សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន New York Post កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រតិកម្មជាមួយទស្សនាវដ្តីដ៏ល្បីលំដាប់ពិភពលោក Time យករូបភាពដែលលោកចាត់ទុកជារូបអាក្រ.ក់មើលបំផុតមកចុះផ្សាយជាមួយអត្ថបទពាក់ព័ន្ធនឹងជ័យជម្នះរបស់លោកជួយចំណាប់ខ្មាំងអ៊ីស្រាអែលឱ្យទទួលការដោះលែងពីក្រុមប្រដាប់អាវុ.ធហាម៉ាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF0Uh6we6S2FHSdTwG3hvH9_IsTHfeFLwTSkMx8z2LH-a_1GKJdX2cpRjN-1Q7zsuKmEidNdh1w8AcacjOHlsVzj1iW8oyJfN7QrHemrCJmlIl7SY74HaHgrPpXL1vzXxFl2gZc-bFbNIChOaMn_efw-mY8UDTkH2WDTkxW_PjIpuxanvzzdHEuHrLhhSY/s1200/image_2025-10-15_11-07-29.png
ប្រធានាធិបតីអាមេរិក លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «ទស្សនាវដ្តី Time បានសរសេរអត្ថបទពីខ្ញុំបានល្អ ប៉ុន្តែដាក់រូបខ្ញុំអាក្រក់មើលបំផុត ។ សក់របស់ខ្ញុំបាត់អស់ ហើយមានអ្វីម្យ៉ាងនៅលើក្បាល មើលទៅដូចមកុដអណ្តែត ប៉ុន្តែតូចណាស់ ពិតជាចម្លែកមែន ។ ខ្ញុំមិនចូលចិត្តរូបភាពថតពីក្រោមទេ រូបភាពនេះអាក្រក់ណាស់ គួរតែរិះគន់ទស្សនាវដ្តី ។ តើពួកគេកំពុងធ្វើអ្វី ហេតុអ្វីដាក់រូបនេះ?» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgev9Fq_0H4Br6X9QZBV4dkUKYCD1g7yLnfoFQFhyphenhyphenqqcd-cKkMicPMtY5VwDmQQujb0TD8f-Qkcxh34UbeEtqT3aqVHKiSRBwLoPjyKt1jwS_q6sT937TH0mMDhv8pK3Lx5nN-uUK3hRs-Khf0E4gnUubjIJ6fHEcnHD7Onz80SQE7fiFLIJKf5oQVzQyjR/s1280/image_2025-10-15_11-07-27%20(2).png
ទស្សនាវដ្តី Time បានយករូបភាពរបស់លោក Trump មកដាក់នៅក្របមុខ ព្រមទាំងសរសេរអត្ថបទសរសើរលទ្ធផលការងារប្រធានាធិបតីអាមេរិកដែលបានបញ្ចប់សង្គ្រាមនៅតំបន់កាហ្សា ។ ទស្សនាវដ្តី Time សរសេរថា ៖ «ចំណាប់ខ្មាំងអ៊ីស្រាអែលនៅរស់រានមានជីវិតត្រូវបានដោះលែងដំណាក់កាលដំបូងតាមផែនការសន្តិភាពរបស់លោក Trump ព្រមទាំងការដោះលែងអ្នកទោសប៉ាឡេស្ទីន ។ ជោគជ័យនេះអាចក្លាយជាលទ្ធផលការងារសំខាន់នៃការកាន់តំណែងរបស់លោក Trump និងផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់មជ្ឈិមបូព៌ា »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhheyiAK24fYvnNsurZfjYeb9oD4iYIOGLZm4iiGXzyhl4or1kRC-NMI1P0lkrGVmNq7sgIyLXLMlqBB5MZRIFXFVKGZ0K3wVGEhsrOcRZaeJdoXXA-7nVm8tp_OJVD5i3us1Zye8f1u_yku9sWm-HS3nQaJvcSnp1JLla9HPUPhp51-bfZiL0cp0X_BYyd/s2048/image_2025-10-15_11-07-27%20(3).png

