តារារ៉េប យូហៃ និងតារាចម្រៀង រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកគាំទ្រចាប់បានថាអ្នកទាំងពីរពាក់មួកក្នុងស្ទីលនិងពណ៌តែមួយ។ នេះបានជំរុញឱ្យអ្នកគាំទ្រកាន់តែសង្ស័យចំពោះទំនាក់ទំនងបន្ទាប់ពីចាប់បានជាច្រើនដងបើទោះបីជាពួកគេមិនបាននិយាយចេញមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdJpAVrpnww5-66RppEsHiOyb237Y2GOPYvCYjs2tCb4BaHF99ItYebZjHrPHfFkoTA6tZ7AmO3K_KWhWvMY1e1J6dGS9idtLgo_A0xCUhTa1ileSou9HogHFRHBc76wDo1kYlwZkbUmEeKYz3CvUnObix7By82rKBw1TTykQ3ya0xRqnGlxLa_3PcfCI/s1280/photo_2025-10-17_08-55-19.jpg

កាលពីពេលថ្មីៗនេះមានគណនីទិកតុកមួយ បានបង្ហាញពីរូបភាពរបស់ ហ្សាណា ក្នុងសំលៀកបំពាក់ពណ៌សជាមួយនឹងមួកពណ៌សដែលតារាចម្រៀងរូបនេះទើបតែបង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ បន្ទាប់មកអ្នកគាំទ្របានបង្ហាញរូបភាពរបស់ យូហៃ ដែលពាក់មួកក្នុងស្ទីលតែមួយដែល ហ្សាណា បានបង្ហោះបើទោះបីជាមិនបង្ហាញរូបភាពច្បាស់លាស់និងឃើញទាំងស្រុងប៉ុន្តែគេជឿថាគឺជាមួកតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQsUVphNm4DiefC2lHS8TgUpiBjd4rkMUcISA6ofVFrYsxcCP-ydbpSdlcKho5ZfhdvraiXKNXH5eVeMx-GXDQ6ToEBla0dQrw7uH5-EM6_p7f-F2a95LPOqgJZOOmrq3Lv5LgUYUeMSjBOFeEIqPpEV2lNpMo_cdpKqy3o_R3sTsmOC_OwdorUOfDB9XC/s2048/image_2025-10-17_08-55-20.png
ក្នុងការបង្ហោះនោះអ្នកគាំទ្របានលើកឡើងថាពួកគេមិនចង់គិតច្រើនពីទំនាក់ទំនងរវាង យូហៃ និង ហ្សាណា នោះទេប៉ុន្តែបន្ទាប់ពីឃើញបែបនេះហើយធ្វើឱ្យមិនគិតនិងមិនចាប់គូអ្នកទាំងពីរមិនបាន។ លើសពីនេះអ្នកគាំទ្រក៏មានចម្ងល់ថាមួកដែលអ្នកទាំងពីរពាក់ជារបស់អ្នកណាឱ្យប្រាកដព្រោះមានរូបថតមួយដែលថតជុំគ្នាជាមួយនឹងតារាចម្រៀងផ្សេងទៀតបានបង្ហាញថា ហ្សាណា ជាអ្នកពាក់មួកនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCUTVtgPmYmFFLFFe2Z3SlcT9MevYQ0gUCI3rtL7VG03vPafzlOEUU-Na_WUOTifp_mPQ4Q5xK701JBmDCDElLSPUzFHY28BGeh2oJRRfJxNQhf3L4CGJF-Uw2f6BWwqqYXBnBG0-MNNeEWakQcZzGCoYkf-wG8uzcAD8akRxA6THwFMdk62IEL5Wgehdj/s2048/image_2025-07-21_09-19-21.png

នេះមិនមែនជាលើកទីមួយនោះទេដែលអ្នកគាំទ្រចាប់បានពីភាពស្រដៀងគ្នានៃសម្ភារៈរបស់ យូហៃ និង ហ្សាណា ដោយកាលពីកន្លងមកនេះអ្នកទាំងពីរក៏មានរបស់របរហាក់ដូចជាត្រូវគ្នាច្រើន។ យ៉ាងណាមិញក៏មានការលើកឡើងមួយផ្នែកទៀតដែរថា នេះអាចជារឿងចៃដន្យឬអាចនិយាយថាដោយសារតែសិល្បករមានទំនាក់ទំនងជិតស្និទ្ធដោយសារតែស្ថិតក្នុងក្រុមហ៊ុនតែមួយទើបធ្វើឱ្យមានរូបភាពនេះលេចចេញមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcwWEfIQ-J7CBgA6-k4uwRbDktATsBt2CeSuIjSh2fTQgdONKAEiZI2Qi2Xga-0TpkizdTIa_dM9f7dRj0FQB4l7WTsCllKcMZQagEMiUssFwhp1W6sqWFdhgml0YCBVsWBPU4eo96dmNSuvYq72PECP5NOBsGXFB8GLF69_L-2ML4uoqDdGj1PuUkwDiA/s2048/image_2025-10-17_08-55-21.png
យ៉ាងណាមិញ ចំពោះទំនាក់ទំនងរបស់ យូហៃ និង ហ្សាណា នៅតែមិនភាពស្រពិចស្រពិល ត្រឹមតែជាមិត្តរួមការងារឬលើសពីនេះនោះទេព្រោះអ្នកទាំងពីរហាក់បណ្តោយរូបភាពទៅតាមការសង្ស័យរបស់អ្នកគាំទ្រជារឿយៗ៕