DF-61 ជាមីសុីលអន្តរទ្វីបជំនាន់ចុងក្រោយគេបង្អស់របស់ចិន ដែលត្រូវបានដាក់សម្ញែងកាលពីខែកញ្ញាកន្លងទៅក្នុងអំឡុងពិធីគំរប់ខួបជ័យជំនះទៅលើកងទ័ពជប៉ុន។
មីសុីលនេះ អាចបាញ់បានចម្ងាយ១៥០០០គីឡូម៉ែត្រ ដោយចាយពេលប្រមាណជា២០នាទី ពីទីក្រុងប៉េកាំង បាញ់ដល់រដ្ឋវ៉ាសុីតោនរបស់អាមេរិក។
DF-61 អាចផ្ទុកក្បាលគ្រាប់នុយក្លេរអ៊ែរចំនួន៦០គ្រាប់ និងជាពិសេសបំពាក់មកជាមួយគ្រាប់បែកអ៊ីដ្រូសែន ដែលមានតែមួយគត់នៅលើពិភពលោក។
វាមានល្បឿនលឿនខ្លាំងរហូតដល់ Mach ៥៥ ឬស្មើនឹងប្រមាណជា៦៧០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចអនុញ្ញាតឱ្យវាវាយប្រហារទៅលើគោលដៅបានគ្រប់ទីកន្លែងក្នុងពិភពលោក ត្រឹមរយៈពេល៣០នាទី។
មីសុីល DF-61 ត្រូវបានគេផលិតឡើង ដើម្បីស្នងតំណាងមីសុីល DF-41 ដែលអាចបាញ់បានរយៈចម្ងាយត្រឹម១២០០០គីឡូម៉ែត្រ៕