ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍រួមជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួនប្រហែល ៥០០ នាក់បានប្រមូលសំណល់ប្លាស្ទិក និងសំរាម ៤,៧ តោនដែលស្មើនឹងការកាត់បន្ថយការបញ្ចេញចោលនៃឧស្ម័នកាបូនិក ៧០៥ គីឡូក្រាម។ ត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់ទិវាសម្អាតពិភពលោកឆ្នាំ២០២៥ គំនិតផ្តួចផ្តើមនេះមានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តជាច្រើនដោយពួកគេបានចំណាយពេលជាង ៣០០០ ម៉ោងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeGgvShtpJin8vqAwZDsprmKYEhC7fPdzZYK0OD39YrUekLBYxGjbSgJrwlsLlRvF006yMaagoC-ro9Oyn8H7hB2qlkaQzfKgW-ejtP_at-BJ5py8wq6nZemTv12hcew29rsTaP2DHpq1pUokIKZ07Krcj4LYYttBBgZ9lSLAWxOgoG1FiM9GUW8kV1gYB/s1400/1%20A%20clean%20school%20environment%20fosters%20better.jpg

បរិស្ថានសាលារៀនស្អាត ធ្វើឱ្យការសិក្សាប្រសើរឡើង និងលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស។

ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពសម្អាតជាច្រើននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តកែប។ សិស្ស ប្រជាពលរដ្ឋក្នុងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន បានពួតដៃគ្នាប្រមូលសំណល់ប្លាស្ទិក និងសំរាមនៅតាមផ្លូវជាតិ ទីធ្លាសាលារៀន កោះ និងឆ្នេរសមុទ្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានប្រែក្លាយទីសាធារណៈដែលមានសំរាមទៅជាកន្លែងដែលស្អាត និងស្រស់បំព្រងជាងមុនដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-8sbpCsZoP0w345nrfBUHH6S51-UgJYBkfNkrpJwr0-lVM0CvncBySPgNh_iCXmrfRsBCfrPchJVZGeaMffw4GYRqtfAS42gof6cCyrZ3nxdR_I01EOlfqiv2MLDix9rSIuVFv0G5JeVaYSaYHJ0CpmAdJf0dACnmV04VMVQdGWRtvpsVSWqvERPnjcoM/s1400/2%20Kind%20Hearts%20removing%20waste%20from%20beaches.jpg

បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស ប្រមូលសំណល់ពីឆ្នេរសមុទ្រក្នុងខេត្តកែប។

 

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ការរក្សាប្រទេសកម្ពុជាឱ្យស្អាត គឺជាទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ បុគ្គលិកស្ម័គ្រចិត្តរបស់យើងបានប្រែក្លាយទំនួលខុសត្រូវនេះទៅជាសកម្មភាពដោយធ្វើការប្រមូលសំរាមជាក់ស្តែង និងផ្តល់សិក្ខាសាលាអប់រំនៅតាមសាលារៀន។ ការផ្តោតរបស់យើង មិនត្រឹមតែកាត់បន្ថយសំណល់ និងលើកកម្ពស់ការកែច្នៃឡើងវិញប៉ុណ្ណោះទេប៉ុន្តែថែមទាំងកាត់បន្ថយសំរាមឱ្យតិចបំផុតហូរចូលទន្លេ ឬកន្លែងចាក់សំរាម។ បរិស្ថានកាន់តែស្អាត មានន័យថាការរស់នៅមានសុខភាពល្អជាងមុន និងសហគមន៍ប្រសើរជាងមុន”។
គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៨ ក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងស្រុកពញាឮ ខេត្តកណ្តាលដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្អាតទន្លេសមុទ្រ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOFxzXEA2XBCCxcBlftRJoaHCnitOi_bVax4dzRB73aWWVjhFAwdkW3DkAf6or1xaY9uAGfnScJUCuST611iSLOzHGY2drTHswtO9GsJchNUv9U-T4VssayISZ9166y6BpE92n6h-c3fQFIMIX66j3JhwNy2eKSi7PxdlfoTwAnea-7vOGv3QLOr8bl_DB/s2400/3%20NagaWorld%20Kind%20Heart%20at%20the%208th%20WCD.jpgណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមទិវាសម្អាតពិភពលោកលើកទី៨​ ដែលត្រូវបានប្រារព្ធនៅទូទាំងប្រទេស។

