ទីក្រុងសេអ៊ូល៖ កូរ៉េខាងត្បូងបានដាក់បម្រាមកម្រិតខ្ពស់ចំពោះការធ្វើដំណើររបស់ពលរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជា ក្រោមហេតុផលក្តីបារម្ភពីការធ្លាក់ក្នុងអន្ទាក់នៃក្រុមឧក្រិដ្ឋជនអនឡាញ ដោយបានកំណត់គោលដៅមួយចំនួនថាជាតំបន់គ្រោះថ្នាក់ និងព្រ.មានបើពលរដ្ឋកូរ៉េណាម្នាក់ដែលហ៊ានល្មើសបម្រាមនេះនឹងត្រូវប្រឈមការផ្តន្ទាទោសតាមច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOcTCfu98e8YOedRBZajbZBtFoMpd-w_vgwNl8rt83ijyeYyneNY8vhABcStQv9ZcEt6SAjPOmDJDSh3EogAyFiWklVaPBbbc-949sq8lGqXAoIQzUYxk2jQ17uCgyZ42rPDaD6q5JkixpjK48j2Mty3ISrFARU1MiHIIN-MEOSJw-_pNtLUE6v0DPOgU7/s465/photo_2025-10-23_14-47-16%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOcTCfu98e8YOedRBZajbZBtFoMpd-w_vgwNl8rt83ijyeYyneNY8vhABcStQv9ZcEt6SAjPOmDJDSh3EogAyFiWklVaPBbbc-949sq8lGqXAoIQzUYxk2jQ17uCgyZ42rPDaD6q5JkixpjK48j2Mty3ISrFARU1MiHIIN-MEOSJw-_pNtLUE6v0DPOgU7/s465/photo_2025-10-23_14-47-16%20(2).jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងកាលពីសប្ដាហ៍មុនបានប្រកាសថា ការកំណត់កូដខ្មៅ (code-black) គឺផ្តោតលើតំបន់ជាក់លាក់មួយចំនួន រួមមានក្រុងព្រះសីហនុ ភ្នំបូកគោក្នុងខេត្តកំពត ក្រុងបាវិតក្នុងខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ថាជាសម្បុកឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់ ដែលពលរដ្ឋត្រូវតែជៀសវាងការធ្វើដំណើរទៅជាដាច់ខាត។

បន្ថែមពីលើបម្រាមនេះ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងបានព្រមានពលរដ្ឋខ្លួនថា ប្រសិនបើមាននរណាម្នាក់ព្យាយាមធ្វើដំណើរ ឬស្នាក់នៅតំបន់ដែលបានហាមឃាត់ នោះពួកគេនឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗទៀត។ គួរបញ្ជាក់ថា ចំណាត់ការរបស់អជ្ញាធរកូរ៉េខាងត្បូងទាំងនេះធ្វើឡើង ក្រោយមានរបាយការណ៍ស្លា.ប់និស្សិតម្នាក់នៅលើភ្នំបូកគោក្នុងខេត្តកំពតដែលបណ្តាលមកពីការធ្វើទារុណកម្មធ្ងន់ធ្ងរពីសំណាក់ក្រុមឧក្រិដ្ឋជនអនឡាញ ជាជនជាតិចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv7QXWJxO8WJzQaKEuSqdhGbv_h6UAFxQWQUgH603qrRoKM0zF_uhXmBdez-8LzGxEZsZTHF6Y0T_8UnB5tCEEUFNncQvjbcYSRmtSMHTGIWB-W3ZdLl8SIbJCkLrJ9NWNnZphxPWEFZLKk-ZJIZtAUU6-IKeEmLAe_KMiandxj-CQ8L5qIkB6DYnWzirH/s500/photo_2025-10-23_14-47-15.jpg

ដូចគ្នានេះដែរ ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានណែនាំប្រជាជនកូរ៉េខាងត្បូងឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរទៅកាន់តំបន់ផ្សេងទៀតនៃអាស៊ី ជាពិសេស ថៃ ឡាវ និងហ្វីលីពីន ខណៈបញ្ហាស្រដៀងគ្នានេះ កំពុងមានការកើនឡើងខ្លាំងនៅក្នុងតំបន់អាសុីអាគ្នេយ៍។

យ៉ាងណាក៏ដោយ ក្រោយជំនួបពិភាក្សាការងាររវាង លោកជំទាវ Kim Jin-ah អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូង និងឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនឹងបង្កើតក្រុមការងារ Task Force មួយ ដើម្បីជំរុញសន្ទុះការងារ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd4HS_Ij27-2SzwvpRsFgBWMuXaG6ym8KjdN29R41Kg8guKzofQwiUHVzgQe99UOTNgo-kd-qBp-K9eJ1uR8ifA1ei_SOXG32NjHQir0qPxQV2vLAlf1yjqS5lJPSIFmRpHs0r8gq75F3XVQQul1nDYapr3zVtUvJ9OP7KURUHdtOBukKPbaSmxAZs_duH/s960/photo_2025-10-23_14-47-16.jpg
បើតាមការឲ្យដឹងរបស់ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជា ពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមមិនចូលប្រទេស។

លើសពីនេះ ប្រទេសទាំងពីរ ក៏បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqBXlgqHHuAk_968r9LxwN5QU2UB-A9czaHOCTgQMRVtm7fQGv1Wy_3GKXtN0pozy_YLejxNRTuj4juc9879GSX_JtSZMb6Zk492792avZ5KZzzpEr4gPTtxretSMBj9uLmthUurqkCmA32hXGcgTZ9kDn_cZjzUGJt_lFtcICyYhz0XrgwDP69QbpVXYu/s1000/photo_2025-10-23_14-47-16%20(3).jpg