បាងកក៖ មិនខ្លាចតុលាការមិនមែនថៃទេ! លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ជាថ្មីថា លោកនឹងមិនទទួលស្គាល់បណ្តឹងរបស់កម្ពុជានៅ ICJ ជុំវិញបញ្ហាប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីជាដាច់ខាត ព្រោះថៃមានការកំណត់ព្រំដែនច្បាស់លាស់ ហើយទីតាំងរបស់ប្រាសាទទាំងពីរនោះ គឺស្ថិតក្នុងទឹកដីថៃពិតៗកម្ពុជាគ្មានសិទ្ធិទាមទារនោះទេ។ នេះបើយោងតាមសារព័ត៌មាន The Nation។

នៅថ្ងៃទី1 ខែតុលា ឆ្នាំ2025 នាយករដ្ឋមន្ត្រី Anutin Charnvirakul បានប្រកាសនៅចំពោះមុខអ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់ថៃនឹងមិនទទួលស្គាល់ការប្ដឹងរបស់កម្ពុជាដែលទាមទារកម្មសិទ្ធិលើទីតាំងប្រាសាទតាមាន់ធំ និងតាក្របីនោះទេ ព្រោះទីតាំងប្រាសាទទាំងពីរនេះ គឺស្ថិតនៅព្រំដែនខេត្តសុរិន្ទ ដែលជាផ្នែកមួយនៃទឹកដីថៃ។
លោក Anutin បានសង្កត់ធ្ងន់ថា បើទោះបីជាកម្ពុជាមានសិទ្ធិនាំយកបញ្ហានេះទៅតុលាការអន្តរជាតិក៏ដោយ ប៉ុន្តែប្រទេសថៃមានការកំណត់ព្រំដែនរបស់ខ្លួនច្បាស់លាស់ ហើយនឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសថៃមិនដែលទទួលយកយុត្តាធិការរបស់ ICJ ក្នុងរឿងនេះទេ។.jpg)
ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃនឹងជ្រើសរើសប្រធានតំណាងថ្មីនៃគណៈកម្មាធិការព្រំដែនរួមរបស់ខ្លួនជាមួយកម្ពុជា ចាប់តាំងពីអាណត្តិនៃតំណាងបច្ចុប្បន្នត្រូវបានបញ្ចប់។ .jpg)
ចំណែកខាងភាគីកម្ពុជា ក្រសួងការពារជាតិបាននិយាយថា តំបន់កងទ័ពភាគទីមួយរបស់ប្រទេសថៃត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់បន្ទាប់ (RBC) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។ បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា កិច្ចប្រជុំនោះមានគោលបំណងពង្រឹងការអនុវត្តលក្ខខណ្ឌបទឈប់បា.ញ់រវាងកម្ពុជា-ថៃ និងលើកកម្ពស់សន្តិភាពឲ្យមានភាពយូរអង្វែង។.jpg)
យ៉ាងណាក៏ដោយ ការចេញមកបញ្ជាក់ជាថ្មីពីការមិនទទួលស្គាល់យុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការកាត់ក្ដីលើជម្លោះព្រំដែនពីសំណាក់ភាគីថៃនេះពុំមែនជារឿងថ្មីនោះទេ។ កន្លងមកថៃតែងប្រកាសបែបនេះដើម្បីអូសទាញកម្ពុជាឲ្យយល់ព្រមបញ្ចប់រឿងត្រឹមទ្វេភាគី ព្រោះថៃដឹងច្បាស់ថាខ្លួននឹងចា.ញ់យ៉ាងអាម៉ាស ប្រសិនបើថៃហ៊ានតែឡើងទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា៕










