បាងកក៖ អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានប្រើពាក្យសំដីប្រមា.ថមើលងាយកម្ពុជា ថាប្រឌិតរឿងរកអំពីការឃើញសារធាតុគីមីនៅតាមព្រំដែន រួចទម្លាក់កំហុសថាវាជាស្នាដៃរបស់ថៃ ដើម្បីកៀគរជំនួយពីសម្បុរសជនបរទេស។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យកងទ័ពថៃរូបនេះថែមទាំងនិយាយដោយមិនចេះខ្មាសមាត់ថា តាំងពីដើមមក យោធាថៃមិនដែលប្រើសារធាតុគីមីជាអាវុ.ធវា.យប្រហា.រលើកម្ពុជានោះទេ។
ក្រោយកម្ពុជាបានប្រកាសថា អាជ្ញាធរជំនាញផ្នែកអាវុ.ធជាតិគីមីបានរកឃើញនូវសារធាតុគីមីច្រើនប្រភេទខុសៗគ្នា ប្រមាណជា 70 មុខ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីសង្រ្គា.មបានបញ្ចប់,នៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2025 អ្នកនាំពាក្យរបស់កងទ័ពជើងគោកថៃ លោក Winthai Suvaree បានចេញមកច្រានចោលការលើកឡើងនេះ និងវា.យបកមកកម្ពុជាវិញថា ការចោ.ទប្រកាន់នេះគឺជាការបំភ្លៃការពិត ខ្វះភស្តុតាងគាំទ្រ និងមិនមានទម្ងន់ផ្លូវច្បាប់។
លោក Winthai បញ្ជាក់ថា ថៃមិនបានប្រយុទ្ធដោយប្រើអាវុ.ធគីមីទេ ទាក់ទងនឹងគ្រាប់រំសេវផូស្វ័រពណ៌ស (WP) ដែលកម្ពុជាយល់ថាជាផ្សែងពុលកន្លងមកនោះ គឺគ្រាន់តែជាផ្សែងដើម្បីបង្កើតជាការបំភ្លឺ ការបំផ្ទុះ និងភ្លើងប៉ុណ្ណោះ ហើយវាមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីនៅក្រោមអនុសញ្ញាអាវុធគីមី (CWC) នោះទេ។ ជាងនេះទៅទៀត មិនមានសន្ធិសញ្ញាអន្តរជាតិហាមឃាត់ការរក្សាទុក ឬប្រើប្រាស់គ្រាប់រំសេវប្រភេទនេះផងដែរ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន អ្នកនាំពាក្យកងទ័ពថៃខាងលើបានលើកឡើងពីការយល់ឃើញរបស់ខ្លួនថា ការផ្សព្វផ្សាយក្នុងន័យចោ.ទប្រកាន់របស់ប្រទេសកម្ពុជា គឺមានចេតនាបំភ្លៃការពិត និងបង្កើតការយល់ច្រឡំចំពោះថៃនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា បើតាមលោក នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការហាមឃាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) ១៦ ខែតុលា ឆ្នាំ ២០២៥ បានប្រកាសដោយបើកជំហរថា អាជ្ញាធរជំនាញកម្ពុជាបានរកឃើញសារធាតុគីមីជាង 70ប្រភេទ ដែលអាចប៉ះពាល់ដល់មនុស្សនិងសត្វ បរិស្ថាន ក្នុងរយៈពេលមធ្យម និងយូរអង្វែង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាមរយៈពេល5ថ្ងៃបានបញ្ចប់។
លោក ណារ៉ា បានសង្កត់ធ្ងន់ថា ក្រោយសង្គ្រាមបញ្ចប់ទៅ នៅក្នុងតំបន់ព្រំដែនទាំងអស់មិនមែនមានតែមីនសុទ្ធនោះទេ ដោយឥឡូវនេះរកឃើញសារធាតុគីមីមួយចំនួនទៀត ដែលតម្រូវឲ្យធ្វើផែនការរៀបចំដើម្បីបន្សាប ឬបំផ្លាញចោល ដែលទាមទារឱ្យមានការរៀបចំថវិកាមួយចំនួនដើម្បីដោះស្រាយ ហើយលោកក៏បានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើបញ្ហានោះផងដែរ។
សរុបមក មិនថាក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ និងនៅក្នុងពេលដែលភាពតានតឹងកំពុងបន្តកើតមាននៅតាមតំបន់ព្រំដែនមួយចំនួននោះទេ មនុស្សជាច្រើនសុទ្ធតែដឹងថា យោធាថៃបានលួ.ចប្រើនូវអាវុ.ធគីមីដើម្បីប្រឆាំងលើកងទ័ព និងជនសុីវិលកម្ពុជា។ ប៉ុន្តែជាសន្តាននៃជាតិសាសន៍ដែលពូកែបំភ្លៃការពិត ថៃតែងបដិសេធដោយមិនអៀនខ្មាស និងមិនទទួលស្គាល់ការពិតជាដាច់ខាត៕