សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធចំពោះការលើកឡើងថា ចិននឹងដណ្តើមយកតៃវ៉ាន់នៅឆ្នាំ២០២៧ ​ពីព្រោះចិនដឹងយ៉ាងច្បាស់ កងទ័ពអាមេរិកមានអំណាចខ្លាំង ។ លោកមានទំនុកចិត្តលើទំនាក់ទំនងដ៏ល្អជាមួយលោក Xi Jinping ប្រធានាធិបតីចិន មុនពេលមេដឹកនាំប្រទេសមហាអំណាចទាំង២រូបជួបគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនាចុងខែតុលា នៅប្រទេសកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPUj-Yh1JJMQdtNQSAvkdS03XTPAql9zPadsqdcX3m5A6a5v4LWNRLAl-JWAO65pntr6x8XapJVdj9LPhMUAC5O6_mwabVunaJbCDkQxJ0smoi9dV-xfzilV0FezPeJBl4bastE0W4FmpGp4kASjb0CeioOoGSLyuF55NMzt2xSf1IuF2fPPpGwLgb2RKM/s976/image_2025-10-23_09-02-38.png
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Trump និយាយថា អាមេរិកមានទំនាក់ទំនងល្អជាមួយចិន ទើបលោកជឿជាក់លើចិនមិនឈ្លានពានតៃវ៉ាន់ទេ ។ លោក Trump និយាយបែបនេះក្រោយពីមានមតិមួយចំនួនលើកឡើងថា លោក Xi ប្រធានាធិបតីចិននឹងព្យាយាមដណ្តើមយកតៃវ៉ាន់នៅឆ្នាំ២០២៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIPi8-iju7-ztpag0-qmxmIgTXCxVkU7vvqr16KCDxHXRme32qyX2Pgi7HIiSGYZ7l6NQotN9FLWf5XqPWSalqI9RdOHbf5xijoIHR2SPUKszX6MFu_3FXrM7Rg7uyfdVDqQ5Jp_jDpbaMWOxfYXuxWjcVVFgvNfCWtKfqXK5SpcSRcLadBt3GqzGJXQ0q/s1278/image_2025-10-23_09-02-37.png

មតិនានាថា លោក Xi ប្រធានាធិបតីចិននឹងវាយដណ្តើមយកតៃវ៉ាន់ ដែលចិនតែងតែអះអាងជាទឹកដីរបស់ខ្លួន ប៉ុន្តែលោក Trump ថា តៃវ៉ាន់លែងជាកែវភ្នែករបស់ចិនទៀតហើយ វាគ្មានអ្វីកើតឡើងទេ ។ ប៉ុន្តែលោកពុំបាននិយាយឱ្យច្បាស់លាស់ តើលោកនឹងសម្រេចឱ្យអាមេរិកប្រើប្រាស់កម្លាំងទ័ពការពារតៃវ៉ាន់ឬយ៉ាងណា ដោយគ្រាន់តែនិយាយថា ចិនដឹងច្បាស់ពីអាមេរិកមានអំណាចកងទ័ពខ្លាំងបំផុតលើពិភពលោក គ្មានប្រទេសណាហ៊ានទេ ប្រធានាធិបតីចិនមិនធ្វើបែបនេះឡើយ យើងកំពុងមានទំនាក់ទំនងល្អរឿងតៃវ៉ាន់ និងប្រធានបទផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6HMQrO2a_cNh4Az_mAR6u_5rPM2Usk9fMtXzSWa3gILDuz6M2C-bUqWuDdzAIXr-eom5UGAJKmdRVp-l2Q13dMdcDdmR2kpF6XtE0oARzNcadvXAbzuVw8qwPten14TQ4hZUxA_nTAPcynWu6GWWppz8BnthjlvqxzPnDSm550-fBn1Mz3zMWlNpu5-Et/s1200/image_2025-10-23_09-02-38%20(2).png

លោក Trump នឹងជួបលោក Xi ជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូងនាចុងខែតុលានេះក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ហើយគោលបំណងសំខាន់របស់លោក Trump គឺធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពជាមួយចិន ។ លោក Trump ចង់មានទំនាក់ទំនងល្ពជាមួយចិន និងចូលចិត្តទំនាក់ទំនងរវាងលោកជាមួយប្រធានាធិបតីចិន លោកនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននាដើមឆ្នាំ២០២៦ តាមការអញ្ជើញរបស់លោក Xi ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinaVQIO9ICOjXdKBGPyejIbNvT2hTM-BBKugzHyWPz8raFtTu66dDYMsh4OFfS9VAj9LCBBJ_hZ8HI_dm27AypnwfGxeQ2HCukMjm0iLRjN9ZU9iPLyCbgRHBQ5s4fqrtuoJqWrO0v-xsgFFC0AX6RlQS2vCG-sznru3_TNVt_WnIxMUf9jesu6RmbpMjB/s1020/image_2025-10-23_09-02-38%20(3).png
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់តែទីក្រុងប៉េកាំងប៉ុណ្ណោះ មិនទទួលស្គាល់តៃវ៉ាន់ ប៉ុន្តែច្បាប់របស់អាមេរិកតម្រូវឱ្យផ្តល់ជំនួយសព្វាវុធដល់តៃវ៉ាន់ដើម្បីការពារខ្លួន ទើបទីក្រុងវ៉ាស៊ីនតោនអនុវត្តគោលនយោបាយមិនច្បាស់លាស់ ថាតើអាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពការពារតៃវ៉ាន់ឬអត់ ។ កន្លងមក អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយដដែលៗពីការបញ្ជាឱ្យកងទ័ពអាមេរិកជួយការពារតៃវ៉ាន់ ប្រសិនបើចិនឈ្លានពាន ៕