កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 ថ្មីៗនេះត្រូវបានទស្សនិកជនចាប់អារម្មណ៍ថានាងកាន់តែមានសម្រស់លេចធ្លោជាងមុនបន្ទាប់ពីបន្ថែមការជឿជាក់ត្រង់ចំណុចមួយចំនួន។ អ្វីដែលកាន់តែចាប់អារម្មណ៍ ពេលវេលាកាន់តែកៀកក្នុងការប្រកួតនៅលើឆាកអន្តរជាតិ ស្រីពី កាន់តែលេចមុខក្នុងកម្មវិធីជាច្រើនរួមទាំងកម្មវិធីធំៗនៅក្រៅប្រទេស។
អ្នកគាំទ្រជា្របមកហើយថាចាប់តាំងពីប្រកួតឈ្នះក្នុងស្រុក ផន ស្រីពី មានឱកាសចូលរួមកម្មវិធីជាច្រើននៅឯប្រទេសវៀតណាមជាមួយនឹងគ្រួសារ Miss Cosmo ដោយភ្ជាប់ទំនាក់ទំនងល្អជាច្រើនជាមួយនឹងបេក្ខភាពផ្សេងៗរួមទាំងអ្នកគាំទ្រក្នុងតំបន់។ ជាមួយនឹងការចេញទៅដើរម៉ូតនៅឯប្រទេសវៀតណាម Miss Cosmo Cambodia 2025 គឺបានធ្វើឱ្យបរទេសមានការចាប់អារម្មណ៍នៅពេលមានឱកាសដើរម៉ូតនៅឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធី Fashion Show ដ៏ធំជាមួយនឹង មាលា រួមទាំង ឈុំ ចាន់ដារ៉ា។
ក្រោយពីបញ្ចប់ការងារនៅសហរដ្ឋអាម៉េរិក ស្រីពី ក៏បានលេចមុខធ្វើជាគណៈកម្មការក្នុងការប្រកួតប្រជែងកម្មវិធីក្នុងស្រុកហើយសម្រស់របស់នាងទទួលបានការសរសើរជាច្រើន។ មិនទាន់អស់នោះទេ ផន ស្រីពី ក៏បានហោះហើរទៅប្រទេសម៉ាឡេស៊ី ដែលនឹងធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe Business World 2025 ថែមទាំង។
សកម្មភាពផ្ទួនៗរបស់ ផន ស្រីពី Miss Cosmo Cambodia 2025 លេចមុខក្នុងកម្មវិធីទាំងក្នុងប្រទេសនិងក្រៅប្រទេសជាច្រើននេះអ្នកគាំទ្រក៏រំពឹងដែលថា កម្មវិធី Miss Cosmo នឹងមើលឃើញពីចំណុចលេចធ្លោរបស់នាងនៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ផន ស្រីពី នឹងតំណាងប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះនៅឯប្រទេសវៀតណាម។ នេះគឺជាឆ្នាំទី២សម្រាប់កម្ពុជាដែលបញ្ជូនអ្នកតំណាងទៅក្នុងកម្មវិធីនេះបន្ទាប់ពី អ៊ិន លក្ខិណា៕