តារាម៉ូដែលដ៏ស្រស់សោភា មាលា បានធ្វើឱ្យអ្នកគាំទ្រសម្លឹងឃើញថារូបនាងតែងតែទទួលបានការចាប់អារម្មណ៍ជាសាធារណៈមិនថាទៅដល់ប្រទេសណាមានការចាប់អារម្មណ៍នៅទីនោះ។ ជាក់ស្តែងថ្មីៗនេះ មាលា បានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយត្រូវបានគេសម្ភាសន៍នៅតាមផ្លូវ ខណៈកាលពីខែកញ្ញា នៅពេលនាងទៅដល់ទីក្រុងញូវយ៉ករូបនាងទទួលបានកាដូនៅតាមផ្លូវទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-0l6lwgeDLpXMabsMGF4UDlTlOGzHXXk71JSI2w8pV0ZIPHX0KH4QhoKqhtAvopEkKCsyibm_bKoCpFjfPJDgwPg6p3X4yyBhjiF7wkt_hkirH43Y-5LPYolFQfrKsOXCwzDO5V9cHKpiGQ2hkvy3nLopZYwPJCGgL0dSK67YthYPBRuRm_cPBxVqoa84/s1912/image_2025-10-23_10-12-55.png
កាលពីយប់ថ្ងៃទី២២ ខែតុលា មាលា បានបង្ហោះនៅលើគណនីបណ្តាញសង្គមដោយបង្ហាញថារូបនាងត្រូវបានកម្មវិធីមួយមានឈ្មោះថា «RunwayCam» សម្ភាសន៍នាងនៅតាមផ្លូវដោយនិយាយទាក់ទងនឹង fashion ។ ជាមួយនឹងទឹកមុខប្រកបដោយស្នាមញញឹម មាលា បានឆ្លើយជាមួយនឹងអ្នកសម្ភាសន៍ដោយប្រាប់ពីឈ្មោះនិងមកពីប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃទី២៣ ខែតុលា គណនី Instagram «RunwayCam» បានចែករំលែកបន្តពីការបង្ហោះរបស់ មាលា ។ គួរឱ្យដឹងថាការសម្ភាសន៍នៅតាមផ្លូវនេះគឺស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែល មាលា ទើបតែទៅដល់ប្រទេសនេះក្នុងការបំពេញការងារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIcrEKEbX47DUhVVXKMPyal7PYqOudy9FmC1Rs7UhAAy8is9e7fyB6PvM9XJxJKY42-IXs2j-MISyqvKtFuyWB5ZQJinAiXBlWJpundmROegQMVgwDLHVUzdnTJpM57xO-CdOqLRkJG8LqG82_jqe3U3gGrRVngxKFuTQeHFHrmplEwIjD5KfjMIM-PSls/s763/image_2025-10-23_09-46-49.png
មែនទែន ទៅដោយសារតែភាពស្រស់ស្អាតនិងការរៀបចំខ្លួនរបស់ មាលា ជារឿយៗនាងតែងតែទទួលបានការចាប់អារម្មណ៍ជាសាធារណៈមិនថាតែនៅប្រទេសឥណ្ឌូនេស៊ីទេ សូម្បីតែនាងទៅដល់ទីក្រុង ញូវយ៉ក សហរដ្ឋអាម៉េរិក មាលា ក៏ទទួលបានការចាប់អារម្មណ៍។ កាលពីអំឡុងពេលនាងទៅបង្ហាញម៉ូតប្រ៊េនកូនខ្មែរនៅលើទឹកដីសហរដ្ឋអាម៉េរិក កាលពីខែកញ្ញាកន្លងមកថ្មីៗនេះ មាលា រួមទាំង ឈុំ ចាន់ដារ៉ា កំពុងតែថតរូបនៅតាមផ្លូវស្រាប់តែទទួលបានកាដូផលិតផលថែរក្សាសម្រស់ដែលធ្វើឱ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO1Cg3XJ-LeYPfWIR5nHde9tTZqXWeJebzUXDk85MEOgvDz1FWjhR72aVwTaNTZeylo-HoE1_jxfnVHFsJ9LN7kN7KpxA1P7bwtqCaKZT6WZunfQKL23rmfAehhg26hz9sWZFnoJdRZm3yNminT8-9wFywtXjC2vtMbgcZBwwVZvgY0j-TPnNuvvTgjBQQ/s1894/image_2025-10-23_10-12-57.png
លើសពីនេះទៅទៀតអំឡុងពេលប្រទេសខ្មែរនិងថៃ មិនមានភាពតានតឹងដូចបច្ចុប្បន្ន មាលា បានទៅប្រទេសថៃដោយបានចូលហាងកាហ្វេមួយហើយត្រូវបានជនជាតិថៃសរសើរសម្រស់របស់នាង និងថានាងដូចជាតួកុនល្បីឈ្មោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfuvYPlIdWmQOo3wBGV5JYwj52Xoa7TEpcO5T_18Bp_pdRjhkqaMTzc1b9K3hdCeJ_m3tpCDWzRNtDoB19tgRcjNgYn1cbdsqjMcLo1mnu_59jq_MWARYeoLSsLuAOVkrubNqj_3SePiOJJFnhr7pHDYrL3iIccrk1FP1eXl_0XqwiKw2jYoc9qfLjQrOY/s1920/image_2025-10-23_10-13-01.png

ចាប់អាជីពជាតារាម៉ូដែលកូនខ្មែរកាត់បារាំងរូបនេះកាន់តែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃដោយចាប់ផ្តើមវិវត្តន៍ខ្លួនជាបន្តបន្ទាប់ៗទាំងការបង្ហាញម៉ូត ថតផ្សាយពាណិជ្ជកម្ម ថត MV រួមទាំងសម្តែងជាតួឯកលើខ្សែភាពយន្តខ្នាតធំទៀតផង។ មិនត្រឹមតែអាជីពសិល្បៈរីកដុះដាលប៉ុណ្ណោះទេ មាលា ក៏វិនិយោគបង្កើតប្រ៊េនផលិតផលថែរក្សាសម្រស់ផងដែរ៕