ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាអ្នកចម្រៀងរ៉េប Goofy បានរងនូវរឿងអាស្រូវជំពាក់លុយមិនសងខណៈលោកក៏បានចេញមកសារភាពនិងសុំម្ចាស់បំណុលទុកពេលឱ្យខ្លួនដោយសន្យាថាមិនរត់គេចឡើយ។ ថ្មីៗនេះ Goofy ក៏បានផ្តល់បទសម្ភាសន៍ពីការខ្ចីលុយនិងបញ្ជាក់ពីទំនួលខុសត្រូវក្នុងនាមជាឪពុកនិងគ្រួសារតូចរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIdnY5Xo4WqvUEH9oHweoe3bE4WZFY1n-GRO6WAylcc6VoUwBLxOPU1JnkYgY7WC8KeqiNUQqB7jGrhcO8wCJluEpinDetYO1JvyJZq2VK648WwooGnxgsAes10os0sdFikMN7h431Wlpz5H2RGIQP6F94RTe5J9tPTKcuU3jwg-oqWoBrgEr8tvP5ldG0/s1900/image_2025-09-10_14-17-57.png
ជុំវិញរឿងបំណុលក្នុងកម្មវិធី B TALENT Goofy បាននិយាយថាដោយសារតែលោករំពឹងបានលុយពីខាងនេះមកប៉ុន្តែមិនទាន់ដល់ថ្ងៃហើយក៏កៀកដល់ថ្ងៃសម្រាលកូនទើបមិនអាចចាំតទៅទៀតក៏បានរត់រកលុយគេយកមកទិញសម្ភារៈកូន។ ខុសពីអ្នកដទៃ Goofy បានឱ្យដឹងថារូបគេទិញសម្ភារៈសម្រាប់សម្រាលកូនមុនថ្ងៃកើតតែ១សប្តាហ៍ប៉ុណ្ណោះ ដោយក្តីរំពឹងថានឹងបានលុយពីនោះយកមកសងគេប៉ុន្តែទីបំផុតលុយនោះលោកមិនបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU9MpygxY6sLwZGCXGzsmz200mX6B9Lwite06CsLzRXUh6rI4xo31mIYoMrGWtmkrlJNOHDAUV5fk_YILPnH3W9mybN0ZFoo3qOWdBSnMvDu6D3rkvaBuspzOnlWBAoXvLRi962r-iqqV7rfP6t_fYUu08vz8ShTH76xpVTW_GkQJJmILYE0225VbtWwio/s1540/image_2025-10-21_16-04-38.png
ជាមួយនឹងបទសម្ភាសន៍នេះ Goofy បាននិយាយខ្លួនលោកមានអាយុ២៥ឆ្នាំហើយ ចង់ថាលោកក្មេងក៏បានប៉ុន្តែលោកមិនអាចធ្វើជាឪពុកចោលម្សៀតពេលនៅជាមួយគ្នា មានកូន ហើយប្រាប់គូស្នេហ៍ថាមិនទាន់ចង់បានកូននោះទេ ដូច្នេះលោកធ្វើជាប្តីគេត្រូវមានទំនួលខុសត្រូវ។ Goofy បន្តទៀតថាលោកបាននិយាយជាមួយនឹងគូស្នេហ៍ហើយទោះបីជាអ្នកទាំងពីរមិនទាន់បានរៀបការជាមួយគ្នាតែសំខាន់អាចរកលុយបានបង្កើតកូននោះជាសុភមង្គលពិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7XrTom5sY2em0m82Q-xLWsxJwCoLf6JN_BT3Hf6gDAG0dnKkfbTvb7-FaBwrw92v-t9owB2WiX-1efVsfuw5tL8yy-HJp9Cmw1miNJNxGYT3n_3ddvbCB4V_ucp_HRBTeyyfRzeblP4VQlognsWoC2as8XJC_6AjN2292NSL8stHRiWLgerHu2re9DscJ/s2048/image_2025-10-21_16-04-37.png

អ្នកចម្រៀងរ៉េបរូបនេះថា ខ្លួនអាចមានសមត្ថភាពរកលុយបង្កើតកូនបាន ទៅថ្ងៃខាងមុខក៏អាចមានសមត្ថភាពរៀបចំពិធីមង្គលការដូចគ្នា ជាក់ស្តែងខ្លួនមានសមត្ថភាពអាចកើតកូនក្នុងមន្ទីរពេទ្យប៉ុណ្ណេះនៅមានពាក្យរិះគន់ ចុះប្រសិនរៀបការវានៅតែមានមតិរិះគន់ថាមិនទាន់ដឹងអីផងការបាត់ទៅហើយ។ អតីតបេក្ខជនលេចធ្លោក្នុងកម្មវិធី The Rapper Cambodia រូបនេះបាននិយាយទៀតថា ទាំងលោកនិងគូស្នេហ៍មិនទាន់រៀបចំខ្លួនឱ្យស្រួលបួលនោះទេប៉ុន្តែកូនរបស់អ្នកទាំងពីរវិញគឺអាចរៀបចំឱ្យស្រួលបួលបាន៕