ប្រទេសថៃ ៖ ក្រុមជ្រុលនិយមថៃនៅតែមិនបញ្ឈប់ការរិះគ.ន់វាយប្រ.ហារយ៉ាងចាស់ដៃមកលើលោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភា ក្រោយនិយាយការពិតពីថៃឈ្លានពា.នកម្ពុជា រួមទាំងបើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែ.កមកលើទីតាំងកងទ័ព និងលំនៅឋានពលរដ្ឋខ្មែរ ។ បន្ទាប់ពីក្រុមជ្រុលនិយមគំរា.មសម្លា.ប់សមាជិកព្រឹទ្ធសភា សមត្ថកិច្ចថៃត្រៀមបញ្ជូនកម្លាំងការពារសុវត្ថិភាព និងសំណូមពរឱ្យមហាជនទទួលយកការបញ្ចេញមតិខុសពីគំនិតរបស់ខ្លួន ។

ថ្មីៗនេះ លោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាបានដាស់តឿនរដ្ឋាភិបាលថៃឱ្យគិតគូរចំពោះសកម្មភាពក្រុមជ្រុលនិយមឡើងវិញពីការបើកសំឡេងផ្សេងៗរំខានសុខភាពផ្លូវកាយ ផ្លូវចិត្តកុ.មារ ស្ត្រី ចាស់ជរា អ្នកជំងឺ និងជនពិការ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ លោកស្រីបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមបានបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បា.ញ់ និងបំពានគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ តើរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហានេះជាមួយកម្ពុជាលើឆាកអន្តរជាតិបែបណា បើអន្តរជាតិដឹងរឿងនេះ ។

លោកស្រីបានសរសេរក្នុងបណ្តាញសង្គមពីការបណ្តោយឱ្យ Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបន្លាចដោយការបើកសំឡេងខ្មោច សំឡេងយន្តហោះចម្បាំង ឆ្កែលូ ពេលកម្ពុជា-ថៃកំពុងមានជម្លោះ ដែលអាចជាបញ្ហាប្រឈមដល់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃក្នុងការចរចារកដំណោះស្រាយរួមគ្នាជាមួយកម្ពុជា ។ ប៉ុន្តែការបញ្ចេញមតិនេះធ្វើឱ្យលោកស្រីរងការរិះគន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គម និងរងការគំរាមកំហែងគ្រប់បែបយ៉ាង មិនថាទម្លាក់ពីមុខតំណែង បណ្តេញទៅរស់នៅកម្ពុជា និងសម្លា.ប់ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Daily News កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា សមត្ថកិច្ចថៃត្រៀមបញ្ជូនកម្លាំងការពារសុវត្ថិភាពលោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភា ក្រោយរងការគំរាមសម្លាប់ បើទោះជាលោកស្រីពុំបានទាក់ទង ឬស្នើឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ក្តី ។ សមត្ថកិច្ចបានអង្វរទៅមហាជនឱ្យទទួលយកការបញ្ចេញមតិខុសពីគំនិតរបស់ខ្លួន និងកុំប្រើប្រាស់អំពើហិង្សា ។

កាលពីថ្ងៃទី១៦ ខែតុលា អគ្គស្នងការនគរបាលជាតិ លោក គីតរ៉ាត់ ផាន់ផេត បាននិយាយពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី Mary Lawlor បារម្ភយ៉ាងខ្លាំងពីការគំរាមសម្លា.ប់ និងរិះគន់តាមបណ្តាញសង្គមលើលោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភា គឺជាអតីតមន្ត្រីសិទ្ធិមនុស្ស និងអ្នកការពារសិទ្ធិស្ត្រីនៅប្រទេសថៃ ដោយសារនិយាយការពិតដើម្បីផ្តល់ភាពយុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលគួរទទួលបានការការពារ មិនមែនរងការថ្កោលទោស ។

សមត្ថកិច្ចបានដឹងពីការគំរាមសម្លាប់សមាជិកព្រឹទ្ធសភាតាមរយៈសារព័ត៌មាន ប៉ុន្តែលោកស្រី អាំងខាណា ពុំបានប្តឹងមកសមត្ថកិច្ចទេ ។ សមត្ថកិច្ចនឹងស៊ើបអង្កេតពីការគំរាមសម្លាប់ បើមានហេតុការណ៍កើតឡើងមែន គឺលោកស្រី អាំងខាណា អាចដាក់ពាក្យប្តឹងមកសមត្ថកិច្ចដើម្បីចាត់វិធានការជនល្មើសតាមច្បាប់ ហើយលោកស្រីអាចស្នើឱ្យសមត្ថកិច្ចបញ្ជូនកម្លាំងទៅការពារសុវត្ថិភាពបាន ។

លោក គីតរ៉ាត់ បានសំណូមពរទៅមហាជនកុំរិះគន់លើអ្នកដែលបញ្ចេញមតិផ្ទុយពីគំនិតរបស់ខ្លួន ពីព្រោះវាជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ហើយអ្នកដែលមិនពេញចិត្តនឹងការលើកឡើងរបស់លោកស្រី អាំងខាណា ពុំអាចប្រើប្រាស់អំពើហិង្សាទេ ។ សមត្ថកិច្ចមិនគាំទ្រការប្រើប្រាស់អំពើហិង្សាទៅលើអ្នកមានមតិយោបល់ផ្ទុយពីមតិភាគច្រើន ពីព្រោះយើងជាជនជាតិថៃដូចគ្នា សូមសហការធ្វើដើម្បីប្រទេសជាតិ ។

គួរបញ្ជាក់ថា បើបុគ្គលណាម្នាក់ហ៊ានបញ្ចេញមតិពីភាពត្រឹមត្រូវ ឬពុំគាំទ្រការឈ្លានពានរបស់ថៃមកលើកម្ពុជា បុគ្គលនោះនឹងរងការរិះគន់យ៉ាងខ្លាំងពីក្រុមជ្រុលនិយម ដោយសារពួកគេពុំទទួលស្គាល់ការពិត ។ ហេតុនេះ អ្នកដែលនិយាយការពិត ពុំចង់បញ្ចេញឈ្មោះ ឬបង្ហាញអត្តសញ្ញាណជាសាធារណៈទេ ដើម្បីកុំឱ្យរងការរិះគន់ដូចលោកស្រី អាំងខាណា ៕