អ្នកនាង ដេននីក្វាន់ ម្តាយរបស់ ល្អហួស បានបង្ហាញថាតារាចម្រៀង ណុប បាយ៉ារិទ្ធ គឺជាអាយដលរបស់ខ្លួនខណៈបទចម្រៀងមួយចំនួនរបស់លោកប៉ុន្មានបទនេះគឺជាបទសំណព្វចិត្ត។ ជាមួយនឹងការស្រលាញ់នេះលោក ណុប បាយ៉ារិទ្ធ បានឆ្លើយតបដោយក្តីរំភើបជាមួយនឹងការជូនពរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEYtfJyB6IaHbTgjyzjDpYiXYX60nNkyc7vO3ZWJMhlnZBz2ozFu_LptMfPRr88GVht9rTalxFsfl5DJSQf-af-_-VgDrpRb24f8cWFq-v0fZpPVg1ZXLR-YVeTkhYcA5tX8m0-1qFePgao4uv9l2MdtE0SCuN4LuApqz7PJZJHWH8LV-_kh_RpkuA3OhB/s2048/image_2025-10-08_14-07-17.png

ថ្មីៗនេះ អ្នកនាង ដេននី ក្វាន់ ស្រាប់តែបង្ហោះរូបលោក ណុប បាយ៉ារិទ្ធ ជាសាធារណៈតែម្តងជាមួយនឹងការបញ្ជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថាតារាចម្រៀងប្រុសដែលជាអាយដលរបស់ខ្លួនគឺជាតារាប្រុសមិនចេះចាស់រូបនេះ។ អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា «មានFanរបស់ខ្ញុំជាច្រើនសួរខ្ញុំថាតើតារាចម្រៀងប្រុសរូបណាជាIdolរបស់ខ្ញុំ? ចា៎ បងប្រុស Nop Bayyareth ជាIdol របស់ខ្ញុំ ឱ្យតែបទចំរៀងមនោសញ្ចេតនា ដឹងតែខ្ញុំស្តាប់បទគាត់ហើយ ក្នុងនោះមានបទ. 1.ឃុំចិត្ត 2. យូរយ៉ាងណាក៏ចាំ 3.ព្រួយនឹកម្ចាស់ស្នេហ៍ 4.បំណងល្អពីសង្សារអូន 5.ស្រលាញ់ស្ទើរលេប 6. បេះដូងខ្វះគ្នា 7. រាត្រីបាត់អូន 8. យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា 9. ត្រូវការកម្លាំងចិត្ត 10.សង្សារលេងៗ ហើយនៅមានបទជាច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOWqc_GL3NwUDepnETdRhx1HIHFRQ3qN2OILcD12rgEFMEwO4awTb5pWfWMCFuivF2Ibzd-kzQEFQZihrE6Z3lAOLywgiG1oHvOAdXzupMjfM5QeVFiLSS0RL5NC8f_2vEWZyq69Fx-EpY1eHu33R4MzdGBfJxKtE9pTtky6rtI0yAMpVwdl4Uo4Ayx5ty/s1320/image_2025-10-08_14-07-19.png

ការបង្ហាញពីអាយដលក្នុងចិត្តរបស់ម្តាយល្អហួស បានជំរុញឱ្យសាម៉ីខ្លួនគឺលោក ណុប បាយ៉ារិទ្ធ បានថ្លែងអំណរគុណចំពោះការស្រលាញ់នេះ។ លោកបានចែករំលែកខ្លឹមសារការបង្ហោះខាងលើនេះជាមួយនឹងសម្តីថា «អរគុណប្អូនស្រីសម្រាប់ ការស្រលាញ់ចូលចិត្តស្តាប់នៅចម្រៀងរបស់ខ្ញុំកន្លងមក ជូនពរប្អូនមានសំណាងល្អ មានសុភមង្គល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnpK0zjJAaVRqIA2Z6sIbWV-5AK9h6LUVlLmvCfZ5bOxDuRP954-YqN4snwXUyhmBbcPVbPeLkiQKTe3Lkfmm8Zo9bt1UewQ_-cNvuI0SG0xJUtWiIt_kfFRhv-yqABlQVlKoOcZRimpP1fIs9Q68BhoV9qGhEUEp6xyRK7YSEhVgM23k5DElORgJGoCBK/s1543/image_2025-10-08_14-07-18.png

ងាកទៅកាន់ទស្សនិកជនវិញក៏បានបញ្ចេញមតិក្នុងការបង្ហោះរបស់អ្នកនាង ដេននី ក្វាន់ ដែរថាបទចម្រៀងដែលនាងបានបញ្ជាក់ខាងលើនេះសុទ្ធសឹងតែជាបទដែលពួកគេចូលចិត្តស្តាប់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX4aIVWTzH5Axhmi-FWjW7X_pglk62dVONILdT5CtwF_8j7j-lIIb8s50TEDebsxEbyLJX4xptyPM-hdhbLkkfv70vR3D63O3dH1XgsedzUFa7mQxtRI46fB0MQ_b02KJkM_PZi1-1B3A_WFj17pgKFMr2NXNHQMtbjjD8QaoxUkk_T-L8bfAV46CnJq00/s2048/image_2025-10-08_14-07-20.png

គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះលោក ណុប បាយ៉ារិទ្ធ បានសហការជាមួយនឹងសិស្សប្អូនរបស់ខ្លួនទៅលើបទល្បីកាលពីមុនដោយមានការបញ្ជូលស្ទីលថ្មីជាក់ស្តែងដូចជាបទ «បំណងល្អពីសង្សារអូន»ជាមួយនឹងតារាចម្រៀង លីម តិចម៉េង ខណៈបង្ហើបស្នាដៃមួយទៀតអាចសហការជាមួយនឹង នាង ដាវីន៕