ពិតជាអយុត្តិធម៌ចំពោះកម្ពុជាណាស់! ក្រោយមាននារីជនជាតិកូរ៉េ បានចេញមកចែករំលែកពីបទពិសោធល្អៗដែលខ្លួនទទួលបានក្នុងការរស់នៅក្នុងប្រទេសកម្ពុជា សារព័ត៌មានធំៗរបស់កូរ៉េខាងត្បូងដូចជា SBS និង The Korean Time បែរជាចុះផ្សាយព័ត៌មានក្នុងន័យផ្លែផ្កាដាក់កម្ពុជាថា បានបង្ខំនារីកូរ៉េទាំងនោះចេញមុខនិយាយ ដើម្បីគ្របដណ្ដប់លើបញ្ហាអសន្ដិសុខដែលកំពុងកើតមាន។
អត្ថបទមួយដែលចុះផ្សាយដោយ The Korean Time នៅថ្ងៃទី15 ខែតុលា បានបង្ហាញថា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញករណីចាប់ជំរិត និងការបង្ខាំងមនុស្សពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូងនៅកម្ពុជា ក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានបញ្ចេញវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានស្ត្រីជនជាតិកូរ៉េបានលើកសរសើរកម្ពុជាថាជា “ប្រទេសមានសន្តិភាព និងកក់ក្តៅ” ទៅវិញ។
នៅលើអត្ថបទព័ត៌មាននោះទៀតសោត The Korean Time បានដាក់ចំណងជើងធំៗជាអក្សរថា «’កម្ពុជាមានសន្តិភាព…’ ចុះហេតុអ្វីបានជាស្ត្រីកូរ៉េត្រូវលេចមុខក្នុងវីដេអូរបស់រដ្ឋាភិបាលកម្ពុជា?» ក្នុងន័យនេះសារព័ត៌មានកូរ៉េមួយនេះចង់ចោ.ទប្រកាន់ថា កម្ពុជាបានដាក់សម្ពាធលើជនជាតិកូរ៉េដែលរស់នៅកម្ពុជាទាំងនោះឲ្យពួកគេចេញមកនិយាយល្អៗ ដើម្បីបង្វែរព័ត៌មាននៃករណីចាប់ជំរឹតជនជាតិកូរ៉េនៅកម្ពុជា។
ក្រៅពីនេះ សារព័ត៌មានដ៏ល្បី SBS របស់កូរ៉េមួយទៀត ក៏បានចុះផ្សាយនូវអត្ថបទព័ត៌មានដែលមានន័យស្រដៀងគ្នានឹងអត្ថបទខាងលើជាមួយនឹងចំណងជើងថា នៅពេលដែល ‘ការភ័យខ្លាចលើកម្ពុជា(Cambodia phobia)’ កំពុងរីករាលដាល… ការនិយាយល្អៗពីជនជាតិកូរ៉េនៅកម្ពុជាក៏ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម។
មិនតែប៉ុណ្ណោះ ចំពោះការចុះផ្សាយទាក់ទងនឹងពាក្យសំដីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងដែលបាននិយាយថា «កម្ពុជាគឺជាទីក្រុងនៃឧក្រិដ្ឋកម្ម»កន្លងមកនោះ គឺជាការសរសេដាក់របស់ SBS ដោយខ្លួនឯងប៉ុណ្ណោះ ខណៈមានប្រភពជាច្រើនអះអាងថា ប្រធានាធិបតីកូរ៉េខាងត្បូងពុំបាននិយាយពាក្យទាំងនេះចេញមកនោះទេ។
គួរបញ្ជាក់ថា ជុំវិញករណីឆបោ.ក និងចាប់ជំរឹតលើជនជាតិកូរ៉េ ដែលជាការឃុបឃិតគ្នារវាងជនជាតិកូរ៉េ និងចិន រួមគ្នាប្រព្រឹត្តខុសច្បាប់លើទឹកដីកម្ពុជានោះ គឺរដ្ឋាភិបាលនៃប្រទេសពីរបាននិងកំពុងសហការគ្នាយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងបង្រ្កាបជនល្មើស ហើយនៅក្នុងពេលឆាប់ៗខាងមុខ ប្រទេសកូរ៉េនឹងបញ្ជូនប៉ូលីសចារម្មពិសេសឲ្យមកស៊ើបអង្កេត និងបោសសម្អាតបបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ចោលឲ្យអស់៕