ក្រោយឆ្លៀតឱកាសជាន់ពន្លិចកម្ពុជាយ៉ាងចាស់ដៃ ករណីនិស្សិតកូរ៉េខាងត្បូងត្រូវបានគេចាប់ជំរិត និងស្លា.ប់នៅកម្ពុជា ពេលនេះឈ្មោះរបស់ថៃខ្លួនឯងផ្ទាល់ រួមទាំងប្រទេសមីយ៉ាផងដែរនោះ កំពុងស្ថិតនៅលើចំណងជើងធំៗរបស់សារព័ត៌មានកូរ៉េ ថាជាមជ្ឈមណ្ឌលជួ.ញដូរមនុស្ស និងឆបោ.កតាមអុីនធើណេតដ៏ធំបំផុតនៅអាសុីអាគ្នេយ៍ បន្ទាប់ពីការស្លា.ប់របស់តារាចម្រៀងបេឡារុស្សម្នាក់ត្រូវបានផ្សព្វផ្សាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih3sS02RuagufLxLP8RgatcZIzv7HembZuLxw1-8_0bXW958k4t_jbAdqVklgAvPUx9gxWJbmaA27F28kHxsvmf6ROyIhmRWFOtCC2hpW3SdtHn5Rjiyzpl-jXOzUub0UL2wSSvPLTKdmgnH8MY08cye5vtbf-UhM9Zx8aYcHJ5_VaCrOgNw1xKuX_1r2W/s1280/photo_2025-10-20_13-58-10%20(3).jpg
យោងតាមព័ត៌មានដែលត្រូវបានចុះផ្សាយដោយទូរទស្សន៍ SBS របស់កូរ៉េកាលពីថ្ងៃសុក្រសប្ដាហិ៍មុនបានឲ្យដឹងថា ករណីឧក្រិដ្ឋកម្មផ្តោតលើជនជាតិកូរ៉េកំពុងកើនឡើង ខណៈមនុស្សប្រហែល 53,000នាក់ ត្រូវបានចាប់ខ្លួន និងបាត់ការទាក់ទងនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា។ តើនេះគឺជាការជួ.ញដូរមនុស្សដ៏ធំមួយមែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm_jqE2RsAyiHSB3mh2ZgjuN_WF5TR6qM4zyOcNfhEUz4BGkWyEo59f6Bi5cC5boxlm1oUkiEzrptBo8t5t0GE-CC8J_dkw4q2MrgRxGjmLwkx5exJZFSwJMUggbpbavTA0rX_fv5CILlutPxiBYB4dtkeT3uKHIpJBW7ebdf_rahPMmY_s-Bfdrbo03MF/s777/photo_2025-10-20_13-58-10%20(4).jpg

ចំណែកសារព័ត៌មាន Yonhap បានផ្សាយថា ជនជាតិកូរ៉េមួយចំនួនដែលបាត់ខ្លួន ក្រោយពួកគេត្រូវបានណែនាំឲ្យទៅធ្វើការនៅតំបន់អាសុី។ របាយការណ៍ជាច្រើនបានបង្ហាញថា ពួកគេត្រូវបានគេបង្ខាំងទុក និងបង្ខំឱ្យធ្វើការនៅផ្នែក call center ដើម្បីធ្វើការបោ.កប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា និងថៃ។ ជនរងគ្រោះដែលត្រូវបានគេជួយសង្គ្រោះបាននិយាយថា លិខិតឆ្លងដែន និងទូរស័ព្ទរបស់ពួកគេត្រូវបានរឹបអូស ហើយពួកគេត្រូវបានគេធ្វើទារុ.ណកម្ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibPDqkq924vrypzLwUiWy-2lj6sjEgiJsU07xXKovz6S6F3xo1-SuksCKKTOZF717fHKY0mlSL9kMyU_Yr7EIBnzM8rVCBJ-mvjZ3Rm34nHYlTDY4MqOveENfwpVlJZ53yQP72BZdcL-HFwmPddtx19EevlVG4K6E8c4zKe9XMALjfL3xoZI3FSSNSQi3-/s900/photo_2025-10-20_13-58-10%20(5).jpg

ករណីដ៏កក្រើកមួយដែលទើបបែ.កធ្លាយនៅក្នុងពេលថ្មីៗនេះ ពាក់ព័ន្ធនឹងតារាស្រីម្នាក់ សញ្ជាតិបេឡារុស្ស វ័យ ២៦ឆ្នាំ ត្រូវបានគេបោ.កបញ្ឆោ.តឲ្យមកធ្វើការដើរម៉ូតនៅមីយ៉ាន់ម៉ាដែលជាកន្លែងនាងបានបា.ត់ខ្លួន និងបន្ទាប់មកត្រូវបានគេរកឃើញសា.កស.ពនៅក្នុងប្រទេសថៃ ជាមួយសភាពដ៏គួរឲ្យតុកស្លុ.តជាទីបំផុត ដោយអវយវៈជាច្រើនក្នុងរាងកាយត្រូវបានបាត់បង់ ក្រោយក្រុមឧក្រិដ្ឋជនបានវះយកចេញដើម្បីយកទៅលក់នៅទីផ្សារងងឹត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0GrAnb0Vv-XPlL6bZkTNMsyPtuPVAlwO7FxKjfOPXrt0r7yKZdvhaT1cpUpqw7tyX_eRdj6PVu905nw0ihmLdTdjiEYomKVf3Pmc0cjdrHHd9ppb3IGCVh0DSVBJJNJM6VYPs2C1Vaswb0I_x2LqOrcDjezT7R4hb_CHjCA09VmrZWGtv2CChmRnN7YIo/s1280/photo_2025-10-20_13-58-10.jpg

គួរបញ្ជាក់ថា អាជ្ញាធរក្នុងប្រទេសកូរ៉េ ថៃ និងមីយ៉ាន់ម៉ា មិនបានបញ្ចេញស្ថិតិដែលត្រូវគ្នានោះទេ ដោយបង្ហាញថាចំនួនទំនងជាមានប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមរៀងៗខ្លួន ជាជាងប្រភពដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRCZ3GiVftvwrYytTBLJkZRZvk4ohTzO5BPRPnHGfWIuds8YIevNnUexyjHAbWie2rKGuNlYfe7xwmAPf5-3-z-6wujr4nz3CI-VgtAQMRYIF8febKRPtNwhwc2B49dBKioziNZ8pJzXYPf-RXATeeVA6QbpxykBSrWXQcwVMpF6RX0AgbzaAnO86dMH5S/s1280/photo_2025-10-20_13-58-10%20(2).jpg

យ៉ាងណាក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូង និងប្រទេសមួយចំនួនកំពុងជំរុញឱ្យពលរដ្ឋខ្លួនជៀសវាងធ្វើដំណើរមិនថាការកម្សាន្ត ឬធ្វើការទៅកាន់តំបន់ដែលមានហានិភ័យមួយចំនួន ខណៈអាជ្ញាធររវាងប្រទេសនិងប្រទេសដែលជាប់ពាក់ព័ន្ធនឹងករណីទាំងនេះ កំពុងសហការគ្នាធ្វើការយ៉ាងជិតស្និត ដើម្បីកំណត់ទីតាំងដែលជាមជ្ឈមណ្ឌលជួ.ញដូរមនុស្ស បោសសម្អាតឧក្រិដ្ឋជន និងជួយសង្គ្រោះជនរងគ្រោះ៕