រាជធានីភ្នំពេញ៖ អគារមួយដែលអតីតសណ្ឋាគារអង្គរមានជ័យមានអាយុកាល ៧៥ឆ្នាំ និងបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនោះ នឹងត្រូវក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ធ្វើការរុះរើ និងវា.យកម្ទេចចោលក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបង្ការការបា.ក់រលំបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋជាយកថាហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBQX4abVPp8iibCtOyUFVK38BuDKuxRMGfp95ZSZzstqhIGgjkETp73wXK9eSrPRaEtWedxrgkwCoeqhHtzQ1Uf-Dqnup83WE1Oy0nFc7bU3AKpgF8TpEDhHEalrWakUyW5taG7qP42pnys_GQUJtNpi2FxA1VYGgjvLp8gHhywbGNAbf7LsiKYa4I4VSU/s1280/photo_2025-10-17_13-23-32%20(2).jpg

យោងតាមការជូនដំណឹងរបស់ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលលើការងាររុះរើ វាយរំលំអគារទ្រុឌទ្រោម បានដឹកនាំក្រុមការងារចុះពិនិត្យលើការងាររុះរើអគារសណ្ឋាគារអង្គរមានជ័យ ដែលស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងវិថីកម្ពជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា។ ការចុះពិនិត្យនេះ គឺដើម្បីវាយតម្លៃផែនការអនុវត្តន៍ការងាររុះរើអគារឲ្យប្រព្រឹត្តទៅតាមសុវត្ថិភាព និងស្តង់ដារបច្ចេកទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJI5f6YQgj5cZTW9ZMhPmgJEXShak-lYroPpWy0xqkruDOhaqIYxiKc9JpDFrHPy2lyG1NRbK7d92TAmEwCQDOEFv1ef3XitERdXXxsIIW6SxRTEVfVTVaQnP7DeDYJ63qVNmQkNESgjrGUbGzHIWij8Ba9GgsPM6_djxBqVGLTGqrNlRGhnPYSaTKdNKj/s1280/photo_2025-10-17_13-23-32.jpg

ទាក់ទងនឹងសកម្មភាពខាងលើនេះ គឺជាការអនុវត្តក្រោយរដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹង និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ និង ម្ចាស់អាជីវកម្មទាំងអស់ ដែលកំពុងស្នាក់នៅ និងប្រកបរបរអាជីវកម្មលើអគារនេះ ឲ្យធ្វើការចាកចេញដើម្បីបង្ការការបាក់រលំ ឬគ្រោះថ្នាក់ជាយថាហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgToyAQecPW_k5Z2-vwC6PeuySkV-5NRoxrpk1UMaBsfW-4vjG7v4iRkYdUzi5F6HL_aac-XNElM-FZ2nHtOIVHDz6Ft6jp4w9QrZQyacbPMETD-x_tIcIiaujrulquglRX89mlULr8_cORg3xJV_ebVKYDDNdCSN9EVyLKFn2NoPyLlCese73glGCm70pW/s1280/photo_2025-10-17_13-23-33.jpg

ជាលទ្ធផលពួកគាត់បានឯកភាព ទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារអង្គរមានជ័យ ដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារ ដោយសារតែអគារដ៏ចំណាស់នេះ ខ្វះការថែទាំ និងខ្វះការជួសជុលត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស អស់រយៈពេលជាយូរឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3vfnRdysB4y4lE01xrhbUqjD81_VvbbCcUx2htWQDt4mHXGhhqQunzD793Ds-YuSnGb-rfi29ge4vd3lkcdWF_drxq5_vRXS1hdMsf1FjYDUqsjzXqJTSimGnGo8ioCIEIzx557tuXc6wrf31XrOngY4HosP3ESlCulP3UTqSvqxC2FCYa5k435TS5RJ2/s1280/photo_2025-10-17_13-23-34%20(2).jpg

សូមជម្រាបថា សំណង់អគារខាងលើនេះ គឺជាអតីតសណ្ឋាគារអង្គរមានជ័យ ដែលមានបន្ទប់ស្នាក់ប្រមាណ 100បន្ទប់។ តាមការសន្និដ្ឋានអគារនេះទំនងជាបានសាងសង់ឡើងនៅចន្លោះទស្សវត្តន៍ ១៩៥០ ស្ថិតត្រង់ចំណុចកែងមហាវិថីព្រះមុនីវង្សនិងកម្ពុជាក្រោម ដំណាលគ្នានឹងសណ្ឋាគារវិមានសុខាល័យ (Hotel Sukhalay)។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieE1-2tURwDgOdX2ayhLknK_CgGIqMqROvuGffwHn4Q3sTvb0DjsOWkpOh33Y_iMRkJqXTlA6EM7evd3vCCBG9KMKRSLRAhnySuBGzA9JrZXZZpugAcEF4cu4oXAwHHI20Q5fWwEy6NAaA-s5sg1yn57kKLcB6yLmm524yG4OQaCSx6o_JjB_xA6wlE0Bp/s1280/photo_2025-10-17_13-23-34.jpg

    បើតាមឯកសារមួយចំនួនបានបង្ហាញថា ក្រោយឆ្នាំ ១៩៧៩ ផ្នែកខាងលើអគារនេះត្រូវបានប្រើប្រាស់ជាលំនៅដ្ឋានរបស់ពលរដ្ ចំណែកផ្នែកខាងក្រោមនៃអគារ ត្រូវបានប្រើប្រាស់ជាទីតាំងធ្វើអាជីវកម្ម និងត្រូវបានផ្លាស់មុខងារជាច្រើនលើកច្រើនសារ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIdYTGdrF3TUsWVKUtTil5bJd61mSiBFQMOWHoLH75m0RIQIQstdXuvTb-LWMOZrdQ-AoPjtX9hE1UwkW5bvbKRda-YFFqce1y4dtqv412gUzhD9keSJ5lvWwrsLVlkHUPMOK2k4JYSffPA6wP7Ao1VlmqjryLTs8JiphubF2sdKEjf5wCNSGWcFY4q5nF/s1280/photo_2025-10-17_13-23-35.jpg
    រហូតមកដល់ឆ្នាំ ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានកោះហៅប្រជាជនដែលកំពុងស្នាក់នៅឲ្យចូលរួមប្រជុំពិភាក្សារកដំណោះស្រាយដើម្បីចាកចេញ ដោយសារសភាពទ្រុឌទ្រោមនៃគ្រឿងបង្គុំស្ថាបត្យកម្មសណ្ឋាគារប្រវត្តិសាស្រ្តនេះ។ ហើយគិតមកដល់បច្ចុប្បន្ន ក្រោយមានការសម្រុះសម្រួល និងការផ្ដល់ដំណោះស្រាយឲ្យពលរដ្ឋប្រមាណជា ៦០គ្រួសារបានរើចាកចេញអស់ អាជ្ញាធរបាននឹងវា.យរំលំអគារនេះក្នុងពេលឆាប់ៗ៕