON8-ksBpuPxmi9hWDqb6xJJhXyvx6t9XR1gLZMJAyjjbAWitV_VX_RtbvN6SQhDDInUJH_mWRER_bWdE54g3wd1zm6P3Hr6bJPfL2Sfl2fYndvK4QTxydrJxUBNEzkPZTuSW3hrJDMZtnTCY84k/s1280/photo_2025-10-25_11-36-33.jpg

បើការិយាល័យប្រឆាំងការលាងលុយកខ្វក់ ឬស្ថាប័នផ្សេងៗត្រូវការឯកសារ ឬចង់ពិនិត្យមើល គឺខ្លួនរីករាយជានិច្ច ។ កាន់ ចមផ្លាំង ថា ខ្លួនជាមនុស្សបរិសុទ្ធ និងមានបញ្ជីឈ្មោះអ្នកផ្ញើប្រាក់ចូលគណនីធនាគារ បើពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ឬប្រើប្រាស់គណនីធនាគារក្លែងក្លាយ ខ្លួនមិនមកដាក់លិខិតឱ្យក្រសួងមហាផ្ទៃពិនិត្យទេ ។ ការចោទប្រកាន់កេងបន្លំប្រាក់មូលនិធិធ្វើឱ្យប៉ះពាល់ដល់រដ្ឋមន្ត្រីកសិកម្ម លោក ថាំម៉ាណាស់ ព្រោះពុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម និងសូមទោសលោករដ្ឋមន្ត្រីផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBa2Rne6ebSRwuqdpcMwcto9MzhnCWrUbKJHM86uSmii6xCViKsMIJ-7KYxZYUsneoL3KRgxOVUwynqWFVPvcAYQHWfUziiqCTSUL679YGEnagJMvuGPpR5p-9t2y9V0-2rp0YBsQ1iA-P3J3-yRv9-BBXcc_ChwCY_JEHJgVYHTmpFFnAgSM_sR6VGFpA/s892/image_2025-10-24_14-06-19.png

ប្រាក់មូលនិធិរបស់ពលរដ្ឋថៃដែលផ្ញើចូលគណនីធនាគារ គឺបានចំណាយក្នុងគម្រោងផ្សេងៗតាមគោលបំណងរបស់ពលរដ្ឋថៃ ខ្លួនបានជួយសង្គមរហូតមក រួមទាំងចំណាយប្រាក់នៅព្រំដែនកម្ពុជា-ថៃ ដោយមិនបានយកប្រាក់នេះចំណាយផ្ទាល់ខ្លួន ឬផ្ទេរប្រាក់មូលនិធិទៅឱ្យបុគ្គលផ្សេង ឬយកប្រាក់ទៅទិញរថយន្តទំនើបជិះទេ ។ ចាប់ពីនេះ ខ្លួននឹងឈប់ធ្វើសកម្មភាពនៅព្រំដែនកម្ពុជា-ថៃ និងចំណាយពេលនៅជាមួយប្រពន្ធកូនវិញ ពីព្រោះកន្លងមក ធ្វើការងារសង្គមរហូតគ្មានពេលឱ្យក្រុមគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-dAV0P8vSyYezBIscNbo-vPS6OR22RYyQ00O65Wg4V46dRPq546ogsZCENcVlI8XE02Xc3C5gLvLCZhKvhgzWukeC4XI70fDHDkezvZGW1f7RV0NArttU9J3bc3Q3RBvXw_TFLfDx9x2yUb9zS72L4wT0GR5ZRm0aFS3-j3CPDmDWw-NyKXg6sGNJtMi/s1280/photo_2025-10-24_13-33-28%20(2).jpg

ក្រោយពីនិយាយចប់ កាន់ ចមផ្លាំង មានទឹកមុខក្រៀមក្រំ និងសម្តែងជាតួកម្សត់ហូរទឹកភ្នែកដោយសារធ្វើការងារសង្គមច្រើនពេកគ្មានពេលវេលានៅជាមួយក្រុមគ្រួសារ បែរជាមករងការចោទប្រកាន់កេងបន្លំប្រាក់មូលនិធិទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4tOumqTkivs6-doYOvKppDGMbeol6QjUHtR4hgM8UAoxEsCFFDO1VzKsTT8vwSYd_ZHUN92z88BKRsCH6xAidvdREHkDkh0GQIB3UHLI_-Z7j8xYXVL2wFKI6xoZX_2AJHBynjSWU-B-f_8okGROm4juItyEDxln42dz9dhR1DzNzQ1EHAFVHDCd6T20z/s1280/photo_2025-10-24_13-33-28.jpg

កាលពីថ្ងៃទី២៤ ខែតុលា កាន់ ចមផ្លាំង បានបកស្រាយពីការកេងបន្លំប្រាក់មូលនិធិក្នុងសណ្ឋាគារមួយកន្លែងនៅទីក្រុងបាងកក ដើម្បីឱ្យមហាជនឈប់សង្ស័យ ។ កាន់ ចមផ្លាំង ថា ប្រាក់មូលនិធិដែលប្រមូលបានសរុបចំនួន២០៧លានបាត (ស្មើជាង៦លាន ៣សែនដុល្លារ) និងចំណាយអស់ ១១៧លានបាត ពេលនេះ ប្រាក់មូលនិធិនៅសល់ក្នុងបញ្ជីធនាគារតែ៩០លានបាត ហើយ ប្រាក់មូលនិធិនៅសល់៩០លានបាត គឺសម្រាប់ចំណាយលើការជីកលេណដ្ឋាន ទិញឧបករណ៍អេឡិចត្រូនិក ធ្វើស្ពាន និងផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtKIHN6tmyYiL4J9_HBi7CtYsiEyZ0wa-OVs8KMqE-ldXTK_IQjIVo00BtO17OLNXsSsPToib5cnZL2vPgt47Ta7cv-ZZCZOuoXmqRjhddohLv_15wuKigOPftVdKeTJBHklDOZeYdBQI_GvU-PfBA6j7J2ThiS41s6crA6SgvVFs1Hm2MZI_Px1LNC7u/s1280/photo_2025-10-24_13-33-31.jpg

គួរបញ្ជាក់ថា កន្លងមក សមាជិកសភាគណបក្សប្រឆាំង អ្នកនាង រ៉ាក់ឆាណុក ស៊ីណក បានសួរដេញដោល កាន់ ចមផ្លាំង ពីការកេងបន្លំប្រាក់មូលនិធិធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពេញប្រទេសថៃថា កាន់ ចមផ្លាំង យកប្រាក់មូលនិធិដែលពលរដ្ឋថៃផ្ញើចូលគណនីធនាគារទៅទិញរថយន្តទំនើប ថែមទាំងប្រាក់មូលនិធិពាក់ព័ន្ធនឹងផលប្រយោជន៍របស់រដ្ឋមន្ត្រីកសិកម្ម ៕