លោក នូ សុវណ្ណ ស្ថាបនិកអង្គការសម្អាតទន្លេសមុទ្រ បានឱ្យដឹងថា ការជួយសង្គ្រោះទន្លេ មានន័យថា ជួយសង្គ្រោះជីវិត។ “ទន្លេ គឺជាសរសៃឈាមរបស់ប្រទេសកម្ពុជា។ ទន្លេផ្តល់ទឹក អាហារ និងបង្កើនជីវភាពដល់មនុស្សរាប់លាននាក់។ ប៉ុន្តែទន្លេរបស់យើងត្រូវបានបំពុល ហើយតម្លៃរបស់វាត្រូវបានមើលរំលងដែលនាំទៅរកផលប៉ះពាល់អវិជ្ជមានទៅលើសុខភាព សេដ្ឋកិច្ច និងបរិស្ថាន”។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrwR5GIJzBhzoAOcZcUmK54mXIYDEbwW8s_fR7zDEBvlY4muDpTdjMYYhuQhue1TioPCTtOrVRYD_hRBjPIOKPMSq-14nOP6za_WOfZXcm4QZCoCEjY1oPwTfJLkXBtvEM2Us-pgz7sisv8NFJqmf0UqU3XDmudD9Q5yyLXCbwmQZtOtHaXPXCnWdIZFar/s3520/4%20National%20road%20cleanup%20in%20Kandal.jpgការសម្អាតនៅតាមផ្លូវជាតិក្នុងខេត្តកណ្តាល។

ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ លោក សុវណ្ណ បានបន្ថែមថា “សម្រាប់ខ្ញុំ បេសកកម្មនេះមានរឿងពាក់ព័ន្ធជាមួយខ្ញុំច្រើន។ ធំលូតលាស់បន្ទាប់ពីរបបខ្មែរក្រហម គ្រួសារដែលមានគ្នា ៩ នាក់របស់ខ្ញុំ បានរស់រានមានជីវិតនៅលើទឹកបឹងដែលនៅក្បែរកន្លែងរស់នៅរបស់ខ្ញុំ។ ក្រោយមក នៅពេលខ្ញុំធ្វើដំណើរទូទាំងប្រទេសកម្ពុជា ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញទន្លេ និងឆ្នេរមានសំណល់ប្លាស្ទិករាយប៉ាយយ៉ាងច្រើន។ ឃើញដូចនោះ ខ្ញុំក៏បានអំពាវនាវឱ្យមានសកម្មភាព។ ការប្រឹងប្រែងដែលយើងធ្វើដើម្បីការពារទន្លេរបស់យើង ផ្តល់លទ្ធផលវិជ្ជមានយូរអង្វែង ធ្វើឱ្យជីវិតប្រសើរឡើង និងសម្រាប់អនាគតដ៏វែងឆ្ងាយរបស់ប្រទេសកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPDlHMyNMLkutCZf0wa5gIuGMyimeQx3rbeUxDSsTiJFjH4g0dpygfQQmbJVGgdHwZokPkbccHAOZy_OlT9gueVUWCtCcXhrS-j-SXUGfmicARAIu1AUuJ29-l0DCRfNQYoihkTdf8IkgEmIxGXwnhzTN8G4vkhzS0eoSYMQJtiEA_9pm0QIguCtsBY6Z8/s2400/5%20Keeping%20plastic%20waste%20out%20of%20rivers.jpg

សកម្មភាពប្រមូលសំណល់ប្លាស្ទិក និងសំរាមចេញពីទន្លេ។