លោក Trump បានថ្លែងកាលពីថ្ងៃទី១៣ ខែតុលា ថា សុបិនអាក្រក់ដ៏យូរបានបញ្ចប់ក្រោយពីក្រុមប្រដាប់អាវុធហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន២០នាក់ ។ ការដោះលែងចំណាប់ខ្មាំងនេះ គឺជាការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលសហរដ្ឋអាមេរិកបានជួយអន្តរាគមន៍ដើម្បីបញ្ចប់សង្គ្រាមបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់កាហ្សាអស់រយៈពេល២ឆ្នាំ ខណៈអ្នកទោសប៉ាឡេស្ទីនជាង២,០០០នាក់ដែលអ៊ីស្រាអែលចាប់ខ្លួន ក៏ត្រូវបានដោះលែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUudu2mrxm2wamBhk6zp8q0zip8YVtUvGXNPA9DBOwWEgzW60rpfy8MTkt_yKhyphenhyphencWVKi-wlpYa-4OqcoLufpKYHwSQopwDlk1WKf3n_m6vje82-PzhUpRLANBb8eaQJwg_zpDYs7N_5ON0nqp0luG-ZF3rwJvg3LDvwJlqawRJdgqxvOwUDn_5ylBWIimG/s780/image_2025-10-15_11-07-27.png

ក្រៅពីនេះ ក្រុមហាម៉ាស់បានបញ្ជូនសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៤នាក់នៅថ្ងៃតែមួយ ប៉ុន្តែពួកគេពុំដឹងសាកសពចំណាប់ខ្មាំង២៤នាក់ទៀតស្ថិតនៅកន្លែងណាទេ ។ លោក Trump បានថ្លែងទៅកាន់សមាជិកសភាអ៊ីស្រាអែលក្រោមសំឡេងទះដៃយ៉ាងកងរំពង មុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសអេហ្ស៊ីប ដើម្បីធានាបទឈប់បាញ់នៅតំបន់កាហ្សា ថា ៖ «ផ្ទៃមេឃស្ងប់ស្ងាត់ គ្មានសំឡេងកាំភ្លើង គ្មានសំឡេងប្រកាសអាសន្ន ព្រះអាទិត្យបានរះនៅលើដែនដីស័ក្តិសិទ្ធិ ទីបំផុត ក៏ទទួលបានសន្តិភាព ។ សុបិនអាក្រក់ និងក្តីឈឺចាប់ដ៏សែនយូរបានបញ្ចប់ហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9am9NkSIy8hzNb4xjnTwXg4C9SMljGYBmoRfqqUKKDVLmlPfU-bj731d977aCPIOndyaKfm7ITXuwvebJ6gMWxCWJg-BJ4zr3UiqZQLYf91YyNXuGM1hbM6RqE0V7j3vEbY2Z4mNUw6gJ0Cp6zHZGzRA-HbqfFBmoctwoq6P33BpEIlolMpU2_SkdtP3D/s1024/image_2025-10-15_11-07-29%20(2).png

ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន គឺជាការបញ្ចប់សង្គ្រាមដំណាក់កាលដំបូងនៅតំបន់កាហ្សា ហើយមេដឹកនាំពិភលោកជាង២០រូប បានចូលរួមកិច្ចប្រជុំនៅអេហ្ស៊ីបពិចារណាពីចំណាត់ការបន្តទៀតតាមផែនការសន្តិភាព២០ចំណុចរបស់លោក Trump ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅតំបន់កាហ្សា ។ ក្រុមហាម៉ាស់នឹងអនុវត្តតាមការកំណត់របស់លោក Trump រួមទាំងការទម្លាក់អាវុធ លុះត្រាតែប៉ាឡេស្ទីនក្លាយជារដ្ឋ ៕