គណៈប្រតិភូកម្ពុជានៅមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU) ហួសចិត្តយ៉ាងខ្លាំង ចំពោះសារព័ត៌មាន The Nation របស់ថៃដែលបានផ្សព្វផ្សាយព័ត៌មានប្រឌិត ភូតភរកុហក និងបំភ្លៃ ការពិតដោយឥតអៀនខ្មាស ក្នុងបំណងធ្វើឲ្យខូចខាតកេរ្តិ៍ឈ្មោះ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព។ ទង្វើអសីលធម៌បែបនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព រវាងប្រជាជាតិទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_EDtJQDw6qDxfijat9gszVDroVgZKsUAppJFncJYIuhLItaSnr6F7hLlrADvcMMFvpuKepRhr_UpRC8VbDXFhyMF8ypXiPeOJh3ZQ-Nrx4Y9VBCKsvhHH2oDcagX96CmZex3BGmSax_AbxkD2Rp_yazftBLpqTA4t7UuCEIa07MZaM8Esdc8JvwFhpHlM/s1280/photo_2025-10-23_08-45-23%20(4).jpg

តាមរយៈសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យគណៈប្រតិភូកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថា ការផ្សាយរបស់កាសែត The Nation របស់ថៃ គឺជាព័ត៌មានភូតកុហកនិងបំភ្លៃការពិតទាំងមិនចេះខ្មាសអៀន។ ចំពោះការអះអាងថាគណៈប្រតិភូថៃត្រូវបាន«ទម្លាក់»ទៅតួនាទីជាទីប្រឹក្សា អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាបានបញ្ជាក់ថា គឺជាការលើកឡើងមិនត្រឹមត្រូវ និងបង្កការភាន់ច្រឡំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszUII9Jn4_A5Jwk47dS3QogiHU1dNyobACHR4ZOREGPJfKm30anKi3nyFfOjlYentFAbzyqPg9QViU8KVDj_MjcOSrDbGYKjKH9ESYHwbfz2ybe4PssENln1yo2KoaO_aW77bgznV57N5P_4kXZxjWI6j15aQwxnTf1wHKZA6M7bnUqOKRSHlIqbRIYfs/s1280/photo_2025-10-23_08-45-23.jpg

សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ និងអនុលោមតាមគោលការណ៍តម្លាភាព វិជ្ជាជីវៈ សុចរិត ភាព និងស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយ គ្រប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាសាកល ដើម្បី ផលប្រយោជន៍នៃសហគមន៍អន្តរជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUdpg0a5R6FCfyp2RF2V5E9XXb6-KfUPMrVoG980Y0GLNNkamSmRHNBG8YK6wmJruV7IWCb-YAjTTEOI08eid50v_o9IL0cKmgQOzE5veWckqSINGU8TOuQGRkjD9amj2iKJ7YS4r5PlhfKARZxmJIBMHF9sjs5ztwHx8T2CQRUi68oEu__wSODRttCUeT/s1280/photo_2025-10-23_08-45-23%20(2).jpg

សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ និងអនុលោមតាមគោលការណ៍តម្លាភាព វិជ្ជាជីវៈ សុចរិត ភាព និងស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយ គ្រប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាសាកល ដើម្បី ផលប្រយោជន៍នៃសហគមន៍អន្តរជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfWyKhinEzO6dtvYmVsfgZxS6DfxfZcg7vfPPYkwmhoxx59wqYMmqGdPP1ug4pF7EtkF3J52dEVIfBfT5-pPEEzE3gtljaXDCT9ywL63G4wHjm-m2U-n0JrUHxHcPs5rjVDswg62jyXLxU21InhRP7v6DNpyXTZnB8n5MKROhnu_VOeSZ9Xfk3qDlIo4R0/s1000/photo_2025-10-23_08-45-24.jpg

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការមិនយកចិត្ដទុកដាក់និងព្រងើយកន្ដើយចំពោះការពិតបែបនេះ មានគោលបំណងធ្វើឱ្យខូចខាតយ៉ាងអយុត្ដិធម៌ដល់កេរ្ដិ៍ឈ្មោះ និងការប្ដេជ្ញាចិត្ដយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្ដិភាព។ លើសពីនេះ ទង្វើអសីលធម៌បែបនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនកម្ពុជានិងប្រជាជនថៃ៕